អាជ្ញាធរ​ក្រុង​ស្ទឹងត្រែង​ចាប់​អនុវត្ត​រៀបចំ​សណ្តាប់ធ្នាប់​ហាមឃាត់​អ្នកលក់ដូរ​តាម​ចិញ្ចើមថ្នល់​

648
ចែករម្លែក

ដោយ​: សុខុម / ស្ទឹងត្រែង​: កាលពី​ព្រឹក​ថ្ងៃទី​១៦​ខែសីហា​ឆ្នាំ​២០១៨​នេះ កងកម្លាំង​សមត្ថកិច្ច​ចម្រុះ ដឹកនាំ​ដោយ​លោក សាយ កុសល អភិបាលក្រុង​ស្ទឹងត្រែង​ចាប់ផ្តើម​ចុះ​អនុវត្ត​ហាមឃាត់​ដល់​អាជីវករ​ដែល​លក់ដូរ​តាម​ច​ញ្ចើ​ម​ថ្នល់ នាំ​ឲ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ និង​បរិស្ថាន​។

​បន្ទាប់ពី​មាន​កិច្ចប្រជុំ​និង​ចេញ សជណ ចុះ​ថ្ងៃទី​១៤​ខែសីហា​ឆ្នាំ​២០១៨​មក ព្រមទាំង​បាន​ជូនដំណឹង​ចុងក្រោយ ស្តីពី​ការរៀបចំ​សណ្តាប់​តាមផ្លូវ​សាធារណៈ​។ អាជ្ញាធរ​រៀបចំ​ឲ​មាន​បរិស្ថាន​ស្អាត និង​ជៀសវាង​មាន​គ្រោះថ្នាក់​ជាយថាហេតុ​។ កិច្ចការងារ​នេះ​សាលាក្រុង​ចាប់​អនុវត្ត​ពីថ្ងៃ​ទី​១៦​ខែសីហា​នេះ​តទៅ ហាម​មិន​ឲ​មានការ​លក់ដូរ​អណាធិបតេយ្យ​ទៀតឡើយ​។ បងប្អូន​ប្រជាពលរដ្ឋ អាជីវករ​ដែល​បាននិងកំពុង​លក់ដូរ​នៅតាម​មុខផ្ទះ​។ ជុំវិញ​ផ្សារ​សាមគ្គី​ស្ទឹងត្រែង លើផ្លូវ​សាធារណ​:​និង​នៅតាម​សួនច្បារ​សារ​ធា​រណ​:​ទាំងអស់​ត្រូវ​បញ្ឈប់​សកម្មភាព​លក់ដូ​រ​របស់ខ្លួន​ចាប់ពី​ថ្ងៃនេះ​ទៅ​។

​បើ​នៅ​មានការ​រឹងទទឹង​តទៅទៀត គណៈកម្មការ​រៀបចំ​សណ្តាប់ធ្នាប់​នឹង​រឹបអូស​យក​សម្ភារៈ ទៅ​រក្សាទុក​នៅ​រដ្ឋបាល​ក្រុង​ស្ទឹងត្រែង​។ បើសិនជា​មានការ​ខូចខាត ឬ​បាត់បង់​នូវ​សម្ភារៈ​ទ្រព្យសម្បត្តិ​នោះអាជ្ញាធរ​មិន​ទទួលខុសត្រូវ​ឡើយ​។

​អាជីវករ​ទាំងអស់ ដែល​ប៉ះពាល់​ត្រង់ចំណុច​សេចក្តីជូនដំណឹង ត្រូវ​ចូលទៅ​លក់ដូរ​ក្នុង​ផ្សារ​សាមគ្គី និង​ផ្សារ​អូ​ប្ញ​ស្សី​កន្លែង ដែល​អាជ្ញាធរ​បានរៀបចំ​រួចជាស្រេច​៕

#