អាជ្ញាធរ​ទទួល​ការគាំទ្រ​ពី​មហាជន​ដែល​បន្ត​លាង​សម្អាត​ផ្លូវ​ស្ពាន​ព្រំដែន​ប៉ោយប៉ែត

80
ចែករម្លែក

ដោយ​៖​ប​.​ជ័យ​/​បន្ទាយ​មា​ជ័យ​៖​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ទទួល​ការគាំទ្រ​ពី​សប្បុរសជន​យុវជន​មហាជន​ប​សន​បន្ត​នាំគ្នា​លាង​សម្អាត​ផ្លូវ​ស្ពាន​នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​។​គឺធ្វើឡើង​តាម​ការកំណត់​ក្នុង​ផែនការ​របស់ខ្លួន ហើយ​ឱ្យបាន​ដូច​ខាង​ភាគី​ថៃ​គេ​ធ្វើ​ដែរ ។​

​លោក​ញឹម​ផឿ​ង​នាយក​រដ្ឋបាល​សាលាក្រុង​ប៉ោយប៉ែត​ឱ្យដឹង​កាលពី​ថ្ងៃទី​១៨​ខែមីនា​ឆ្នាំ​២០២០​នេះ​ថា​៖​ដូច​មាន​ក្នុង​ផែនការ​ប្រចាំ​របស់ខ្លួន​រដ្ឋបាល​ក្រុង​ប៉ោយប៉ែត​នៅពេលនេះ​ដឹកនាំ​កម្លាំង​នគរបាល​ក្រុង​សង្កាត់​និង​ប្រជា​ការពារ​ដើម្បី​លាង​សម្អាត​ផ្លូវជាតិ​៥​និង​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ​(​ស្ពាន​ព្រំដែន​ប៉ោយប៉ែត​)​និង​រង្វង់​មូល​ឱ្យ​បាល​ស្អាត​ទាំង​អនាម័យ បរិស្ថាន​និង​សោភ័ណភាព ។​

​នៅ​លើក​នេះ​ទឹក​ត្រូវបាន​ផ្តល់អោយ​ដោយ​ក្រុមហ៊ុន​កាស៊ីណូ​មន្ត្រី​សមត្ថកិច្ច​។​ឯ​ទឹកសាប៊ូ​ជា​អំណោយ​របស់លោក​យ៉ាង​គឹម​ហ៊ុយ​ជា​ម្ចាស់​សណ្ឋាគារ​ហ៊ុយ​គា​នៅ​សង្កាត់​និង​ក្រុង​ប៉ោយប៉ែត ៕S/

​រូបថត ៖ អាជ្ញាធរ​និង​សមត្ថកិច្ច​ទទួល​ការគាំទ្រ​ពី​សប្បុរសជន មហាជន​បន្ត​លាង​សម្អាត​ផ្លូវ ស្ពាន​ព្រំដែន​ប៉ោយប៉ែត (​រូប​៖ ប​.​ជ័យ​)​