អាជ្ញាធរ​ថៃ​ចាប់បាន​ភ្លុក​ដំរី​ដ៏​ច្រើន គិត​ជាត​ម្លៃ​ជាង ៤៦ ម៉ឺន​ដុល្លារ​

375

​អាជ្ញាធរ​ថៃ​បាន​រឹបអូស​ភ្លុក​ដំរី​អាហ្វ្រិក​ចំនួន ១៤៨ គីឡូក្រាម ក្នុងនោះ​រួមមាន​ភ្លុក​ដំរី​ធំ​ចំនួន ៣ ដែលមាន​តម្លៃ​ប្រហែល ១៥ លាន​បាត (៤៦៩.៨០០ ដុល្លារ​) ពី​អាកាសយានដ្ឋាន​ក្រុង​បាងកក​។​

​ប៉ូលិស​បាន​និយាយថា ភ្លុក​ដំរី​ដឹក​ពី​ប្រទេស​នី​ហ្សេ​រី​យ៉ា​នេះ​គឺ​រួមមាន​ទាំង​ភ្លុក​ដំរី​បាក់បែក​ចំនួន ៣១ ដុំ​ផងដែរ ហើយ​ត្រូវបាន​រឹបអូស​កាលពី​ថ្ងៃ​សុក្រ​ទី​១២​មករា បន្ទាប់ពី​ទំនិញ​នេះ​ត្រូវ​ក្រុមមន្ត្រី​រកឃើញ​។ ប៉ូលិស​បាន​និយាយថា ភ្លុក​ដំរី​នេះ​គ្រោង​ដឹក​ទៅ​ចិន កន្លែង​ដែលមាន​តម្រូវការ​ភ្លុក​ដំរី​ខ្ពស់​។​

​សេចក្តីថ្លែងការណ៍​រប​ស់​នាយកដ្ឋាន​គយ​បានឱ្យដឹងថា ភ្លុក​ដំរី​នេះ​នឹងត្រូវ​រក្សាទុក​សិន ខណៈដែល​ប៉ូលិស​កំពុង​ពង្រីក​ការស៊ើបអង្កេត​ដើម្បី​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ​ពាក់ព័ន្ធ​ក្នុងករណី​រត់ពន្ធ​នេះ​។​

​ដោយ​ពីមុន​ធ្លាប់ជា​ឋានសួគ៌​នៃ​ការរត់ពន្ធ​ភ្លុក​ដំរី ប្រទេស​ថៃ​បាន​ណែនាំ​ច្បាប់​ថ្មី​និង​ការធ្វើ​វិសោធនកម្ម​នៅ​ឆ្នាំ ២០១៤ និង ២០១៥ ដើម្បី​គ្រប់គ្រង​ទីផ្សារ​ភ្លុក​ដំរី​ក្នុងស្រុក និង​ដាក់ទោស​កម្រិត​ព្រហ្មទណ្ឌ​លើ​ការជួញដូរ​ភ្លុក​ដំរី​អាហ្វ្រិក​៕ ដោយ៖ កញ្ញាដាលីស

ប៉ូលិស​ថៃ​រឹបអូស​ភ្លុក​ដំរី ១៤៨ គីឡូក្រាម តម្លៃ​៤៦៩.៨០០ ដុល្លារ ពី​អាកាសយានដ្ឋាន​ក្រុង​បាងកក កាលពី​ថ្ងៃ​សុក្រ