អាជ្ញាធរ​ជូនដំណឹង​ឱ្យ​ម្ចាស់​សំណង់​និង​ស្លាក​ផ្សាយពាណិជ្ជកម្ម​លើ​ចំណី​ផ្លូវត្រូវ​រុះរើ​រយៈពេល​ខ្លី​

95
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​អាជ្ញាធរខេត្ត​ព្រះវិហារ បានចេញ​សេចក្តីជូនដំណឹង​ដល់ ម្ចាស់​សំណង់ និង​ស្លាក​ប៉ាណូ​ផ្សាយពាណិជ្ជកម្ម​ដែល​ស្ថិត​លើ​ចំណីផ្លូវ​ទោះ​មានច្បាប់​ឬ​គ្មាន​ច្បាប់​សូម​កែសម្រួល រុះរើ​ឱ្យអស់ ក្នុង​រយៈពេល​១៥​ថ្ងៃ ជា​កំហិត ដើម្បី​ឱ្យមាន​សណ្តាប់ធ្នាប់ និង​សោ​ភ័​ណ្ឌ​ភាព ទូទាំង​ខេត្ត​។​

​ក្នុង​សេចក្តីជូនដំណឹង​របស់​រដ្ឋបាលខេត្ត​ព្រះវិហារ​នៅ​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០២០​នេះ បានឱ្យដឹងថា ម្ចាស់​ក្រុមហ៊ុន​សហគ្រាស​សិប្បករ​អាជីវករ​ទាំងអស់​ដែល​កំពុង​ប្រកបមុខរបរ​ក្នុង​ទូទាំង​ខេត្ត​ត្រូវ​ចូលរួម​រក្សា​ឱ្យបាន​នូវ​សណ្តាប់ធ្នាប់​និង​ចូលរួម​លុបបំបាត់​នូវ​ការសាងសង់​សំណង់​អណាធិបតេយ្យ​និង​ការតាំង​លក់​លើ​ចំណីផ្លូវ​សំដៅ​កែលម្អរ​ឱ្យមាន​សោ​ភណ្ឌ​ភាព​ឈានទៅដល់​ការប្រកួតប្រជែង​ទីក្រុង​ស្អាត​៕S/

​ខាងក្រោម​នេះ ជា​សេចក្តីជូនដំណឹង​របស់​រដ្ឋបាលខេត្ត​ព្រះវិហារ​