អាជ្ញាធរ​ក្រុង​សិរីសោភ័ណ​: “​មិន​ដាក់លូ ស្ទះ​ទឹក​ត្រូវ​កាយ”

1283
ចែករម្លែក

ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: បើ​លោក​អ្នកអាន​ឃើញ និង​អាន​ពាក្យ​នេះ អាច​ថា ក្នុងន័យ​ធម្មតា​ប៉ុណ្ណោះ​។ ប៉ុន្តែ​ជាក់ស្តែង​អាថ៌កំបាំង​នៅ​ពីក្រោយ វា​ជា​រឿងចម្រូងចម្រាស​មួយ​រវាង​មន្ត្រី និង​ម្ចាស់​គេហដ្ឋាន​នេះ​។​

​យោង Account FaceBook ឈ្មោះ “​ភូមិ​ខ្ញុំ ស្រស់​ឆើតឆាយ​” (​សា​រ៉ាំ សុ​ខេ​ស្សា​ហ្មី​នុ​ជ​) ដែល​ប្រភព​ខ្លះ​បង្ហើប​ថា ផ្នែក​មួយ​របស់​សាលាក្រុង​សិរីសោភ័ណ​ដែរ បង្កើតឡើង​ថ្មីៗ​នេះ បាន​សរសេរ​ខ្លី​ថា “​មិន​ដាក់លូ ស្ទះ​ទឹក​ត្រូវ​កាយ ” ហើយ​បានដាក់​និង​ផុស​ជាមួយ​រូបថត​មួយចំនួន នៃ​សកម្មភាព​មន្ត្រី​ក្រុមការងារ និង​គ្រឿងចក្រ​កាយ​ប្រឡាយទឹក​តាមផ្លូវ​និង​នៅមុខ​ផ្ទះ​នោះ​។​

​លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរីសោភ័ណ ប្រាប់​កាសែត​រស្មី​កម្ពុជា​នៅ​ថ្ងៃទី​៣០​ឧសភា​ថា លោក​នៅតែ​មិន​ព្រម​ប្រាប់​ឈ្មោះ​ម្ចាស់​វីឡា ដែល​បាន​រារាំង​ក្រុមការងារ​គ្រឿងចក្រ​រប​ស់​អាជ្ញាធរ មិន​ឲ្យ​កាយ​ដី​ចិញ្ចើមផ្លូវ​មុខផ្ទះ​នោះទេ​។ គ្រាន់តែ​ថា ឭ​ថា​ជា​កងកម្លាំង​មានបុណ្យ​ស័ក្តិ​ក្រាស់​ដែរ​។ តែ​រឿងនេះ ក្រុមការងារ​សម្រេចកា​យ​ហើយ​។ សង្ឃឹមថា លោក​ម្ចាស់ផ្ទះ​នេះ​យោគយល់ ហើយ​បងប្អូន​ពលរដ្ឋ​និង​មន្ត្រី អ្នកពាក់ព័ន្ធ​បាន​យល់ និង​ផ្តល់​ការលើកទឹកចិត្ត​និង​ផ្តល់​កម្លាំងចិត្ត​។​

​ក្រោយពេល​មានរឿង​ច​ម្រី​ង​ចម្រាស​នោះ គេ​បាន​ឭ​ម្ចាស់ផ្ទះ​ប្រកែក​តវ៉ា​និង​រិះគន់​មក​មន្ត្រី​ថា ធ្វើការ​អភិវឌ្ឍន៍​អីៗ គ្មាន​ផែនការ គ្មាន​ក​ម្រោ​ង​ច្បាស់លាស់ ធ្វើតាម​នឹក​ក​ឃើញ​។ បើ​ធ្វើ​ផ្លូវ អត់​លូ អត់​ប្រឡាយ​។ បើ​កាយ​ប្រឡាយ​អត់​មាន​លូ​ដាក់ ..​។ ឬ​បានធ្វើ​ហើយ មិនបាន​តាមដាន មិនបាន​ថែទាំ​។​ល​។​

​សូម​រំលឹកថា មួយរយ​:​ចុងក្រោយ​និង​ជួន​ជា​ចំ​រដូវវស្សា​មាន​ភ្លៀង​ធ្លាក់​ដោយសារ​ឥ​ទ្ធ​ផល​បម្រែបម្រួល​អាកាសធាតុ​ផង​និង​រដូវវស្សា​ផង​នេះ ហើយ​កៀក​បោះឆ្នោត​សាកល​ផង​នោះ គេ​សង្កេតឃើញថា អាជ្ញាធរខេត្ត ក្រុង សង្កាត់​និង​មន្ត្រី​ក្រុមការងារ​ចុះជួយ​មូលដ្ឋាន​បាន​សកម្ម​សម្រុក​ចុះ​ដោះស្រាយ​បញ្ហា​នានា​លើ​ការស្តារ អភិវឌ្ឍន៍ ក៏ដូចជា​សំណូមពរ​ពលរដ្ឋ​។​

​ក្នុងនោះ អាទិភាព​ចម្បង​មួយ​គឺ​ការកាយ​ប្រឡាយ ដាក់លូ​រំដោះ​ទឹក បង្ហូរ​ទឹកស្អុយ ទឹកភ្លៀង​ឬ​បង្កា​បញ្ចៀស​ទឹកជំនន់​ជាយថាហេតុ​ជាដើម​។ បន្ទាប់មក​គឺ​ការជួសជុល សម្រួល និង​ស្ថាបនា​ផ្លូវ​, ធ្វើ​សណ្តាប់ធ្នាប់ អនាម័យ ការងារ​មនុស្ស​ធ​ម័​និង​ការសង្គ្រោះ​៕ ល​