អាជ្ញាធរ​ចាត់វិធានការ​ក្ដៅ​បង្ក្រាប​បន​ល្បែង​ស៊ី​ចំនួន​៣​ទីតាំង​រឹបអូស​ទូរ​ហ្គេម​បាញ់​ត្រី​៦​គ្រឿង​

358
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​គណៈបញ្ជាការ​ខ​ណ្ឌ​ឫស្សីកែវ​ចាត់វិធានការ​ក្ដៅ​បង្ក្រាប​បន​ល្បែង​ស៊ី​ចំនួន​៣​ទីតាំង​រឹបអូស​ទូរ​ហ្គេម​បាញ់​ត្រី​ចំនួន​៦​គ្រឿង​។​ប្រតិបត្តិ​ការបង្ក្រាប​ប​ន​ល្បែង​៣​ទីតាំង​នេះ​បាន​ធ្វើឡើង​ស្ថិតនៅ​ក្រុមទី​៩​ភូមិ​លូ​សង្កាត់​ស្វាយប៉ាក​ខណ្ឌឫស្សីកែវ​កាលពី​យប់​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៩ ។​

​គួររំលឹកថា នៅមុន​ពេលដែល​លោក ឃួ​ង ស្រេង ប្រធាន​គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ បាន​បើក​កិច្ចប្រជុំ ក្នុងការ​ដាក់ចេញ​វិធានការ​ក្តៅ ដើម្បី​បង្ក្រាប​បទល្មើស​ល្បែងស៊ីសង​គ្រប់ ប្រភេទ នៅ​ទូទាំង​១៤​ខណ្ឌ​ក្នុង​រាជធានី តាម​សំណូមពរ​ប្រជាពលរដ្ឋ សម្រាប់​ការរស់នៅ​គ្មាន​ការភ័យខ្លាច និង​ទទួលបាន​ភាពកក់ក្ដៅ​។​

​ជាមួយគ្នា​នោះដែរ​លោក​ជា​ពិសី​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ប្ញ​ស្សី​កែវ​បានប្រកាស​សម្រេច​បង្កើត​ក្រុមការងារ​ចម្រុះ​មួយ​ដើម្បី​បង្ក្រាប​រាល់​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ពិសេស​លើ​បញ្ហា​គ្រឿងញៀន​ខុសច្បាប់ នៅតាម​មូលដ្ឋាន​។ ដែលជា​ដើមចម​នៃ​បទល្មើស​ចោរកម្ម​កើត​ឡើងជា​អំពើ លួច ឆក់ ប្លន់ ដើម្បី​ឲ្យ​មាន​ប្រសិទ្ធភាព​ចំពោះ​ការអនុវត្ត​គោលនយោបាយ​ភូមិ​-​សង្កាត់​មាន​សុវត្ថិភាព​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​៕S/​

#