អាជ្ញាធរ​ចុះបង្ក្រាប​ទីតាំង​ហ្គេម​បាញ់​ត្រី​អត់​ច្បាប់​ ដ៏​ធំ​មួយកន្លែង​ដកហូត​ទូ​ហ្គេម​ជាង​ ៣០​គ្រឿង

565
ចែករម្លែក
  • 37
    Shares

ដោយៈ សាវ​រក្ស​/​ភ្នំពេញៈ កាលពី​ថ្ងៃទី ១០ ខែមេសា ឆ្នាំ​២០១៩ អាជ្ញាធរ​ខណ្ឌមានជ័យ រួមទាំងកម្លាំងនគរបាល ប្រជា​ការពារ និងអាជ្ញាធរសង្កាត់ ដឹកនាំ​ដោយលោក​ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរងខណ្ឌមានជ័យ ។កម្លាំងបាន​ចុះបង្ក្រាប​ទីតាំង​បើក​ល្បែង​ហ្គេម​បាញ់​ត្រី​ខុសច្បាប់​ដ៏​ធំ​មួយកន្លែង ដែលជា​អតីត​ផ្ទះសំណាក់​មា​រា​ឌី​។​ទីតាំង​នោះស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ ២១៧ ក្បែរ​នឹង​ស្ពាន​អាកាស​ស្ទឹងមានជ័យ ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ ។

​ការចុះ​បង្ក្រាប​ទីតាំង​ហ្គេម​បាញ់​ត្រី​ខុសច្បាប់​ខាងលើនេះ ក៏មាន​ការចូលរួម​ដឹកនាំ នីតិវិធីដោយ​លោកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារងនៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ផងដែរ ។ ជា​លទ្ធផលនៃ​ការចុះ​បង្ក្រាប កម្លាំងចម្រុះរកឃើញ​មាន​ទូ​ហ្គេម​បាញ់​ត្រី​ចំនួន​៦​គ្រឿង​ធំៗ , ទូ​ហ្គេម​បាញ់​គ្នា​២​គ្រឿង​ធំ , ទូ​ហ្គេម​ប្រណាំង​ឡាន​២​គ្រឿង​ធំ , ទូ​ហ្គេម​ប្រដាល់​គ្នា ៦​គ្រឿង , ទូ​ហ្គេម​វ៉ៃពុង​១៦​គ្រឿង សរុប​ទាំងអស់​៣២​គ្រឿង និង​ឃាត់ខ្លួន​ជនជាតិ​ចិន​៥​នាក់ ក្នុងនោះ​មាន​ម្នាក់​ជា​មេការ ។

​ក្រោយ​ការបង្ក្រាប ​សម្ភារដែលជា​ទូ​ហ្គេម​ទាំងអស់​ត្រូវបានធ្វើ​កំណត់ហេតុ​ដកហូត​ប៉ុន្តែ​ក្នុងនោះ​ពុំមាន​ការដឹកជញ្ជូន​យក​ចេញពី​ទីតាំង​ខាងលើ​នេះឡើយ​ដោយ​សម្ភារ​និង​ទូ​ហ្គេម​មាន​ច្រើន​។​ដូច្នេះ​លោកស្រី​ព្រះរាជអាជ្ញារង​សម្រេច​រក្សាទុក​នៅក្នុង​ទីតាំង​ដដែល​នេះ​បណ្តោះអាសន្ន​សិន​។​ចំពោះ​ទីតាំង​ក៏​ត្រូវធ្វើ​កំណត់ហេតុ​បិទ​ទីតាំង​បណ្តោះអាសន្ន​សិន​ផងដែរ រង់ចាំ​បន្ត​នីតិវិធី​ច្បាប់​នៅពេល​ក្រោយ ។

ដោយឡែក​ជនជាតិ​ចិន​៥​នាក់​ដែល​ត្រូវបាន​ឃាត់ខ្លួន​ត្រូវបញ្ជូន​ខ្លួន​ទៅកាន់​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ស្ទឹងមានជ័យ​ទី​២ ដើម្បី​សាកសួរ​នាំ និង​បន្ត​នីតិវិធី​ច្បាប់​ផងដែរ ។ ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ ពីបទបើក​កន្លែង​លេងល្បែង​ស៊ីសង​ខុសច្បាប់ (​ហ្គេម​ស៊ីសង​លុយ​) ដែលមាន​ឈ្មោះ ១-​ឈ្មោះ MA ZHIBIN ភេទ ប្រុស អាយុ ៥១ ឆ្នាំ ជនជាតិចិន កាន់​លិខិតឆ្លងដែន​លេខ EB 4568581 ។

២-​ឈ្មោះ ZHOU YINGCHUN ភេទ ប្រុស អាយុ ២៨ ឆ្នាំ ជនជាតិចិន កាន់​លិខិតឆ្លងដែន​លេខ ED 4218812 ។ ៣-​ឈ្មោះ AN JUN ភេទប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិចិន កាន់​លិខិតឆ្លងដែន​លេខ EF 6244691 ។ អ្នក​ទាំងបី​ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវ ២៧១ ក្រុមទី​១ ភូមិ ៥ សង្កាត់ ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ ។

​លោក​អភិបាលរង​បានឱ្យដឹងថា ​ទីតាំង​ខាងលើនេះគឺ​ទើបតែ​បើក​ដំណើរការបាន​៣​ថ្ងៃ​ប៉ុណ្ណោះ ប៉ុន្តែ​ពុំទាន់​មាន​មនុស្ស​ស្គាល់ និង​ចូល​លេង​ឡើយ គឺ​មានតែ​ជនជាតិ​ចិន​ចូល​ទៅលេង​តែប៉ុណ្ណោះ​។ប្រភពព័ត៌មាន​ឱ្យដឹងថា​ ម្ចាស់​ទីតាំង​ខាងលើនេះ​គឺជា​ជនជាតិ​ចិន​ដែល​មក​វិនិយោគ​រកស៊ី​នៅ​កម្ពុជា ។​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​ដើម្បី កសាងសំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕S/​Ha