អាជ្ញាធរ​ចុះ​ណែនាំ​តាម​ការដ្ឋាន​សំណង់​រឿង​កាកសំណល់​សំណង់​

555
ចែករម្លែក

ដោយ​៖​វណ្ណៈ​/​ព្រះសីហនុ​៖​រដ្ឋបាល​ក្រុងព្រះសីហនុ​សហការ​ជាមួយ​មន្ទីរ​បរិស្ថាន​ខេត្ត​បាន​ចុះ​អប់រំ​និង​ធ្វើ​កំណត់ហេតុ​អោយ​ការដ្ឋាន​សំណង់​នានា​ក្នុង​ក្រុងព្រះសីហនុ​ទុកដាក់​កាកសំណល់​សំណង់​ឱ្យបាន​ត្រឹមត្រូវ​។​

ក្នុងនោះ​ឱ្យ​ដឹក​ចេញ​ជា​រៀងរាល់ថ្ងៃ​យកទៅ​ចាក់ចោល​នៅ​ទីលាន​ចាក់សំរាម​ដែល​ស្ថិតនៅ​អូរ​ចំណារ​ឃុំ​អូរ​ឧកញ៉ា​ហេង​ស្រុក​ព្រៃនប់ បើ​ពុំ​នោះទេ ក្រុមការងារ​នឹង​ផាកពិន័យ​តាមច្បាប់​បរិស្ថាន​។

​បើតាម​មន្ត្រី​សាលាក្រុង​បញ្ជាក់ថា​នៅ​ព្រឹក​ថ្ងៃទី​២១​ខែមករា​ឆ្នាំ​២០១៩​ក្រុមការងារ​បាន​ចុះទៅ​ទីតាំង​ចំនួន​៥​ការដ្ឋាន ហើយ​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ ក៏បាន​ចុះ​បន្ត​ទៅកាន់​ការដ្ឋាន​សំណង់​មួយចំនួនទៀត​៕S/​