អាជ្ញាធរ​ជាតិ​អប្សរា​យក​បាច់ផ្កា​ចូលរួម​បុណ្យសព​លោក​សាស្ត្រាចារ្យ Lablaude នៅ​ទីក្រុង​បារី​ស​

1501
ចែករម្លែក

ដោយ​: គូលែន / សៀមរាបៈ អាជ្ញាធរ​ជាតិ​អប្សរា បាន​សម្ដែង​អារម្មណ៍​ក្រៀមក្រំ​ក្រៃលែង ចំពោះ​មរណភាព​របស់លោក​សាស្ដ្រាចារ្យ Pierre-André Lablaude អ្នកជំនាញការ adhoc ផ្នែក​អភិរក្ស​នៃ​គណៈកម្មការ អាយ​ស៊ី​ស៊ី​-​អង្គរ ហើយ​លោក​សាស្ត្រ​ចា​រ្យ​បាន​បំពេញ​តួនាទី​នេះ​ចាប់ពី​វិនាទី​ដំបូង ដែល​រមណីយដ្ឋាន​អង្គរ​ត្រូវបាន​ដាក់បញ្ចូល​ទៅក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ពោល​តាំងពីដើម​ទស្ស​វត្ត​ឆ្នាំ​១៩៩០​មក​ម្លេះ​។​

អាជ្ញាធរ​ជាតិ​អប្សរា​យក​បាច់ផ្កា​ចូលរួម​បុណ្យសព​លោក​សាស្ត្រាចារ្យ Lablaude នៅ​ទីក្រុង​បារី​ស

​លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា បាន​ផ្ញើ​សារ​រំលែក​ទុក្ខ​ចំពោះ​ការបាត់បង់​របស់លោក​សាស្ដ្រាចារ្យ Lablaude​និង​បាន​រំលឹក​នូវ​ការងារ​ជាច្រើន​របស់លោក​ក្នុង​ការជួយ​រមណីយដ្ឋាន​អង្គរ​រហូតមកដល់​ប​ច្ចុ​ប្បន្ន​។​

​ជាមួយគ្នានេះ លោកជំទាវ​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា តាមរយៈ​តំណាង​ស្ថានទូត​កម្ពុជា និង​តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការ​យូណេស្កូ​នៅ​ទីក្រុង​បារី​ស បាន​យក​បាច់ផ្កា​ចូលរួម​ក្នុង​ពិធី​បុណ្យសព​របស់លោក​សាស្ដ្រាចារ្យ Lablaude​ដើម្បី​ចូលរួម​គោរព​វិ​ញ្ញា​ក្ខ​ន្ធ​របស់លោក​ផងដែរ​៕ ល​