អាជ្ញាធរ​ចុះ​រុះរើ​របង​ស័ង្កសី​និង​វាយកម្ទេច​ទាំង​សំណង់​របង​បេតុង​សាងសង់​រំលោភ​លើដី​រដ្ឋ​

1113
ចែករម្លែក

​(​ភ្នំពេញ​)៖ ក្រោយពី​មន្ត្រី​ជុំនាញ​ធ្វើការ​ត្រួតពិនិត្យ​ស្រាវជ្រាវ រកឃើញថា បាន​សាងសង់​រំលោភ​លើដី​សាធារណៈ​របស់​រដ្ឋ ដែល​សាលា​រាជធានី​ភ្នំពេញ​គ្រោងទុក​សម្រាប់ធ្វើ​សម្បទាន​ជូន​ប្រជាពលរដ្ឋ​កំពុងមាន​ទំនាស់​ដ៍​រ៉ាំរ៉ៃ ក្នុង​តំបន់​អភិវឌ្ឍន៍​ឫស្សីកែវ ចំនួន​១៧៥​គ្រួសារ​។​

អភិបាលរងខណ្ឌ​ឫស្សីកែវ បានចេញ​បទបញ្ជា​ភ្លាមៗ ដើម្បី​ឲ្យ​កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ បើក​ប្រតិបត្តិ​ការចុះ​រុះរើ​របង​ស័ង្កសី ដើម្បី​យកមក​រក្សាទុក​បណ្ដោះអាសន្ន រហូត​ឈានដល់​ការ​វាយកម្ទេច​ទាំង​សំណង់​របង​បេតុង ដ៏​ធំ​រឹងមាំ​បន្ថែមទៀត​។​ការរុះរើ​បានធ្វើ​ឡើង​នៅត្រង់ចំណុច​ខាងលិច​ជាប់​ផ្លូវ​លេខ​៥៩៨ ស្ថិតក្នុង​ភូមិ​ទួល​ពពែ សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌឫស្សីកែវ​កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៧ ។​

​លោក ស៊ូ សោ​គន្ធ អភិបាលរងខណ្ឌ​ឬ​ស្សី​កែវ បាន​លើកឡើងថា បន្ទាប់ពី​ទទួលបាន​ការឯកភាព​ភ្លាមៗ​ពី​លោក ជា ពិសី អភិបាលខណ្ឌ ដើម្បី​ឲ្យ​កម្លាំង​គណៈបញ្ជាការ​ឯ​ភាព​ខណ្ឌ​ចម្រុះ បើក​ប្រតិបត្តិ​ការចុះទៅ​រុះរើ​របង​សង្ក​សី យកមក​រក្សាទុក​បណ្ដោះ​អាសន្ន និង​ឈានដល់​ការ​វាយកម្ទេច​ទាំង​សំណង់​របង​បេតុង​ដ៏​ធំ​រឹងមាំ ដែល​បាន​សាងសង់​រំលោភ យក​ដី​សាធារណៈ​របស់​រដ្ឋ ខាងលើ​នេះដែរ ។​

​លោក​អភិបាលរង​បាន​បញ្ជាក់ថា ក្រុមគ្រួសារ​ម្ចាស់​សំណង់​សង្ស័យ​ជា​មន្ត្រី​យោធា មានឈ្មោះ ព្រុំ បូរ ភេទ​ប្រុស អាយុ​ជាង​៥០​ឆ្នាំ ដែល​បាន​បន្តសកម្មភាព​លួច​សាងសង់ របង​បេតុង​យ៉ាងរឹងមាំ រំលោភ​យក​ដី​សាធារណៈ​របស់​រដ្ឋ ទាំង​បំពាន​ច្បាប់ ពិសេស​ទំ​ហ៊ំ​ដី​ដ៏​ធំ​មួយ​នេះ ត្រូវបាន​សាលា​រាជធានី​ភ្នំពេញ គ្រោងទុក​សម្រាប់ធ្វើ​សម្បទាន ជូន​ប្រជាពលរដ្ឋ ដែល​កំពុងមាន​ទំនាស់​ដ៏​រ៉ាំរ៉ៃ ក្នុង​តំបន់​អភិវឌ្ឍន៍​ឫស្សីកែវ​ចំនួន​១៧៥​គ្រួសារ ទើប​ឈានទៅដល់​ប្រើ​វិធាន​ការចុះ​រុះរើ ដកហូត​ទាំង​របង​សង្ក​សី និង​វាយកម្ទេច​ទាំង​របង​បេតុង​ចោល​។​

​លោក ស៊ូ សោ​គន្ធ បាន​បន្ថែមទៀតថា បើ​ក្នុងករណី ម្ចាស់​សំណង់​ក្រុមគ្រួសារ​លោក ព្រុំ បូរ ឬ​ជាងសំណង់ នៅតែ​បន្ត​លួច​សាងសង់​ទាំង​បំពាន ច្បាប់​បន្តទៀត នោះ​រដ្ឋបាល​សាលាខណ្ឌ​ឫស្សីកែវ និង​ប្រើ​វិធានការ​ក្ដៅ​ជាក់​ជាមិនខាន ហើយ​មិន​ទទួលខុសត្រូវ​លើ​ការខូចខាត ឬ​បាត់បង់​ទ្រព្យសម្បត្តិ​ឡើយ​៕S/​ដោយៈ​សាវ​រក្ស​

​កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ បើក​ប្រតិបត្តិ​ការចុះ​រុះរើ​របង​ស័ង្កសី


#