អាជ្ញាធរ​ខេត្តសៀមរាបចែកនិងពង្រាយធុងសំរាម​ចំនួន​៥០០​ធុង​ថែមទៀត

1387
ចែករម្លែក

ដោយៈគូលែន/សៀមរាបៈ ​ធុងសំរាម​​ចំនួន​៥០០​ធុង បានផ្តល់ដល់​គ្រឹះស្ថានសិក្សា ផ្សារ​នានា និង​ដាក់​តាម​ទីសាធារណៈ​សំខាន់ៗ ក្នុង​ក្រុង​សៀមរាបកាលពី​ព្រឹក​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៨​នេះ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​លោក ទៀ សីហា អភិបាលរង​ខេត្តសៀមរាប​។​

អាជ្ញាធរ​ខេត្តសៀមរាបចែកនិងពង្រាយធុងសំរាម​ចំនួន​៥០០​ធុង​ថែមទៀត

ក្នុងឱកាសនេះអភិបាលរង​ខេត្តសៀមរាប បញ្ជាក់ថា ការប្រគល់​ធុងសំរាម ជូន​ដល់​អ្នកពាក់ព័ន្ធ​នាពេលនេះ គឺ​ក្នុង​គោលបំណង​ដើម្បី​ធ្វើ​ឲ្យ​អនាម័យ​បរិស្ថាន​ក្នុង​សៀមរាប ក៏​ដូច​ក្នុង​តំបន់​រមណីយដ្ឋាន​នានាកាន់តែប្រសើរ ឡើង។នេះដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ ។

​លោក ទៀ សីហា បន្តថា ក្រោម​គំនិត​ផ្តួចផ្តើម​របស់​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប ក្នុងការ​បង្កើត​កម្មវិធី​ចែក​ធុងសំរាម​ដល់​អ្នកពាក់ព័ន្ធ​នាពេលនេះ គឺជា​យុទ្ធនាការ​មួយ​ក្នុង​សម្អាត​អនាម័យ​បរិស្ថាន​ក្រុង និង​ខេត្ត​។ តាមរយៈ​នេះ លោកសំណូមពរ​ដល់​ពលរ​ដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ សូម​រួមសហការ​ជាមួយគ្នា ដើម្បី​ថែរក្សា​បរិស្ថាន​ឲ្យ​បាន​ស្អាត ដោយ​រក្សា​ទុកដាក់​កាកសំណល់​ផ្សេងៗ ឲ្យ​បានល្អ និង​មាន​សណ្តាប់ធ្នាប់ សំដៅ​ឲ្យ​សោភ័ណភាព​ក្រុង និង​ក្នុង​រមណីយដ្ឋាន​អង្គរ​កាន់តែ​ល្អប្រសើរ ខណៈដែល​វិស័យ​ទេសចរណ៍​របស់​ខេត្ត សៀមរាប​ប៉ាន់ប្រមាណ​ថា​នៅ​ឆ្នាំ​២០២០​ខាងមុខមានទេសចរ​​កើន​ឡើងដល់​ចំនួន​៨​លាន​នាក់ ៕​MN