អាជ្ញាធរ​ថៃ​បញ្ជូន​ពលរដ្ឋ​ខ្មែរ​៣​នាក់មក​កម្ពុជា​វិញ​

438

(​ឧត្ដរមានជ័យ​)៖​ពលរដ្ឋ​ខ្មែរ​ចំនួន​បីនាក់​ដែល​បាន​ឆ្លងដែន​ចូល​លួច​កាប់​ឈើ​គ្រញូង​ខុសច្បាប់​ក្នុង​ទឹកដី​ថៃ​ត្រូវ​អាជ្ញាធរ​ថៃ​ច​ឱ្យ​រួចផុត​ទោស​និង​បាន​បញ្ជូន​ពួកគេ​មក​កម្ពុជា​វិញ​តាម​ច្រក​អន្តរជាតិ​ជាំ​ស្រុក​អន្លង់វែង​កាលពី​វេលា​ម៉ោង​៩​និង​៥៥​នាទី​ថ្ងៃ​៣០​ធ្នូ​ឆ្នាំ​២០១៧​។​

​សមត្ថកិច្ច​ប្រចាំ​ច្រកព្រំដែន​បានឱ្យដឹងថា ពលរដ្ឋ​ខ្មែរ​ចំនួន​៣​នាក់​ខាងលើ ១/​ឈ្មោះ សេង វ​ណ្ណី ភេទ​ប្រុស ២៥​ឆ្នាំ ភូមិ​វត្ត​អង្គ ឃុំ​ព្រៃ​ឃ្មុំ ស្រុក​ទឹកឈូ ខេត្តកំពត ចាប់ខ្លួន​ថ្ងៃទី​៣,​ខែមេសា​ឆ្នាំ​២០១៦ ឆ្លងដែន​កាប់​ឈើ​ក្រញូង​ខុសច្បាប់ ចូល​តាម​ច្រក​អូរ​ស្វាយ ជាប់គុក​នៅ​ខេត្ត​ស៊ីសាកេត ប្រទេស​ថៃ​។​

២/​ឈ្មោះ ដុល ចិត្រ ភេទ​ប្រុស ១៦​ឆ្នាំ​និង​ទី​៣/​ឈ្មោះ អាត ម ភេទ​ប្រុស ១៦​ឆ្នាំ​អ្នក​ទាំងពីរ​រស់នៅ​ភូមិ​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ស្រុក​ត្រ​ពាំ​ប្រាសាទ ខេត្ត​ឩ​ត្ត​រ​មានជ័យ​។​ចាប់ខ្លួន​ថ្ងៃទី​១៨​ខែតុលា​ឆ្នាំ​២០១៧ ពីបទ​ឆ្លងដែន​កាប់​ឈើ​ក្រញូង​ខុសច្បាប់ ចូល​តាម​ច្រក​អូរ​ស្វាយ ជាប់គុក​នៅ​ខេត្ត​អូរ​ប៊ុន ប្រទេស​ថៃ​៕S/​ដោយ​៖​សហការី​

​អាជ្ញាធរ​ថៃ​បញ្ជូន​ពលរដ្ឋ​ខ្មែរ​៣​នាក់មក​កម្ពុជា​វិញ​