អាជ្ញាធរ​ខេត្តសៀមរាប ថ្លែងអំណរគុណ​សម្តេច​តេ​ជោ លើ​ការលើកលែង​ពន្ធ​គ្រប់​ប្រភេទ​ប្រចាំខែ​ចំពោះ​សណ្ឋាគារ និង​ផ្ទះសំណាក់​

110
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: អាជ្ញាធរ​និង​ប្រជាពលរដ្ឋ​ខេត្តសៀមរាប សូម​ថ្លែងអំណរគុណ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន លើ​ការអនុគ្រោះ លើកលែង​ពន្ធ​គ្រប់​ប្រភេទ​ប្រចាំខែ​ចំពោះ​សណ្ឋាគារ និង​ផ្ទះសំណាក់​នៅក្នុង​ខេត្តសៀមរាប​។ នេះ​គឺជា​ការបញ្ជាក់​ឲ្យ​ដឹង​ពី​លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប នា​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ​។​

​លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​និយាយថា ក្នុងនាម​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត កងក​ម្លាំ ង គ្រប់លំដាប់​ថ្នាក់ មន្ត្រីរាជការ ម្ចាស់​សណ្ឋាគារ​ផ្ទះសំណាក់ ដែល​បាន​ចុះបញ្ជី​នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ និង​ប្រជាពលរដ្ឋ នៅក្នុង​ខេត្តសៀមរាប សូម​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចំពោះ វិធានការ​របស់​រាជ​រដ្ឋាភិបាល លើ​ការអនុគ្រោះ លើកលែង​ពន្ធ​គ្រប់​ប្រភេទ​ប្រចាំខែ​ចំពោះ​សណ្ឋាគារ និង​ផ្ទះសំណាក់​នៅក្នុង​ខេត្តសៀមរាប ដែល​បាន​ចុះបញ្ជី​ជាមួយ អគ្គនាយកដ្ឋាន​ពន្ធដា​រ​ក្នុង​រយៈពេល ០៤​ខែ ចាប់ពី ខែកុម្ភៈ ដល់​ខែឧសភា ឆ្នាំ​២០២០​។

​លោក​បាន​បន្តថា ក្នុងនាម​រូបលោក​ក៏ដូចជា​ប្រជាពលរដ្ឋនៅក្នុង​ខេត្តសៀមរាប​ទាំងមូល សូម​គោរព​ជូនពរ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំង​បុត្រាបុត្រី ចៅប្រុស​ចៅស្រី សូម​ជួបតែ​នឹង​ពុទ្ធពរ​ទាំង​បួន​ប្រការ គឺ​អាយុ វណ្ណៈ សុ​ខៈ ពលៈ និង​ទទួលបាន​ជោគជ័យ​ក្នុងការ​ដឹកនាំ និង​អភិវឌ្ឍន៍​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន​រុងរឿង​លើ​ឆាក​អន្តរជាតិ​៕