អាជ្ញាធរ​ចុះ​ផ្អាក​អាជីវកម្ម​ហាង​ចិន​មួយ​គ្មាន​ច្បាប់​ដាក់លក់​ទំនិញ​លើ​ចិញ្ចើមផ្លូវ​

547
ចែករម្លែក
  • 46
    Shares

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​ហាង​ចិន​មួយកន្លែង​គ្មាន​ស្លាក​យីហោ​គ្មាន​ច្បាប់​អា​ជីរ​កម្ម​ដាក់តាំង​លក់​ផលិតផល បរិក្ខា​អគ្គិសនី​។ មិន​ត្រឹម​ក្នុងផ្ទះ​ប៉ុណ្ណោះ​ទេ មក​ដាក់​លើ​ចិញ្ចើមផ្លូវ​ទៀត ត្រូវបាន​អាជ្ញាធរ សង្កាត់ ខណ្ឌ​ពោធិ​សែន​ជ័យ​ចុះទៅ​បិទ​ផ្អាក​ជា​បណ្តោះអាសន្ន​។​

​ការចុះ​ផ្អាក​អាជីវកម្ម​ដឹកនាំ​ដោយ​លោក​នាង​សុ​ផា​រី​នាយករង​រដ្ឋបាល​ខណ្ឌ លោក ម៉ាលី ពិសិដ្ឋ ចៅសង្កាត់​កា​កាប​ទី​២ លោក ម៊ិ​ញ សៀងលី មេភូមិ​ក្បាលដំរី​២ តំណាង​លោក ហែម ដា​រិ​ទ្ធ អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ​ឱ្យ​រើ​យក​ចេញពី​ផ្លូវ​វិញ កាលពី​រសៀល ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៨​នេះ ស្ថិតនៅតាម​ដងផ្លូវ​សហព័ន្ធ​រុស្សី ភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​តាម​លោក ម៉ាលី ពិសិដ្ឋ ចៅសង្កាត់​កា​កាប​ទី​២ បាន​ឲ្យ​ដឹងថា ហាង​ចិន​ខាងលើ ទើប​តែបើ​ករបរ អាជីវកម្ម លក់ដូរ​គ្រឿង​បរិក្ខា​អគ្គស​នី គ្រឿង​អិ​ឡិច​ត្រូ​និ​ច គ្មាន​ស្លាក​យីហោ គ្មាន​ទាំង​សុំច្បាប់​អាជីវកម្ម​។ មិនតែប៉ុណ្ណោះ របស់របរ មួយចំនួន យកមក​ដាក់តាំង​លើ លើ​ចិញ្ចើមផ្លូវ​សហព័ន្ធ​រុស្សី​ទៀត ជា​បញ្ហា​មួយ ។​

ម្យ៉ាង​ឱ្យមាន​ច្បាប់​អាជ្ញាប័ណ​ត្រឹមត្រូវ​លក់​ឲ្យ​ឲ្យ​មាន​សណ្តាប់ធ្នាប់ ទើប​នៅ​រសៀល​ថ្ងៃទី​២៧ ខែធ្នូ​នេះ កម្លាំង​សមត្ថកិច្ច អាជ្ញាធរ សង្កាត់ ខណ្ឌ ចុះទៅ​សាកសួរ ដោយ​ឃើញ​ក្នុង​របរ សភាព​មិន​បរក្រតី ទើប​អាជ្ញាធរ សម្រេច​បិទ​ផ្អាក​អាជីវកម្ម​ជា​បណ្តោះអាសន្ន និង​ឲ្យ​រើ​យក​សម្ភារៈ ចេញពី​ផ្លូវ ។​

​អាជ្ញាធរ​បន្តថា ផ្អាក​អាជីវកម្ម​គាត់​ជា​បណ្តោះ​អ​សន្ន​នេះ ចង់​ឲ្យ​គាត់ សុំច្បាប់ អាជីវកម្ម អាជ្ញាប័ណ ផលិតផល​លក់ដូរ​ឲ្យ​បាន​ត្រឹមត្រូវ​ជាមុនសិន​ទើប​អនុញាត​ឲ្យ​ប្រកប​អាជីវកម្ម​វិញ​ហើយ​ទាមទារ​ឲ្យ​មាន​សណ្តាប់ធ្នាប់​ល្អ កន្លងមក​អាជ្ញាធរ​ធ្លាប់បាន​ណែនាំ​តែ​ម្ចាស់​ហាង​ខាងលើ​នៅតែ​ផ្គើន ៕S/​

#