អាជ្ញាធរ​ថៃ​ប​ញ្ចូ​ន​ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់​ឲ្យ​វិល​មក​ស្រុកកំណើត​វិញ បន្ទាប់ពី​ដោះលែង​ពី​ពន្ធនាគារ​

582
ចែករម្លែក

ដោយ​: បាយ័ន​
​ឧ​ត្ត​រ​មានជ័យ​:
ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់ ត្រូវបាន​អាជ្ញាធរ​ថៃ​បញ្ជូន​ឲ្យ​វិល​មក​ស្រុកកំណើត វិញ​បន្ទាប់ពី​ត្រូវបាន​ដោះលែង​ពី​ពន្ធនាគារ​ស្រុក​ខាន់​ថា​ឡាក់ ខេត្ត​ស៊ីសាកេត ប្រទេស​ថៃ​រួចមក ពីបទ​ឆ្លងដែន​ដោយ​ខុសច្បាប់​ទៅ​កាប់​ឈើ​គ្រញូង​ក្នុង​ទឹកដី​ថៃ​។​

អាជ្ញាធរ​ថៃ​ប​ញ្ចូ​ន​ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់​អោយ​វិល​មក​ស្រុកកំណើត​វិញ បន្ទាប់ពី​ដោះលែង​ពី​ពន្ធនាគារ​៕​បាយ័ន​

​ពិធី​ប្រគល់​និង​ទទួល​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ត្រូវបាន​អាជ្ញាធរ​ថៃ​បញ្ជូន​មកនេះ​បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១៤​និង​១០​នាទី ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៩​នេះ ស្ថិតនៅ​ច្រក​អន្តរជាតិ​ជាំ​ស្រងាំ​ក្នុង​ទឹកដី​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​សមត្ថកិច្ច​នគរបាល​ប្រចាំ​ច្រក​អន្តរជាតិ​ជាំ បាន​និយាយថា ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ត្រូវបាន​ថៃ​ដោះលែង​ហើយ​បញ្ជូនមក​ស្រុកកំណើត​វិញ​នោះ គឺមាន​ឈ្មោះ សុខ លាង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​មៀន ឃុំ​ក្រាំងចេក ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​។​

​សមត្ថកិច្ច​បាន​បន្តថា ជន​ឈ្មោះ សុខ លាង ត្រូវបាន​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​កាលពី​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០១៧​កន្លងទៅនេះ ពីបទ​ឆ្លងដែន​ដោយ​ខុសច្បាប់​ចូលទៅ​កាប់​ឈើ​គ្រញូង ដោយ​ចូល​តាម​ច្រក​ចាក់ច្រែង ហើយ​ត្រូវបាន​ទាហាន​ថៃ​ចាប់ខ្លួន​បញ្ជូនទៅ​ជាប់ពន្ធ​នាគារ​នៅ​ស្រុក​ខាន់​ថា​ឡាក់ ខេត្ត​ស៊ីសាកេត ប្រទេស​ថៃ ចាប់ពី​ថ្ងៃនោះ​រហូតមក​ដល់​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៩​នេះ​ទើប​ដោះលែង​អោយមាន​សេរីភាព ហើយ​បញ្ជូនមក​ស្រុកកំណើត​វិញ​តែម្តង​។​

​ក្រោយពី​ទទួល​ពី​ភាគី​ថៃ​រួចមក ភាគី​កម្ពុជា​បានធ្វើ​ការអប់រំ ណែនាំ និង​ឲ្យ​ធ្វើ​កិច្ចសន្យា​ដោយ​មិន​ឲ្យ​ប្រថុយ និង​ការ​លួច​ឆ្លងដែន​ដោយ​ខុសច្បាប់​បែបនេះ​ឡើយ រួច​ក៏​អោយ​វិល​ត្រលប់​ទៅ​ស្រុកកំណើត ដើម្បី​ជួបជុំ​ក្រុមគ្រួសារ​វិញ​៕ ល​