អាជ្ញាធរ​ជាតិ​អប្សរា​ផ្តល់​ទឹក​បន្ថែម​ដល់​រដ្ឋាករទឹក​ស្វយ័ត​ស្រុក​ពួក​

475
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: ដោយសារ​ការកើនឡើង​នៃ​កម្តៅ​អាកាសធាតុ បណ្តាល​ឲ្យ​អាង​ស្តុក​ទឹក​ឆាប់​រីងស្ងួត ធ្វើឱ្យ​ការផលិត​ទឹកស្អាត​របស់​រដ្ឋាករទឹក​ស្វយ័ត​ស្រុក​ពួក​មានការ​ខ្វះខាត​។ ដោយ​មើលឃើញ​ការខ្វះខាត​របស់​រដ្ឋាក​រ​ទឹក​ស្វយ័ត​ស្រុក​ពួក ទើប​អាជ្ញាធរ​ជាតិ​អប្សរា​ផ្តល់​ទឹក​បន្ថែម​ដល់​រដ្ឋាករទឹក​ស្វយ័ត​ស្រុក​ពួក ដើម្បី​បម្រើ​សេចក្តីត្រូវការ​រ​ប់​ប្រជាពលរដ្ឋ​។ ​នេះ​គឺជា​ការបញ្ជាក់​អោយដឹង​របស់​អាជ្ញាធរ​ជាតិ​អប្សរា​នៅ​ថ្ងៃទី​៣០ ខែមរ​សា ឆ្នាំ​២០១៩​នេះ​។​

​មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា បាន​និយាយថា ដើម្បី​បំពេញតម្រូវការ​ផលិត​ទឹកស្អាត​ឲ្យ​បាន​គ្រប់គ្រាន់ រដ្ឋាករទឹក​ស្វយ័ត​ស្រុក​ពួក បាន​ស្នើសុំ​អាជ្ញាធរ​ជាតិ​អប្សរា​ផ្តល់​ទឹក​បន្ថែមទៀត ពី​បារាយណ៍​ខាងលិច​។ ដើម្បី​ឆ្លើយតប​នឹង​សំណើរ​នេះ អាជ្ញាធរ​ជាតិ​អប្សរា បានសម្រេច​ផ្តល់​ទឹក​បន្ថែមចំនួន​ពីរលើក​ដល់​រដ្ឋាករទឹក​ស្វយ័ត​ស្រុក​ពួក ក្នុង​ខែមេសា ឆ្នាំ​២០១៩​នេះ ដើម្បី​ជួយ​សម្រួល​ដល់​តម្រូវកា​រ​របស់​ប្រជាជន​ប្រើប្រាស់​បាន​គ្រប់គ្រាន់​នៅ​រដូវ​រាំងស្ងួត​៕ ល​