អាជ្ញាធរ​ខណ្ឌ​សែន​សុខ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​តាម​បណ្តោយ​ផ្លូវ​លេខ​២០០២

799
ចែករម្លែក

ដោយ​: អង្គា​រ៍​ហេង / ភ្នំពេញ​: កាលពី​ព្រឹក​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០១៨ លោក ហ៊​ត គឹម​នី នាយករង​រដ្ឋបាល​ខ​ណ្ឌ​សែន​សុខ បាន​ដឹកនាំ​កម្លាំង​ចុះ​រៀបចំ​សណ្តាប់ធ្នាប់ របៀបរៀបរយ និង​អនាម័យ​នៅតាម​បណ្តា​យ​ផ្លូវ​លេខ​២០០២ ចាប់ពី​ចំណុច​ផ្លូវ​លេខ​២៧១ ដល់​មហាវិថី​សហព័ន្ធរុស្ស៊ី ស្ថិតក្នុង​សង្កាត់​អូរ​បែកក្អម និង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​លោក ហ៊​ត គឹម​នី ក៏បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ជា​អាជីវករ​ដែល​កំពុង​ប្រកប​អាជីវកម្ម ឲ្យ​បញ្ឈប់​ការដាក់​តាំង​លក់ដូរ​ទំនិញ សម្ភារៈ​រំលោភ​លើ​ចិញ្ចើមផ្លូវ​សាធារណៈ បណ្តាល​ឲ្យ​ប៉ះពាល់​សណ្តាប់ធ្នាប់ របៀបរៀបរយ​សារ​ធារ​ណៈ និង​ប៉ះពាល់​ដល់​អ្នក​ធ្វើចរាច​រណ៍​ទៅមក​ផងដែរ​។

​សូមបញ្ជាក់ថា​: កន្លងមក រដ្ឋបាល​ខណ្ឌ​សែន​សុខ​បានចេញ​លិខិត​ជូនដំណឹង​លេខ ១២៨ សជណ​.​អ​វិ ចុះ​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៨ ស្តីពី​ការរៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ​តាមផ្លូវ​លេខ​២០០២ ចាប់ពី​ផ្លូវ​លេខ​២៧១ ដល់​មហាវិថី​សហព័ន្ធរុស្ស៊ី ដើម្បី​ឲ្យ​បងប្អូន​អាជីវករ​បញ្ឈប់​សកម្ម​ភាព​ដាក់តាំង​ទំនិញ សម្ភារ​លក់ដូរ រំលោភ​លើ​ចិញ្ចើមផ្លូវ​សាធារណៈ ចាប់​ពីថ្ងៃ​ទទួលបាន​លិខិត​ជូនដំណឹង​តទៅ ក្នុងករណី​មិន​អនុវត្តតាម​ការណែនាំ​នោះទេ រដ្ឋបាល​ខណ្ឌ​នឹង​អនុវត្ត​វិធានការ​រដ្ឋបាល​ទៅតាម​នីតិវិធី​ច្បាប់​៕ ល​