អាជ្ញាធរ​ខណ្ឌមានជ័យ​បំផុសស្មារតី​ប្រជាពលរដ្ឋ​ឲ្យ​យល់​ជ្រាប​ពី​ការ​វេច​ខ្ចប់​ទុកដាក់​សំរាម​

479
ចែករម្លែក
  • 22
    Shares

ដោយៈ សាវ​រក្ស / ភ្នំពេញៈ នា​ព្រឹក​ថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០១៩ សាលាខណ្ឌ​មានជ័យ ក្រោម​ការដឹកនាំ​ផ្ទាល់ ពី​លោក ពេជ្រ កែវ មុនី បានរៀបចំ​កម្មវិធី បញ្ជ្រៀប​ការយល់ដឹង និង ការសម្អាត​ទីក្រុង​ក្នុង​មូលដ្ឋាន​ខណ្ឌមានជ័យ ដើម្បី​ចូលរួម អបអរសាទរ​ទិវា​ជាតិ​ទីក្រុង​ស្អាត​លើក​ទី ៧ ឆ្នាំ ២០១៩ ក្រោម​ប្រធានបទ « ទីក្រុង​ស្អាត ទីក្រុង ផ្តល់​ភាពកក់ក្តៅ » ក្នុង​គោលបំណង បំផុស ស្មារតី បងប្អូន​ប្រជាពលរដ្ឋ ជាពិសេស អាជីវករ អ្នកលក់ដូរ គឺ អប់រំ​អោយ​ពួកគាត់​បាន​យល់​ជ្រាប ពី​បញ្ហា ការ​វេច​ខ្ចប់​សំរាម ការ​ទុកដាក់​សំរាម និង យក​សំរាម​ទុកដាក់​ក្នុង​ធុង អោយមាន​របៀបរៀបរយ ជៀសវាង​ការបោះ​ចោល​លើ​ដងផ្លូវ​សាធារណៈ​។​

​លោក​អភិបាលខណ្ឌ និង​ថ្នាក់ដឹកនាំ មន្ត្រីក្រោមឱវាទ​បានមក​ជួបជុំគ្នា និង​រៀបចំ​ពិធី ចលនា ទិវា​បរិស្ថាន ទិវា​ទីក្រុង​ស្អាត នោះ គឺ​ចាប់ផ្តើម​សំអាត ពី កន្លែង​ផ្លូវ ៥០​ម៉ែត្រ មុខ វត្ត​ចាក់អង្រែ​ក្រោម រហូតដល់​ចំណុច រង្វង់​មូល​ព្រះ​នរាយ៍ ព្រំប្រទល់​ខេត្តកណ្តាល​។​

​ការចូលរួម ចលនា សម្អាត​ទីក្រុង​ស្អាត បរិស្ថាន​ស្អាត ក្រោម​ពាក្យស្លោក « ទីក្រុង​ស្អាត ទីក្រុង មាន​ភាព កក់ក្តៅ » នោះ​មានការ​ចូលរួម​ពី​មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ យុវជន លោកគ្រូ អ្នកគ្រូ សិ​ស្សានិ​ស្ស ប្រមាណ​ជាង ៥០០​នាក់​ចូលរួម​ផងដែរ​។

​ការរៀបចំ​ពិធី ទីក្រុង ស្អាត បរិស្ថាន​ស្អាត ក្នុង​មូលដ្ឋាន​ខណ្ឌមានជ័យ នាឱកាស​ព្រឹក​នេះ គឺ​ក្នុង​គោលបំណង បំផុស ស្មារតី បងប្អូន​ប្រជាពលរដ្ឋ ជាពិសេស អាជីវករ អ្នកលក់ដូរ គឺ អប់រំ​អោយ​ពួកគាត់​បាន​យល់​ជ្រាប ពី​បញ្ហា ការ​វេច​ខ្ចប់​សំរាម ការ​ទុកដាក់​សំរាម និង យក​សំរាម​ទុកដាក់​ក្នុង​ធុង អោយមាន​របៀបរៀបរយ ជៀសវាង​ការបោះ​ចោល​លើ​ដងផ្លូវ​សា​ធារ​ណះ បង្កើតជា​បញ្ហា គ្មាន​សណ្តាប់ធ្នាប់ ធ្វើអោយ​ជះខ្លិន​មិនល្អ ក្នុង​មូលដ្ឋាន ដើម្បីអោយ ទីក្រុង ស្អាត បរិស្ថាន ស្អាត ដូច​ព​ក្យ​ស្លោក « ទីក្រុង ស្អាត ទីក្រុង​ផ្តល់​ភាពកក់ក្តៅ » គឺ ផ្តើមចេញពី​យើង​ទាំង​គ្នា​៕ ល​