អាជ្ញាធរ​ដកថយ​មួយ​ជំហាន​ក្រោយ​បញ្ជា​ឱ្យ​កាយ​ដី​ដែល​ចាក់​បំពាន​ទីសាធារណៈ​មួយកន្លែង​

157
ចែករម្លែក

​ដោយ​បូកគោ​/​កំ​ពតៈ​អាជ្ញាធរ​ខេត្តកំពត​បាន​ដកថយ​មួយ​ជំហាន​វិញ​បន្ទាប់ពី​ដាក់​បញ្ជា​ហាក់​មាន​ភាព​ដាច់ខាត​ដល់​ក្រុមការងារ​ជំនាញ​ចាត់វិធានការ​កាយ​ដី​ដែល​គេ​ចាក់​លើដី​សម្បត្តិ​របស់រ​ដ្ឋ​មួយកន្លែង​ក្នុងភូមិ​សាស្ត្រ​ស្រុក​ទឹកឈូ​។​

សូមបញ្ជាក់ថា​ក្រោយ​មាន​សេចក្តីរាយការណ៍​អំពី​សកម្មភាព​ចាក់​លុប​ដៃ​ព្រែក​និង​បំពាន​លើដី​ដែលជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ក្នុងភូមិ​សាស្ត្រ​នៃ​ភូមិ​ត្រពាំង​ធំ​ឃុំ​ជុំ​ក្រៀល​ស្រុក​ទឹកឈូ​កាលពី​ព្រឹក​ថ្ងៃទី​១១​ខែកញ្ញា​ឆ្នាំ​២០១៩​លោក​ជាវ​តា​យ​បាន​ចុះ​ដល់ទី​តាំង​ផ្ទាល់​ដើម្បី​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង​។

លោក​អភិបាលខេត្ត​បាន​មានប្រសាសន៍ថា​រាល់​ដី​សាធារណៈ​របស់​រដ្ឋ​មិនអាច​បុគ្គល​ណា​ម្នាក់​កាន់កាប់​ជា​កម្ម​សិទ្ធ​ជាដាច់ខាត​។ ដូច្នេះ​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​ចាត់វិធានកា​យ​អាចម៍ដី​ចេញ​វិញ​ជាបន្ទាន់​។ មិនតែប៉ុណ្ណោះ​លោក​ជាវ​តា​យ​ក៏បាន​ណែនាំ​ដល់​មន្ត្រី​សមត្ថកិច្ច​ពាក់ព័ន្ធ​ឱ្យ​ពិនិត្យ​គ្រប់​ជ្រុងជ្រោយ​រាល់​ឯកសារ​ពាក់ព័ន្ធ​ពេល​ពលរដ្ឋ​សុំច្បាប់​ចាក់ដី​អភិវឌ្ឍ​នៅ​កន្លែង​ណាមួយ​ទីតាំង​នោះ​ប្រាកដថា​មាន​ប័ណ្ណកម្មសិទ្ធិ​ស្របច្បាប់​។​

​ជាមួយនឹង​បទបញ្ជា​នេះ​បន្ទាប់ពី​លោក​ជាវ​តា​យ​ចាក​ចេញផុត​ក៏មាន​គ្រឿងចក្រ​ចូលដល់​គោលដៅ​ភ្លាមៗ​ដើម្បី​ត្រៀម​ដំណើរ​ការកាយ​អាចម៍ដី​ដឹក​ជ​ជ្ជូ​ន​ចេញ​។​ប៉ុន្តែ​មិនយូរប៉ុន្មាន​គ្រឿងចក្រ​បាន​ដកចេញ​ដោយ​មិន​បានធ្វើ​សកម្មភាព​ស្របតាម​បញ្ជា​បែប​ដាច់អហង្ការ​នោះឡើយ​។​

​ពាក់​ព័​ន្អ​នឹង​ករណីនេះ​លោក​ប៉ឹ​ល​កុសល​អភិបាលរង​ខេត្តកំពត​បានបញ្ជាក់​ឱ្យដឹង​នា​រសៀល​ថ្ងៃ​ដដែល​នោះ​ថា​គណៈកម្មការ​ចម្រុះ​ដោយមាន​គ្រប់​សមាសភាព​ពាក់ព័ន្ធ​បាន​ចុះទៅ​ផ្អាក​សកម្មភាព​ចាក់ដី​លុប​ដៃ​ព្រែក​មួយកន្លែង​។​ក្នុងភូមិ​ត្រពាំង​ធំ​ឃុំ​ជុំ​ក្រៀល​ស្រុក​ទឹកឈូ​ដើម្បីឱ្យ​ម្ចាស់​ការដ្ឋាន​បង្ហាញ​នូវ​ឯកសារ​ពាក់ព័ន្ធ​នានា​។​ក្រោយពី​មាន​កិច្ចប្រជុំ​ពិភាក្សា​និង​ត្រួតពិនិត្យ​គ្រប់​ជ្រុងជ្រោយ​ពី​ផ្នែក​ពាក់ព័ន្ធ​នោះ​ទើប​ឈានទៅ​សម្រេច​ដោយ​គណៈកម្មការ​ថ្នាក់​ខេត្ត​ថា​នឹង​ចាត់វិធានការ​បែបណា​បន្តទៀត​។

​លោក​អភិបាលរង​ខេត្ត​បាន​បន្តថា​ដោយឡែក​នៅពេលនេះ​គណៈកម្មការ​បាន​តម្រូវឱ្យ​ម្ចាស់​ការដ្ឋាន​ផ្អាក​គ្រប់​សកម្មភាព​ទាំងអស់ ពោលគឺ​រក្សា​ស្ថានភាព​នៅ​ដដែល​សិន​។ ជុំវិញ​បញ្ហា​នេះ សាធារណជន​ទូទៅ​កំពុង​រង់ចាំ​មើលថា​តើ​ប្រសិទ្ធភាព​របស់​អាជ្ញាធរ​ក្នុង​កិច្ចការពារ​ទ្រព្យសម្បត្តិ​រដ្ឋ​មាន​ត្រឹម​កម្រិតណា ខណៈដែល​អ្នកចាក់ដី​អាច​មិនមែនជា​អ្នករត់ម៉ូតូឌុប ឬ​ជា​កម្មករ​លីសែង​នោះ​?៕S/​

#