អាជ្ញាធរ​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​ការបាត់​បង់ជីវិត​ពល​ទាហាន​ដោយសារ​ជាន់មីន​នៅ​ព្រំដែន​

117
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​កាលពី​ព្រឹក​ថ្ងៃទី​១៥​ខែកុម្ភៈ​ឆ្នាំ​២០២០​លោក​ស៊ូ​សិរី​អភិបាលរង​ខេត្ត​បាន​អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សព​លោក​ព្រិន្ទបាលឯក​ជិន​ហាត់​មេ​ក្រុមទី​៣​កងអនុសេនាធំ​លេខ​៣​វរ​សេនា​តូច​លេខ​៣៨៥​ចំណុះ​កងពលតូច​អន្តរាគមន៍​លេខ​៨​។​

​សព​ដំកល់​នៅ​គេហដ្ឋាន​គ្រួសារ​ភូមិ​សែន​ជ័យ​ឃុំ​ស្រអែម​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​ដែល​បាន​ពលី​ជីវិត​ដោយសារ​ជាន់មីន​ក្នុងពេល​បំពេញបេសកកម្ម​ដើរល្បាត​តាម​ព្រំដែន​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ ស្ថិតនៅ​ចំណុច​ខាងត្បូង​អន្លង់​រាំង​ជើងភ្នំ​ប្រាំ​រយ​ខាងកើត​។​ជាមួយ​នោះបាន​នាំយក​នៅ​ថវិកា​ចំនួន​២​លាន​រៀល​ជូន​ដល់​គ្រួសារ​សព​។​

​សូមបញ្ជាក់ថា​ហេតុការណ៍​ជាន់​មីនេះ​កើតឡើង​កាលពី​ថ្ងៃទី​១៤​ខែកុម្ភៈ​ឆ្នាំ​២០២០​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ ស្ថិតនៅ​ចំណុច​ខាងត្បូង​អន្លង់​រាំង ជើងភ្នំ​៥០០ ខាងកើត​៕S/​