អាជ្ញាធរ​ជួយ​មើល​ផង​! ចោរ​គាស់​ផ្ទះ​ទាំងយប់​ទាំង​ថ្ងៃ​នៅ​ភូមិ​តា​ឡី​

755
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញៈ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ រិះគន់​អាជ្ញាធរ​មូលដ្ឋាន មិនបាន​យកចិត្តទុកដាក់ ក្នុង​ការជួយ​ការពារ​សន្តិសុខ​សុវត្ថិភាព​ដល់​ពួកគាត់​។ ជាពិសេស​ចោរលួច និង​គាស់​ផ្ទះ​ពួកគាត់​យក​ម៉ូតូ និង​សំភារៈ ក្នុងផ្ទះ បានកើត​ឡើងជា​ញឹកញាប់ គឺ​គាស់​ទាំងយប់​ទាំង​ថ្ងៃ​។ បើទោះបីជា​ប្រជាពលរដ្ឋ​បាន​ប្តឹងទៅ​អាជ្ញាធរ​យ៉ាងណាក៏ដោយ គឺ​មិនឃើញ​មាន​ចំណាត់ការ​អ្វី​ទេ​។

​ប្រជាពលរដ្ឋ​បានដាក់​ការសង្ស័យថា ក្រុមចោរ​អាចជា​មនុស្ស​នៅក្បែរនោះ ពីព្រោះ​ពួកវា​បានដឹង​ភូមិសាស្ត្រ​នៅក្នុង​ភូមិ​តា​ឡី​យ៉ាងច្បាស់​។

​ជាមួយគ្នានេះ ប្រជាពលរដ្ឋ​បាន​សំណូមពរ​ដល់​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ មេត្តាជួយ​ពិនិត្យ​ករណីនេះ​ផង​៕