អាជ្ញាធរ​ចុះ​ដោះស្រាយ​វិវាទ​អាជីវករ​ផ្សារ​ឯករាជ្យ​២

1116
ចែករម្លែក

​ដោយៈ​ចាន់តូ /​ភ្នំពេញ ៖ ក្រោយពី​ផ្ទុះ​រឿង​តវ៉ា របស់​បងប្អូន​អាជីវករ​ផ្សារ​ឯករាជ្យ​២ ក្នុងភូមិ​ព្រៃ​ព្រីង​ជើង សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ ខឹងសម្បារ ជាមួយ​លោក​ថៅកែ​ផ្សារ បិទទ្វារ​ផ្សារ​មិន​អនុញាតិ​ឲ្យ​បងប្អូន​អាជីវករ​ចូល​លក់ដូរ ក្នុង​ថ្ងៃ​បុណ្យជាតិ ឈប់សម្រាក ទើប​ផ្ទុះ​ជា​រឿង​តវ៉ា​ចំនួន​២​លើក​មកហើយ លើកចុងក្រោយ​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៨ បងប្អូន​អ្នកលក់​ចំនួន​១៧៦​នាក់ តវ៉ា​ទាមទារ​ស្នើសុំ​ឲ្យ​ថៅកែ​ផ្សារ អាជ្ញាធរ មេត្តាជួយ​ដោះស្រាយ សុំ​ឲ្យ​ពួកគាត់​បាន​ចូល​លក់​ជាធម្មតា​វិញ តែ​មិនបាន​សម្រេច ទើប​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៨​នេះ បន្ទាប់ពី​មើលឃើញ​នូវ​ក្តីកង្វល់​របស់​ពលរដ្ឋ អាជីវករ ទើប​អាជ្ញាធរ រាជធានី​ភ្នំពេញ ខណ្ឌ សង្កាត់ រួមជាមួយ​តំណាង​ខាង​ផ្សារ ចុះទៅ​ធ្វើការ​សម្របសម្រួល​ជ​មួយ​បងប្អូន​អាជីវករ ដែលមាន​តូប​លក់ដូរ​ក្នុង​ផ្សារ​ទាំង​១៧៦​តូប​ខាងលើ​។​

​ក្រោម​វត្តមាន​លោក ហែម ដា​រិ​ទ្ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ពោធិ​សែន​ជ័យ លោក​ចៅសង្កាត់​ចោមចៅ​ទី​៣ មន្ត្រីសង្កាត់ ខណ្ឌ ក្រុង អាជ្ញាធរ​មូលដ្ឋាន មេភូមិ បងប្អូន​អា​ជីករ​ផ្សារ​ឯករាជ្យ​២ ដែលមាន​វត្តមាន​ក្នុង​ព្រឹក​ថ្ងៃទី​៣០ ខែតុលា​នេះ​ចំនួន​១៥៦​នាក់ ក្នុងចំណោម​អាជីវករ​សរុប​ចំនួន​១៧៦​នាក់​។​

​លោក អភិបាលខណ្ឌ តែងតែ​ចុះជួយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ជួប​បញ្ហា បាន​ឲ្យ​ដឹងថា លោក​គ្រាន់តែ​ចុះមក​ធ្វើការ​សម្របសម្រួល​ជាមួយ​បងប្អូន ហើយ​សម្រេច​យ៉ាងណា​នោះ លោក​អភិបាលរង​រាជធានី​ភ្នំពេញ ចុះមក​បន្ត​សម្រួល​រវាង​អាជីវករ​ជាមួយ ភាគី​ខាង លោក​ឧកញ៉ា ព្រំ សុធី ជា​ម្ចាស់​ផ្សារ​ឯករាជ្យ​២​។​

​លោក នួន ផា​រ័ត្ន អភិបាលរង​សាលា​រាជធានី​ភ្នំពេញ តំណាង​ឲ្យ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដែលមាន​វត្ត​មាននៅ​ផ្សារ​ឯករាជ្យ​២ ក្នុងការ​សម្របសម្រួល អស់​រយៈពេល​ច្រើន​ម៉ោង រហូតដល់​វេលា​ម៉ោង​១២​និង​១០​នាទី​រសៀល​ថ្ងៃ​ដដែល ដំណោះស្រាយ​មិនទាន់​ចប់សព្វគ្រប់​ទាំងស្រុង​នោះទេ ហើយ​បាន​ឯកភាពគ្នា សម្រេច​រក្សា​ឲ្យ​អាជីវករ​ចូល​លក់ដូរ​ជាធម្មតា​វិញ​សិន ហើយ​ពាក់ព័ន្ធ​ទី​នឹង តម្លៃ​សេវា អនាម័យ សន្តិសុខ ដែល​ខាង​ផ្សារ​ចង់​តម្លើងថ្លៃ​ដល់​ទៅ​៣០​ដុល្លារ​ក្នុង​មួយខែ​នោះ ឲ្យ​ផ្អាក​សិន ខណៈដែល​បច្ចុប្បន្ន តម្លៃ​សេវា​២៥​ដុល្លារ ក្នុង​មួយខែ​។

​ហើយ​បញ្ហា​ថៅកែ​ផ្សារ​ចង់​តម្លើងថ្លៃ អនាម័យ​និង​សន្តិសុខ ដល់​ទៅ​៣០​ដុល្លារ​នៅ រង់ចាំ​ដើមឆ្នាំ​២០១៩ នឹង​លើក​យកមក​ពិភាក្សា​ដោះស្រាយ​គ្នាជ​ថ្មី តែ​អ្វី​ជ​ដំណោះ​ស្រ​សាយ​ចំណ​ពោះ​មុខ ត្រូវ​ឲ្យ​អាជីវករ​ចូល​លក់ដូរ​ជាធម្មតា​វិញ​សិន​៕​