អាជ្ញាធរ​ខណ្ឌ​សែន​សុខ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​ផ្លូវ ២៧១

1257
ចែករម្លែក

(​ភ្នំពេញ​)៖​នៅ​រសៀល​ថ្ងៃទី​៣​ខែសីហា​ឆ្នាំ​២០១៧ លោក សាំង សុភ័ក្ត្រ​វិចិត្រ អភិបាលរង​តំណាង លោក​ប៉ឹ​ល កុសល​អភិបាល​នៃ​គណៈ​
​អភិបាលខណ្ឌ​សែន​សុខ បាន​ដឹកនាំ​កម្លាំង​ចុះមក​ហាម​និង​ណែនាំ​ប្រជាជន​រស់នៅ​តាម​ដងផ្លូវ ២៧១ ចំណុច​មុខ​មន្ទីរពេទ្យ​ព្រះកុសុមៈ (​ពេទ្យ​លោកសង្ឃ​) ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ហាម​មិនអោយ​ដាក់​អីវ៉ាន់​លក់ដូរ​នៅលើ​ចិញ្ចើមផ្លូវ​សាធារណៈ ដែលនាំអោយ​ប៉ះពាល់​ដល់​បរិស្ថាន​និង​សណ្តាប់ធ្នាប់ របៀបរៀបរយ​ក្នុង​រាជធានី​ភ្នំពេញ ៕​