អាជ្ញាធរ​ឃាត់​ជនជាតិ​ចិន​៤​នាក់ ដែល​​ធ្វើ​សកម្មភាព​ស្វាន​ថ្ម​បុរាណ​មាត់ក​ស្សិណ​ប្រាសាទអង្គរវត្ត​

1193
ចែករម្លែក

ដោយ :  បាយ័ន / ​សៀមរាប ៖ អាជ្ញា​ធរមាន​សមត្ថកិច្ច​របស់​ផ្នែក​ជំនាញ បានសម្រេច​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​៤​នាក់ ដោយសារពួកគេ​បាន​ចូលទៅ​ធ្វើ​សកម្មភាព យក​គ្រឿង​ដែក​ទៅ​ស្វាន​ថ្ម​ប្រាសាទ ថ្មបាយក្រៀម​មាត់ក​ស្សិណ​នៃ​ប្រាសាទអង្គរវត្ត​។​

​ជនជាតិ​ចិន​ទាំង​៤​ដែល​ត្រូវបាន​សមត្ថកិច្ច​អាជ្ញាធរ​អប្សរា ​សហការ​​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅនឹងកន្លែង​ឃាត់ខ្លួន កាលពី​​ម៉ោង​៩​ព្រឹក ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០១៨​នេះ ស្ថិតនៅ​ចំណុច​មាត់ក​ស្សិណ​អង្គរវត្ត​ខេត្តសៀមរាប​។​

​នៅ​រសៀល​ថ្ងៃទី​៧ ខែឧសភា យើង​បាន​ទាក់ទង​បំភ្លឺ​ពី​នគរបាល​ទេសចរណ៍​និង​អ្នកនាំពាក្យ​អាជ្ញាធរ​អប្សរា សួរនាំ​អំពី​រឿងនេះ​ដែរ ប៉ុន្តែ​មិនអាច​ទាក់ទង​បានឡើយ ព្រោះ​ទូរស័ព្ទ​ចូល​ហើយ​គ្មាន​អ្នក​លើក​។​

​ប៉ុន្តែ​ប្រភព​នគរបាល​ទេសចរណ៍​ខេត្តសៀមរាប បានបញ្ជាក់​យ៉ាងច្បាស់​ថា ពិតជា​មានការ​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​៤​នាក់​ពិតប្រាកដ​មែន ប៉ុន្តែ​ក្រោយមក​ជនជាតិ​ចិន​ទាំង​៤​នាក់​ត្រូវបាន​នាំទៅ​កាន់​អាជ្ញាធរ​អប្សរា​ដើម្បី​ធ្វើការ​សាកសួរ​។​

​ប្រភព​ខាងលើ​បញ្ជាក់ថា ជនជាតិ​ចិន​ទាំង​៤​នាក់​ត្រូវបាន​ដោះលែង​ឲ្យមាន​សេរីភាព​វិញ​ហើយ បន្ទាប់ពី​ធ្វើការ​អប់រំ​តាម​លិខិត​លាយ​ល​ក្ខ័​អក្សរ​រួចមក​។​

​ប្រភព​ដដែលបន្តថា ជនជាតិ​ចិន​ទាំង​៤​នាក់​គឺ​ស្វាន​ថ្មភក់​នៅជាប់​មាត់ក​ស្សិណ​ខាងលើ​គឺ​ដើម្បី​រាវរក​រ៉ែ​មានតម្លៃ ដែល​ពួក​នោះ​សង្ស័យថា​មាន​រ៉ែ​នៅ​កន្លែងកើតហេតុ​។​

​ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ មានមតិ​ជាច្រើន​ដែល​ឃើញ​សកម្មភាព​របស់​ជនជាតិ​ចិន​ទាំងនោះ​បានធ្វើ​គឺ​មិនមែន​រាវរក​រ៉ែ​មានតម្លៃ​អី​នោះទេ​៕ B