អាជ្ញាធរ​ខណ្ឌឫស្សីកែវ ចាត់វិធានការ​ក្ដៅ​កាត់​សំ​យ៉ាប​ផ្ទះ​ពលរដ្ឋ ដែល​សង់​លើផ្លូវ​សាធារណៈ ​

851
ចែករម្លែក

(​ភ្នំពេញ​) ៖ ដោយសារតែ​ស្លាក​ប៉ាន​ណូ ឬ​ការ​ដាក់តាំង​តូប​លក់ទំនិញ​ផ្សេងៗ ក៏ដូចជា សំ​យ៉ាប​ផ្ទះ ដែល​ប្រជាពលរដ្ឋ​ជា​អាជីវករ​មួយចំនួន បាន​សាងសង់​រំលោភ​លើ​ចិញ្ចើម ចំណីផ្លូវ​សាធារណៈ​រប​ស់​រដ្ឋ​ដើម្បី​ប្រក​បរបរ និង​បិទ​ផ្សាយ​ស្លាក​ពាណិជ្ជកម្ម​ផ្សេងៗ​ផ្ទាល់ខ្លួន​នាំ​ឲ្យ​បង្ក ជាការ​កកស្ទះ​ចរាចរណ៍ ធ្វើ​ឲ្យ​បាត់បង់​ទាំង​សោ​ភ័​ណ្ឌ​ភាព និង​របៀបរៀបរយ​ផង​នោះ លោក ជា ពិសី អភិបាលខណ្ឌ​ឬ​ស្សី​កែវ​បាន​​ដឹកនាំ​មន្ត្រី​ពាក់ព័ន្ធ ប្រតិបត្តិ​ការចុះ​ធ្វើ​កិច្ចសន្យា និង​សម្រេច​រុះរើ អារកាត់​សំ​យ៉ាប​ផ្ទះ​មួយចំនួន ដែល​បាន​សាងសង់​រំលោភ​លើ​ចិញ្ចើមផ្លូវ​របស់​រដ្ឋ ។​
​ ​
​ប្រតិបត្តិការ​របស់​អា​ជ្ញា​ធរ​ខណ្ឌឫស្សីកែវ​នេះ ត្រូវបាន​ធ្វើឡើង​រយៈពេល​២​ថ្ងៃ​ជាប់​គ្នា ពោល​ចាប់​តាំងពីព្រឹក​ថ្ងៃទី​៧ រហូតមកដល់​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០១៧​នេះ តាម​ដងផ្លូវ​សាធារណៈ ចាប់ពី​ព្រំប្រទល់​សង្កាត់ ស្រះចក ខណ្ឌដូនពេញ មក​ប៉ែក​ខាងជើង​តាម​បណ្ដោយ​​ផ្លូវ​លេខ​៧០ ស្ថិតក្នុង​ភូមិ​ចុង​ខ្សាច់ សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ ដោយមាន ការដឹកនាំ​ផ្ទា​ល់ពី​លោក ជា ពិសី​អភិបាលរងខណ្ឌ​មន្ត្រី​ពាក់ព័ន្ធ​និង​កងកម្លាំង​សណ្ដាប់ធ្នាប់​ជាច្រើន​នាក់​ផងដែរ ក្រោយពី​បាន​ណែនាំ និង​ជូនដំណឹង ជាច្រើនលើក ច្រើនសារ​មកហើយ​។​

​លោក ជា ពិសី បាន​ថ្លែងថា “​ដើម្បី​អនុវត្ត​ឲ្យ​បាន​តាម​គោល​ការណែនាំ​របស់​សាលា​រាជធានី​ភ្នំពេញ ក៏ដូចជា​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល កម្ពុជា ដើម្បី​ហាមប្រាម មិន​ឲ្យ​មាន​ដាច់ខាត ចំពោះ​ប្រជាពលរដ្ឋ​ជា​អាជីវករ ប្រកប​របរ​អាជីវក​ម្ម​ខុសច្បាប់​ពោលគឺ​ការរំលោភ​យក​​ចិញ្ចើម ចំណីផ្លូវ​រដ្ឋ​ដែល​អាច​ដំណើរការ​ជោគជ័យ​ទៅបាន​ដោយ​រលូន លុះត្រាតែ​មានការ​ចូលរួម​សហការ​ពី​ប្រជាពលរដ្ឋ​ខណៈ​កន្លងមក អាជ្ញាធរ​ខណ្ឌ និង​សង្កាត់ បានចេញ​សេចក្តីណែនាំ​ជូនដំណឹង​ទៅដល់​ក្រុមអាជីវករ ដោយ​ធ្វើ​ការចាក់​មេក្រូ​តាម​ដងផ្លូវ​សាធារណៈ ទីប្រជុំជន និង​តាម​ទីផ្សារ​ជាដើម ក្នុង​មូលដ្ឋាន​ដើម្បី​ហាមប្រាម​មិន​ឲ្យ​មាន​អាជីវករ អ្នករកស៊ី​លក់ដូរ​ផ្សេងៗ យក​ចិញ្ចើមផ្លូវ​មកប្រើប្រាស់ និង​បិត​ផ្សាយពាណិជ្ជកម្ម​បានឡើយ ព្រោះ​ជា​សម្បត្តិ​របស់​រដ្ឋ​៕​ដោយ​៖​វិបុល​/sn