អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ស្នើ​តុលាការ​ព​ន្លឿ​ន​ការកាត់ក្តី​សំណុំរឿង​គ្រឿងញៀន​ដើម្បី​រឹបអូស​ទ្រព្យសម្បត្តិ​

1569
ចែករម្លែក
  • 1
    Share
​លោក​កៅ ខុន​ដា​រ៉ា បាន​ថ្លែងថា សិក្ខាសាលា​ស្តីពី​កា​រឹបអូស និង​ការចាត់ចែង​ទ្រព្យសម្បត្តិ​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន មាន​សារៈសំខាន់​ក្នុងពេលដែល​សមត្ថកិច្ច​កំពុងដំណើរការ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​យ៉ាង​មមាញឹក​ក្នុង​ពេលនេះ​

(​ភ្នំពេញ)៖ លោក​កៅ ខុន​ដា​រ៉ា អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ស្នើ​ស្ថាប័ន​តុលាការ​ធ្វើការ​ព​ន្លឿ​ន​នីតិវិធី នៃ​ការស៊ើបអង្កេត និង​នីតិវិធី​នៃ​ការកាត់ក្តី​នៅក្នុង​សំណុំរឿង​បទល្មើស​គ្រឿងញៀន ជាពិសេស​ករណី​ណា​ដែល​ពាក់ព័ន្ធ​នឹង​ការ​រឹបអូស​ទ្រព្យសម្បត្តិឲ្យ​បាន​ឆាប់ ដើម្បី​គណៈកម្មការ​លក់​ទ្រព្យ​ទាំ​នោះបាន​ទាន់ពេលវេលា ជៀសវាង​ទុកចោល​ខូច និង​ដើម្បី​យក​ថវិកា​មក​បម្រើការ​ងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​លើកទឹកចិត្ត​សមត្ថកិច្ច​អនុវត្ត​ន៍ច្បាប់ ហើយក៏​ស្នើ​ពិចារណា​ដាក់ទោស​ឲ្យ​បាន​ធ្ងន់ធ្ងរ​សម​នឹង​ទង្វើ​របស់​ជនល្មើស និង​ស្របតាម​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​។​

​ការស្នើ​នេះ​បាន​ធ្វើឡើង​នៅក្នុង​សិក្ខាសាលា​ស្តីពី​កា​រឹបអូស និង​ការចាត់ចែង​ទ្រព្យសម្បត្តិ​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន កាលពី​ព្រឹក​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០១៧ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា ដោយមាន​ការចូលរួម​ពី​មន្ត្រី​តុលាការ និង​មន្ត្រី​សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ​។​

លោក​អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ក៏បាន​ស្នើសុំ​ស្ថាប័ន​អយ្យការ សហការ​ជាមួយ​គណៈកម្មការ​រឹបអូស​ទ្រព្យសម្បត្តិ និង​សមត្ថកិច្ច​អនុវត្ត​ច្បា​ប់ព​ន្លឿ​ន​នីតិវិធី​ក្នុងការ​ស៊ើបអង្កេត​រក​ទ្រព្យសម្បត្តិ​របស់​ជនល្មើស​ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន កិច្ចសហការ​ក្នុងការ​អនុវត្ត​សាលក្រម ឬ​សាលដីកា​របស់​តុលាការ និង​ធ្វើ​បណ្តឹងឧទ្ធរណ៍​ចំពោះ​ទោសទណ្ឌ​មួយចំនួន ដែល​យល់ថា ស្រាល​ពេក​មិន​សមល្មម​និង​ទង្វើ​របស់​ជនល្មើស​ដែល​ប្រព្រឹត្ត​។ ស្នើ​គណៈកម្មការ ការតាមដាន ប្រមូល ការគ្រប់គ្រង និង​ការចាត់ចែង​ទ្រព្យសម្បត្តិ​ពាក់ព័ន្ធ​និង​បទល្មើស​គ្រឿងញៀន ធ្វើបញ្ជី​សារពើភ័ណ្ឌ​ទ្រព្យសម្បត្តិ​ដែល​រឹបអូស នឹង​ជម្រុញ​ដំណើរការ​នីតិវិធី​ដេញថ្លៃ​ទ្រព្យ​ទាំងនោះ​ឲ្យ​បាន​ឆាប់​។​

​លោក​កៅ ខុន​ដា​រ៉ា បាន​ថ្លែងថា សិក្ខាសាលា​ស្តីពី​កា​រឹបអូស និង​ការចាត់ចែង​ទ្រព្យសម្បត្តិ​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន មាន​សារៈសំខាន់​ក្នុងពេលដែល​សមត្ថកិច្ច​កំពុងដំណើរការ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​យ៉ាង​មមាញឹក​ក្នុង​ពេលនេះ​។

​លោក​បាន​បញ្ជាក់ថា បច្ចុប្បន្ន​ស្ថានភាព​នៃ​ការដាំដុះ ការផលិត ការ​ចរាចរ និង​ការប្រើប្រាស់​គ្រឿងញៀន​នៅក្នុង​តំបន់ និង​នៅលើ​ពិភពលោក​មិនមាន​ការថយចុះ​នោះទេ បើទោះបីជា​ប្រទេស​នី​មួយៗ​បាន​ខិតខំ​ប្រឹងប្រែង​ចាត់វិធានការ​ប្រឆាំងនឹង​បញ្ហា​នេះ​យ៉ាងណាក្តី ក្នុងនោះ​ប្រទេស​កម្ពុជា​ក៏​ដូច​បណ្តា​ប្រទេសមួយ​ចំនួន​ដែរ ដោយសារ​និន្នាការ​ថ្មីៗ នៃ​គ្រឿងញៀន និង​ដោយសារ​កម្ពុជា​នៅ​មិន​ឆ្ងាយ​ពី​តំបន់ត្រីកោណមាស និង​អឌ្ឍចន្ទ​មាស​ដែល​ត្រូវបាន​ចាត់ទុកថា ជា​តំបន់​ផលិត​គ្រឿងញៀន​យ៉ាង​ធំ​សម្រាប់​ទីផ្សារ​តំបន់ និង​ពិភពលោក។

​សូមជម្រាបថា នៅក្នុង​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​ខុសច្បាប់​លើក​ទី​១ រយៈពេល​៦​ខែ គឺ​ចាប់ពី​ថ្ងៃទី​០១ ខែមករា ដល់​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៧ សមត្ថកិច្ច​បង្ក្រាប​បទ​ល្មើស​គ្រឿងញៀន​បាន​ចំនួន ៤.៣៣១​ករណី និង​ចាប់​ជនសង្ស័យ ៩.៦៩៤​នាក់ និង​រឹបអូស​គ្រឿងញៀន​ចំនួន ១១៩​គីឡូក្រាម​៕​ដោយៈ មុនី​រ័ត្ន​