អាជ្ញាធរ​ថៃ​បញ្ជូន​សព​ពលករ​ខែ្មរ​ម្នា​ក់មក​ស្រុក​ខែ្មរ​តាម​ច្រអ​ន្ត​រ​ជាតិ​ដូង​

1006
ចែករម្លែក

(បាត់ដំបង)​៖​​ កាលពី​ល្ងាច​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ច្រកទ្វារ​អន្តរជាតិ​ដូង ស្ថិតក្នុង​ភូមិ​ដូង ឃុំ​បឹងរាំង ស្រុក​កំរៀង អាជ្ញាធរ​ថៃ​បាន​ដឹក​សព​ពលករ​ខែ្មរ​ម្នាក់ ដែល​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ កាលពី​ថ្ងៃទី​២៨ ខែមិថុនា នៅ​ខេត្ត​ច័ន្ទបូរី ប្រទេស​ថៃ មក​ប្រគល់ជូន​អាជ្ញាធរ​ខែ្មរ ដើម្បី​ប្រគល់ជូន​ក្រុមគ្រួសារ​សព​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

​អាជ្ញាធរ​ខែ្មរ​ប្រចាំ​ច្រក​អន្តរជាតិ​ដូង បាន​ឲ្យ​ដឹងថា សព​ពលករ​ខែ្មរ​ដែល​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​មានឈ្មោះ ម៉ាត់ សាលី ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិ​ខែ្មរ​អ៊ិ​ស្លាម នៅ​ភូមិ​ព្រែក​ទួល ឃុំ​គគីរ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​៕ ​ដោយ ៖គ្រញូង

សព​ពលករ​ខែ្មរ​ដែល​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ (​រូប​៖ គ្រញូង​)​