អាជ្ញាធរ​ជាតិ​អប្សរា​នឹង​ពង្រីក​ការ​ដា្ឋ​ន​ជួសជុល​ស្រះ​អង្គរវត្ត​ខាងជើង ​ដើម្បី​ព​ន្លឿ​ន​ការងារ​

284
ចែករម្លែក

ដោយ:​គូលែន​/​សៀមរាប​ ៖ ដោយ​មើលឃើញ​ពី​ស្ថានភាព​ជាក់ស្តែង​នៃ​ការដ្ឋាន​ជួសជុល​ស្រះ​ទឹក​ខាងជើង​នៃ​ប្រាសាទអង្គរវត្ត​មាន​ភា​ព​តូចចង្អៀត ពិបាក​ក្នុងការ​បំពេញការងារ ធ្វើឱ្យ​ដំណើរការ​ជួសជុល​មាន​ភាពយឺតយ៉ាវ អាជ្ញាធរ​ជាតិ​អប្សរា​នឹង​ពង្រីក​ការដ្ឋាន​នេះ​បន្ថែម ដើម្បី​មាន​ភាពងាយស្រួល​ដល់​ការបំពេញ​ការងារ​និង​ព​ន្លឿ​ន​សកម្មភាព​ជួសជុល​។​នេះ​គឺជា​ការបញ្ជាក់​អោយដឹង​របស់​អាជ្ញាធរ​អប្សរា នា​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៩​នេះ​។​

មន្ត្រី​អាជ្ញាធរ​អប្សរា​បានអោយដឹងថា ការដ្ឋាន​ជួសជុល​ស្រះ​ទឹក​ខាងជើង​នៃ​ប្រាសាទ​អង្គរវត្ត មាន​ភាព​តូចចង្អៀត ពិបាក​ក្នុងការ​បំពេញការងារ ធ្វើឱ្យ​ដំណើរការ​ជួសជុល​មាន​ភាពយឺតយ៉ាវ ដើម្បី​មាន​ភាពងាយស្រួល​ដល់​ការបំពេញ​ការងារ​និង​ព​ន្លឿ​ន​សកម្មភាព​ជួសជុល យ​លង​នឹង​ពង្រីក​ការដ្ឋាន​នេះ​បន្ថែមទៀត​។

មន្ត្រី​ដដែល បាន​បន្តថា តាមរយៈ​សកម្មភាព​នេះ​នឹង​ធ្វើឱ្យប៉ះពាល់​ខ្លះ ដល់​ការ​ផ្តិត​យក​រូបភាព​ថ្ងៃ​រះ​និង​ការ​ទស្សនា​ប្រាសាទអង្គរវត្ត ដូច្នេះហើយ សូម​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ មគ្គុទ្ទេសក៍​ទេសចរ មេត្តា​យោគយល់​ចំពោះ​ការបិទ​មិនឱ្យ​ដំណើរការ ផ្នែក​ខ្លះ​នៃ​ស្រះ​ខាងជើង​មួយរយៈ និង​សូម​ទៅ​ថតរូប​នៅ​ស្រះ​ខាងត្បូង​វិញ ដើម្បី​ទុក​លទ្ធភាព​ឱ្យ​អ្នកជំនាញ​បំពេញការងារ​ជួសជុល​អភិរក្ស​សម្បត្តិ​ដូនតា​ខ្មែរ​ឱ្យបាន​ស្រួល​និង​ប្រកបដោយ​គុណភាព​៕B/

#