អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វា ចុះ​ហាមឃាត់​សំណង់ សាងសង់​រំលោភ​ចូល​ដី​ចំណីផ្លូវ​

1436
ចែករម្លែក
  • 82
    Shares

ភ្នំពេញ​៖ អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វា​បាន​ចុះ​ពិនិត្យ និង​ហាមឃាត់​ការជួសជុល និង​សាងសង់​សំណង់​រឹងមាំ ដោយ​ធ្វើការ​ត​សំ​យ៉ាប​ផ្ទះ​ផ្នែក​ខាងមុខ និង​ផ្នែក​ចំហៀង និង​មានការ​បុកគ្រឹះ​ជាដើម (​ជា​ករណី​២​ផ្សេងគ្នា​ប៉ុន្តែ​ផ្ទះ​នៅក្បែរ​គ្នា​) ដែល​ជួសជុល និង​សាងសង់​ដោយ​ពុំមាន​ច្បាប់​អនុញ្ញាត​ពី​ស្ថាប័ន​ជំនាញ ជាពិសេស គឺ សាងសង់​រំលោភ​ចូល​ដី​ចំណីផ្លូវ និង​សាងសង់​ខុសពី​ប្លង់​ស្ថាបត្យកម្ម​របស់​បុរី ធ្វើឱ្យប៉ះពាល់​ដល់​សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ​និង​ប៉ះពាល់​ដល់​សោភ័ណ​ទីក្រុង​។ ការចុះ​ហាមឃាត់​ការសាងសង់​នេះ ធ្វើឡើង​កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ចំណុច​បុរី​រី​វ័រ​ថោ​ន (​ច្រកចូល​បុរី​) ស្ថិត​ក្នុងភូមិ​៣ សង្កាត់​-​ខណ្ឌ​ជ្រោយចង្វា​។​

​ម្ចាស់ផ្ទះ​មានឈ្មោះ ត្រាន ឡុង ហើយ​គេ​អះអាងថា ជា​ថៅកែ​នំ​បាយ័ន​នៅក្បែរ​ផ្ទះ​ខាងលើ ក្នុងភូមិ​កើតហេតុ​ខាងលើ​។ យ៉ាប​ដែល​ត​រំលោភ​នៅលើ​ចំណីផ្លូវ​នោះ មាន​ទំហំ​ទទឹង​៣​ម៉ែត្រ​បណ្តោយ​១០​ម៉ែត្រ សង់​អំពី​ថ្ម​និង​ដែក​។​

​អាជ្ញាធរ​ខណ្ឌ​បានឱ្យដឹងថា ករណីនេះ ដោយសារ​ម្ចាស់ផ្ទះ​ខាងលើ សាងសង់​មិនបាន​សុំច្បាប់​ត្រឹមត្រូវ​អាជ្ញាធរ ក៏​ធ្លាប់បាន​ជូនដំណឹង និង​ហាមឃាត់​ដល់​ពួកគាត់​ផងដែរ តែ​ពួកគាត់​មិន​ស្តាប់​ការណែនាំ ដូច្នេះ​អាជ្ញាធរ​ក៏បាន​ចុះ​ផ្អាក​ការសាងសង់​តែម្តង ហើយ​បាន​ណែ​នាំឱ្យ​សុំច្បាប់​ឱ្យបាន​ត្រឹមត្រូវ តែបើ​មិន​ស្តាប់​តាម​ការណែនាំ​របស់​អាជ្ញា​ធរ​ទេ​លើក​នេះ​ជា​លើក​ទី​៣ ហើយ​និង​ធ្វើ​កិច្ចសន្យា​ឱ្យ​ឈប់​សាងសង់​បន្តទៀត បើ​នៅតែ​សាងសង់​បន្តទៀត​អាជ្ញាធរ និង​ប្រើ​ធម៌​ក្តៅ និង​អនុវត្ត​ច្បាប់រដ្ឋបាល​ចុះ​រុះរើ​ដោយ​មិន​ទទួលខុសត្រូវ ក្នុងការ​ខូចខាត​អ្វី​ទាំងអស់​៕ ដោយ​៖ អង្គា​រ៍​ហេង​