អាជ្ញាធរ​គ្រប់គ្រង​ទន្លេ​អូស្ត្រាលី​រង​ការរិះគន់​ខ្លាំងៗ ចំពេល​ត្រី​រាប់សែន​ក្បាល​ងាប់​អណ្តែត​ពេញ​ផ្ទៃ​ទឹក​

256
ចែករម្លែក

​ពួក​អាជ្ញាធរ​ដែល​គ្រប់គ្រង​ប្រព័ន្ធ​ទន្លេធំ​បំផុត​របស់​អូស្ត្រាលី​ត្រូវបាន​ចោទប្រកាន់​ពីបទ “​គ្រប់គ្រង​មិនបាន​ត្រឹមត្រូវ​” “​ធ្វេសប្រហែស​” និង​មិន​យកចិត្តទុកដាក់​ចំពោះ​វិទ្យាសាស្ត្រ​អាកាសធាតុ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៣១​មករា ខណៈ​ផ្លូវទឹក​របស់​ប្រព័ន្ធ​ទន្លេ​អូស្ត្រាលី​ត្រូវបាន​គ្របដណ្តប់​ដោយ​ត្រី​ងាប់​រាប់សែន​ក្បាល​។​

​របាយការណ៍​របស់​គ​ណៈ​កម្ម​ការ​ជាតិ​មួយ​អំពី​អាជ្ញាធរ​អាងទឹក​មួ​រ៉េ​ដា​លីង (Murray-Darling) ដែល​ធ្វើឡើង​គាប់​ជួន​គ្នា​ជាមួយនឹង​ការ​ងាប់​ត្រី​យ៉ាងច្រើន​ពេក​នេះ បាន​រិះគន់​ខ្លាំងៗ​នៅក្នុង​ការវាយតម្លៃរ​បស់​ខ្លួន ដោយ​ចោទ​ពួក​អាជ្ញាធរ​ថា​ធ្វើ​ផ្ទុយ​ពី​ច្បាប់​។​

​អាងទឹក​មួ​រ៉េ​ដា​លីង​គឺជា​បណ្តាញ​ទន្លេ​មួយ​នៅ​ភាគ​ខាងកើត​ប្រទេស​អូស្ត្រាលី​លាតសន្ធឹង​លើ​ផ្ទៃដី​ប្រមាណ ១ លាន​គីឡូ​ម៉ែត្រការ៉េ គឺ​ប្រហែល​ពីរដង​នៃ​ទំហំ​របស់​ប្រទេស​អេ​ស្ប៉ា​ញ​។​

​ការណ៍​នេះ​បានធ្វើឱ្យ​ប៉ះពាល់​ដល់​ជីវភាព​របស់​មនុ​ស្សរា​ប់​លាន​នាក់ ប៉ុន្តែ​វា​ត្រូវបាន​គេ​កេងប្រវ័ញ្ច​ច្រើន​ឆ្នាំ​មកហើយ ហើយ​ទន្លេ​នេះ​ត្រូវបាន​ធ្វើឱ្យ​ខូចគុណភាព​យ៉ាងធ្ងន់ធ្ងរ​ដោយសារ​គ្រោះរាំងស្ងួត​។​

​ការស៊ើបអង្កេត​របស់​អូស្ត្រាលី​បាន​រកឃើញថា​អាជ្ញាធរ​បានធ្វើ​សកម្ម​ភាពមិន​ស្របច្បាប់​ក្នុងការ​កំណត់​កម្រិត​ប​រិ​មាណទឹក ខណៈ​មិន​អើពើ​ទាំងស្រុង​ចំពោះ​ការព្យាករណ៍​អំពី​បម្រែបម្រួល​អាកាសធាតុ​។​

​របាយការណ៍​នេះ​បានឱ្យដឹងថា “​នយោបាយ​ជាជាង​វិទ្យាសាស្ត្រ ទីបំផុត​បាន​ជំរុញឱ្យមាន​ការកំណត់​” លើ​បរិ​មាណទឹក​ដែល​អាច​យក​ចេញពី​ទន្លេ​។​

​គណៈកម្មការ​ជាតិ​ខាងលើ​បាន​ចោទប្រកាន់ថា អាជ្ញាធរ​មិនបាន​អនុវត្តតាម “​អាទិភាព​ផ្នែក​បរិស្ថាន ដែល​តម្រូវ​ដោយ​ច្បាប់​។ វា​ជា​វិធីសាស្ត្រ​ខុសច្បាប់ ហើយ​វា​ជាការ​គ្រប់គ្រង​មិន​ត្រឹមត្រូវ​”​។ ការស៊ើបអង្កេត​របស់​ទូរទស្សន៍​ជាតិ ABC ក្នុង​ឆ្នាំ ២០១៧ បាន​រកឃើញថា​ទឹក​រាប់ពាន់​លាន​លីត្រ​ដែល​រក្សាទុក​សម្រាប់​ចរន្ត​បរិស្ថាន​កំពុង​ត្រូវបាន​ប្រើ​ដើម្បី​ស្រោចស្រព​ដីស្រែ​នៅ​តំបន់​ញូ​វ​សោ​វ​វែ​ល (New South Wales)៕ ដោយ៖ កញ្ញាដាលីស

ត្រី​ងាប់​រាប់សែន​ក្បាល​នៅ​អាង​ទន្លេ​មួ​រ៉េ​ដា​លីង