អាជ្ញាធរ​ខណ្ឌឫស្សីកែវ គ្មាន​វិធាន​ការ​ទប់ស្កាត់​ទាល់តែសោះ ចំពោះតា​វែង ដែល​កំពុង​ចាក់ដី​រំលោភ​ប្រឡាយ​សាធារណៈ នៅ​ភូមិ​ក្រោលគោ

246
ចែករម្លែក

ដោយ​:ឆាយា​នាថ​/ភ្នំពេញ ​៖ ​ឈ្មួញ​រកស៊ី​ដីធ្លី​ឈ្មោះ តាវែង បាននិងកំពុង​ធ្វើការ​ចាក់ដី​លុប​ប្រឡាយ​សាធារណៈ នៅ​ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ខណៈ​អាជ្ញាធរ​គ្មាន​វិធានការ​ទប់ស្កាត់​ទាល់តែសោះ ។​

​ប្រជាពលរដ្ឋបាន​ផ្ញើ​រូបភាព​មក​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដោយ​អះអាងថា តា​វែង បាននិងកំពុង​ចាក់ដី​លុប​ប្រឡាយ​សាធារណៈ​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួ។​

​ដោយឡែក​​ឡាន​ដឹក​ដី​ជាច្រើនរបស់ តា​វែង កំពុង​បំផ្លាញ​ផ្លូវ​នៅ​តំបន់​នោះ​យ៉ាងធ្ងន់ធ្ងរ ខណៈ​អាជ្ញាធរ​ពាក់ព័ន្ធ​មិនឃើញ​មាន​វិធានការ​អ្វី​ទាល់តែសោះ។​

​ជុំវិញ​បញ្ហា​នេះ ពុំទាន់​សុំ​ការបញ្ជាក់​ពី​លោក ជា ពិសី អភិបាលខណ្ឌ​ឫស្សីកែវ បានទេនៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា ដោយ​លោក​ប្រាប់ថា កំពុង​ជាប់រវល់​ប្រជុំ។​

​ប្រជាពលរដ្ឋរង់ចាំ​មើលថា តើ​អាជ្ញាធរ​នឹងមាន​ចំណាត់​យ៉ាងណា​ចំពោះតា​វែង រូបនេះ ឬ ទុកឲ្យ​ឈ្មួញ​ធ្វើ​អ្វី​តាមតែ​អំពើ​ចិត្ត៕​B/Ha