អាជ្ញាធរ​ថៃ​បញ្ជូន​ពលរដ្ឋ​ខ្មែរ​៣​នាក់​អោយ​វិល​ត្រលប់មក​ស្រុកកំណើត​វិញ​

529
ចែករម្លែក

​ដោយ : ​បាយ័ន​/​ឧ​ត្ត​រ​មាន​ជ័​យ : អាជ្ញាធរ​ថៃ​បាន​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ចំនួន​៣​នាក់ អោយ​វិល​ត្រលប់មក​ស្រុកកំណើត​វិញ ត្រូវបាន​អាជ្ញាធរ​ថៃ​ធ្វើការ​ដោះលែង​ចេញពី​ពន្ធនាគារ​អោយមាន​សេរីភាព ហើយ​អោយ​វិល​ត្រលប់​មកកាន់​ស្រុកកំណើត​វិញ បន្ទាប់ពី​ពួកគេ​ទាំង​៣​នាក់​បាន​ឆ្លងដែន​ដោយ​ខុសច្បាប់​កាប់​ឈោះ​គ្រញូង​ក្នុង​ទឹកដី​ថៃ​រួចមក​។​

ពិធី​ប្រគល់​និង​ទទួល​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​៣​នាក់​នេះ បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១៣​និង​២០​នាទី ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៨ តាម​ច្រក​អន្តរជាតិ​ជាំ​ស្រងាំ ក្នុងស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

សមត្ថកិច្ច​នគរបាល​ប្រចាំ​ច្រក​អន្តរជាតិ​ជាំ​ស្រងាំ បាន​និយាយថា ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ត្រូវបាន​ភាគី​ថៃ​បញ្ជូនមក​ស្រុកកំណើត​គឺមាន​ឈ្មោះ ផ្លោក វ៉ាត ភេទ​ប្រុស អាយុ​១៥ឆ្នាំ រស់នៅ​ភូមិ​ឬ​ស្សី ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​,​ទី​២.ឈ្មោះ សាក់ បាន ភេទ​ប្រុស អាយុ ១៦ ឆ្នាំ​រស់នៅ​ភូមិ​ឬ​ស្សី ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​,​និង​ទី​៣.ឈ្មោះ សំ នី ភេទ​ប្រុស អាយុ១៥ឆ្នាំ​រស់នៅ​ភូមិ​តា​ឆាំ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

សមត្ថកិច្ច​បាន​បន្តថា អ្នក​ទាំង​៣​ត្រូវបាន​ភាគី​ថៃ​ចាប់ខ្លួន​កាល ពីថ្ងៃ​ទី ១៤ ខែ សីហា ឆ្នាំ ២០១៨​កន្លងទៅនេះ ពីបទ​ឆ្លងដែន​ខុសច្បាប់​កាប់​ឈើ​គ្រញូង​ក្នុង​ទឹកដី​ថៃ ដោយ​ចូល​តាម​ច្រក​តាថាវ ហើយ​ត្រូវបាន​ភាគី​ថៃ​យក​ទៅដាក់​ពន្ធនាគារ​នៅ​ខេត្ត​អូរ​ប៊ុន ប្រទេស​ថៃ​។​

ក្រោយពី​ទទួល​ពី​ភា​គិ​ថៃ​រួចមក ភាគី​កម្ពុជា​បានធ្វើ​ការអប់រំ ណែនាំ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​ឆ្លងដែន​ខុសច្បាប់ រួចឲ្យ​វិល​ត្រលប់​ទៅកាន់​លំនៅដ្ឋាន ដើម្បី​ជួបជុំ​ក្រុមគ្រួសារ​វិញ​៕​B/

#