អាជ្ញាធរ​ខណ្ឌ​សែន​សុខ​កំរើកខ្លួន​ហើយ​ ​

789

(​ភ្នំពេញ​)៖​អាជ្ញាធរ​ខណ្ឌ​សែន​សុខ​បាន​នឹង​កំពុងធ្វើការ​សម្អាត​ផ្លូវ​ហាណូយ​ដោយ​កៀរ​កើប​យក​ដី​ចេញ​និង​បាញ់​ទឹក​លាង​សម្អាត​ហើយ បន្ទាប់​ពីនេះ​នឹង​បន្តទៅ​ធ្វើ​ផ្លូវ​ម៉ុង​ឬ​ទ្ធី​និង​ផ្លូវ​សម្តេច​ជាស៊ីម​ទៀត​។​
​ ​
​លោក​ប៉ឺ​ស កុសល​អភិបាលខណ្ឌ​សែន​សុខ​បាន​ប្រាប់​រស្មី​កម្ពុជា​នៅ​ថ្ងៃទី​៨​ខែសីហា​ថា បន្ទាប់ពី​កៀរ​បោស​ដី​និង​លាង​សម្អាត​ផ្លូវ​ហាណូយ​ហើយ ខណ្ឌ​នឹង​បន្តទៅ​សម្អាត​ផ្លូវ​ម៉ុង​ឬ​ទ្ធី​និង​ផ្លូវ​សម្តេច​ជាស៊ីម​ថែមទៀត​។​
​ ​
​លោក​អភិបាលខណ្ឌ​បាន​ឲ្យ​ដឹង​ទៀតថា នៅលើ​ផ្លូវ​ហាណូយ​មាន​ដី​ច្រើន​ទាំង​នៅ​កណ្តាល​ជាប់​សួនច្បារ​និង​នៅ​សងខាង​ផ្លូវ ដោយសារ​​ប្រព​ន្ធ័​ផ្លូវ​ឆ្លងកាត់​ផ្លូវ​នេះ ភាគច្រើន​ជា​ផ្លូវដី​និង​ជា​តំបន់​កំពុងមាន​ការអភិវឌ្ឍ​ន៍​មានការ​ដឹកជញ្ជូន​ដី​និង​ខ្សាច់​ច្រើន​។​
​ ​
​ផ្លូវ​ហាណូយ​ជា​ផ្លូវ​បេតុង​ទើប​ធ្វើ​រួច​សម្រាប់​រថយន្ត​ធំ​ធ្វើ​ចរាចរណ៍​មកពី​គ្រប់ទិសទី​នោះ​ក្រាល​ស្ទើរ​ពេញ​ដោយ​ដី​និង​ខ្សាច់​ដែលជា​ប់​តាម​កង់​រថយន្ត​និង​ជ្រុះ​ចេញពី​រថយន្ត​ដឹក​ដី​និង​ខ្សាច់​ធ្វើ​ឲ្យ​ផ្លូវ​នេះ​មាន​សភាព​ហុយ​សំពោង​នៅពេល​មាន​រថយន្ត​បើក​កាត់​ពីលើ​។​តែ​ក្រោយ​​ពី​អភិបាល​រាជធានី​ភ្នំពេញ​បាន​ដាក់ចេញ​វិធានការ​ឲ្យ​គ្រប់​ខណ្ឌ​ធ្វើ​ការលាង​សម្អាត​ផ្លូវ​មក ខណ្ឌ​សែន​សុខ​ក៏បាន​ចាប់ផ្តើម​ធ្វើការ​កៀរ​​ដី​និង​បាញ់​ទឹក​លាង​ផ្លូវ​នេះ​ឃើញថា​ស្អាត​គ្រាន់បើ​ជាង​មុន​ហើយ​៕​ដោយៈ​ប​.​ខុន​/sn