អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​ជួបប្រជុំ​ដើម្បី​រិះរក​ដំណោះស្រាយ​លើ​បញ្ហា​លិចលង់​ដោយ​ទឹកជំនន់​នៅ​រដូវវស្សា​នេះ​

1007
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖ លោក ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​នៅ​រសៀល​ថ្ងៃទី​២៤ ខែមេសា​នេះ បាន​ជួបប្រជុំ​ជាមួយ​អាជ្ញាធរ​ខណ្ឌ​និង​មន្ត្រី​ជំនាញ​ដើម្បី​ពិភាក្សា​ពី​ស្ថានភាព​ប្រឡាយ​បង្ហូរទឹក​ស្អុយ​នានា នៅក្នុង​រាជធានី​ភ្នំពេញ ដើម្បី​រក​យន្តការ​ដោះស្រាយ​ឱ្យបាន​ទាន់ពេល មុន​រដូវវស្សា​ឈាន​មកដល់​នាពេល​ដ៏​ខ្លី​ខាងមុខនេះ​។​
​លោក ម៉េ​ត មាស​ភ័​ក្ដី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ក្រុម​អ្នក​សារ​ព័​ត៍​មាន​ថា​៖​ក្នុង​កិច្ចប្រជុំ​នោះ លោក ឃួ​ង ស្រេង បាន​មានប្រសាសន៍ថា​៖ បញ្ហា​ប្រព័ន្ធ​ប្រឡាយ​បង្ហូរទឹក​មួយចំនួន​ដូចជា នៅ​តំបន់​សឡា ត្រង់ចំណុច​កដប ផ្លូវ​៣៧១ ប្រសប​គ្នា ដើម​ស្លែង​និង​ប្រឡាយ​ស្ទឹងមានជ័យ ស្ថិតក្នុង​ភូមិសាស្ត្រ​ខណ្ឌ​សែន​សុខ​ជាដើម ដើម្បី​លើក​មក​ពិភាក្សាគ្នា​ឱ្យ​ច្បាស់ ជុំវិញ​បញ្ហា​នេះ​។​លោក​អភិបាល​បា​ណែនាំ​ដល់​មន្ទីរជំនាញ​និង​អាជ្ញាធរ​ដែនដី​ខណ្ឌ​៣​ប្រសប់​គ្នា​គឺ​ខណ្ឌមានជ័យ ពោធិ​សែន​ជ័យ​និង​ខណ្ឌ​សែន​សុខ​ត្រូវ​កាយ​ប្រឡាយ​លូ​៥​និង​ប្រឡាយ​បារាំង​និង​ប្រឡាយ​ដើម​ស្លែង​ដើម្បី​ដោះស្រាយ​ការលិចលង់​នៅក្នុង​ភូមិ​ទ្រា​សង្កាត់​ស្ទឹងមានជ័យ​ខណ្ឌមានជ័យ​និង ធ្វើយ៉ាងណា​ស្ថានភាព​ទឹក​ក្នុង​តំបន់​នេះ​ហូរ​បានល្អ​ធានាថា​មិន​លិចលង់​នៅ​រដូវវស្សា​។​
​លោក​អភិបាល​បញ្ជាក់ថា​៖ កាលពី​ឆ្នាំ​កន្លងទៅ នៅ​តំបន់​នេះ​មានការ​លិចលង់ ដោយសារ​ប្រព័ន្ធ​បង្ហូរ​ទឹកតូច និង​ផ្នែក​ខាងក្រោម​មាន​សំរាម​កកស្ទះ បើទោះជា​អាជ្ញាធរ​បាន​កាយ​ប្រឡាយ​ស្ទឹងមានជ័យ​ហើយក៏​ដោយ ប៉ុន្តែ​បើសិន​ជាមាន​ភ្ញៀ​ង​ធ្លាក់​មក​នៅពេលនេះ ពិតជា​ជួប​បញ្ហា​មិន​ខាន​ដោយសារ​សំរាម​មួយចំនួនទៀត មិនទាន់បាន​រើស​ចេញ​អស់​នៅឡើយ អាច​នឹង​ហូរ​ធ្លាក់​ចុះមក​តាម​ប្រឡាយ​បង្ករ​បញ្ហា​ស្ទះ​ទឹក​ដដែល​។​
​ ក្រៅពីនោះ ក៏មាន​តំបន់​មួយចំនួនទៀត ដែល​តែងតែ​ជួប​បញ្ហា​ប្រឈម​ទឹក​លិច​ក្នុង​រដូវរ​ស្សា ទាមទារ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន សហការ​ជាមួយ មន្ត្រី​ជំនាញ​របស់​មន្ទីរ​ពាក់​ព័ន្ធ និង​មន្ត្រី​ជំនាញ​ដទៃទៀត លើកយក​នូវ​បញ្ហា​មក​ពិភាក្សាគ្នា ដើម្បី​រក​យន្តការ​ដោះស្រាយ​ឱ្យបាន​ទាន់ពេលវេលា ចៀសវាង​ការ​ជន​លិច​ក្នុង​រាជធានី​ភ្នំពេញ​។
​លោក ឃួ​ង ស្រេង បន្ថែមទៀតថា​៖ មួយផ្នែក​ទៀត ស្ថានភាព​ប្រព័ន្ធ​ទឹក​នៅ​ផ្លូវ​២០០៤ ដែល​កន្លងមក​មាន​ប្រព័ន្ធ​បង្ហូរទឹក​ហូរ​ធ្លា​ក់មក​២​ផ្នែក​តើ​បច្ចុប្បន្ននេះ​អាច​ទ្រ​ង​ទ្រង់​បានទេ​ព្រោះ​ឆ្នាំ​កន្លងទៅ​មានការ​លិចលង់​ខ្លាំង​ដោយសារ​ការសាងសង់​ផ្លូវ​របស់​ក្រុមហ៊ុន​សៀង​ហៃ​គ្រុប ធ្វើឱ្យ​បាក់​លូ ស្ទះ​ទឹក នៅត្រង់ចំណុច​ផ្លូវកែង និង​ធ្វើឱ្យ​ខូច​ផ្លូវ​ទាំងស្រុង ដោយសារ​ទឹក​លិច និង មាន​រថយន្ត​ធំ​ធ្វើចរាចរ​ជាប្រចាំ​។​
​អ្នកនាំពាក្យ​បន្តថា​៖​ទាក់ទិន​បញ្ហា​ប្រព័ន្ធ​បង្ហូរទឹក​ក្រ​ខ្វក់ ក្នុង​រាជធានី​ភ្នំពេញ លោក​អភិបាល​ស្នើឱ្យ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ រួមសហការ​ជាមួយ​មន្ត្រី​មន្ទីរជំនាញ​ពាក់ព័ន្ធ ចុះ​ពិនិត្យ និង ធ្វើឱ្យ​បានល្អ បើ​ខ្វះ​លទ្ធភាព​ស្នើ​មក​ថ្នាក់លើ​ជា បន្តបន្ទាប់ ដើម្បី​ធ្វើយ៉ាងណា​រក​វិធានការណ៍​ដោះស្រាយ​ឱ្យបាន បញ្ជៀ​ស​នូវ​ការ​ជន់​លិច​លំនៅដ្ឋាន ប្រជាពលរដ្ឋ ឬ ផ្លូវ​សាធារណៈ​ក្នុង​រាជធានី​ភ្នំពេញ ពោលគឺ​ត្រូវ​ទទួលខុសត្រូវ​និង​គ្រប់​គ្រង់​ឱ្យបាន ក្នុង​មូលដ្ឋាន​របស់ខ្លួន​៕