អាជ្ញាធរ​និង​សមត្ថកិច្ច​ខេត្តកំពង់ចាម ឃាត់ខ្លួន​អ្នកបើកប​រថយន្ត​ធុន​ធំ ធ្វើតេស្ត​ទឹកនោម​រកឃើញ​អ្នកមាន​ផ្ទុក​សារធាតុ​ញៀន​ចំនួន​២៩​នាក់​

955
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​កំពង់ចាម​៖​សមត្ថ​កិ​ច្ចាន​ឱ្យដឹងថា​៖ ក្រោយពី​ទទួល​បទបញ្ជារ​ពី​លោក​គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម ស្នងការដ្ឋាន​នគរបាល​ខេត្ត​បានធ្វើ​តេស្ត​ទឹក​ម៉ូត ឬ ទឹកនោម ទៅលើ​អ្នកបើកប​រថយន្ត​ធុន​ធំ និង​ជំនួយ​ការបើកបរ (​ព្រូឡាន​)​ជា​លទ្ធផល​បាន​រកឃើញ​អ្នកមាន​ផ្ទុក​សារធាតុ​ញៀន​ចំនួន ២៩ នាក់ ក្នុង​នោះបាន​អនុវត្តន៍​វិធានការ​អប់រំ និង​ចេញ​ដីកា​បញ្ជូន​ខ្លួន​ឲ្យ​ទៅ​ផ្តាច់ ឬ​បន្សាប​សារធាតុ​ញៀន នៅតាម​មូលដ្ឋាន​រៀងៗ​ខ្លួន​។​
លោក​វរសេនីយ៍​អ៊ឹម​ស៊ា​ង​ឌី​នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការ​នគរបាល​ខេត្តកំពង់ចាម​បាន​ឲ្យ​ដឹងថា មន្ត្រី​ជំនាញ​គ្រឿងញៀន ចរាចរណ៍ និង​មន្ត្រី​មូលដ្ឋាន ស្រុក​ស្ទឹងត្រង់ ស្រុក​បាធាយ កងមាស កោះសូទិន ស្រី​សន្ធរ កំពង់សៀម និង​កំពង់ចាម ចុះ​អនុវត្តន៍​វិធានការ​រដ្ឋបាល​ឃាត់ ដោយ​ឃាត់​រថយន្ត​ធុន​ធំ​កំពុង​ធ្វើចរាចរ​លើ​ដងផ្លូវ ដែល​សង្ស័យ​អ្នកបើកបរ ជំនួយការ​បើកបរ និង​កម្មករ​តាម​រថយន្ត គឺ​បាន​ឃាត់ខ្លួន​បណ្តោះអាសន្ន ដើម្បី​ធ្វើតេស្ត​ទឹកនោម​ស្វែងរក​សារធាតុ​គ្រឿងញៀន ក្នុង​ខ្លួន​នៃ​ជន​ទាំងនោះ​គ្រប់គ្នា​។​
លោកនាយ​ការិយាល័យ​បាន​ឲ្យ​ដឹង​ទៀតថា ជា​លទ្ធផល​នៃ​ការធ្វើ​តេស្ត​យើង​បាន​ស្វែង​រកឃើញ​អ្នកមាន​ផ្ទុក​សារធាតុ​គ្រឿង​ញៀ​ញ​សរុប​ចំនួន ២៩​នាក់​។​
ជាមួយ​នោះ​នៅ​ព្រឹក​ថ្ងៃទី ១៨ ខែឧសភា​នេះ​លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម​បាន​អញ្ជើញ​ទៅដោយ​ផ្ទាល់ ដែល​បាន​អមដំណើរ​ជាមួយ​លោក ហួត វុទ្ធី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ចាម​
​ជួប​ជាមួយ​អ្នក​ផ្ទុក​សារធាតុ​ញៀន​ទាំង​២០​នាក់​ក្នុង លោកស្នងការ​នគរបាល​ខេត្ត​បាន​ថ្លែង​ប្រាប់ថា នេះ​ជា​វិធានការ​សាកល្បង គឺ​គ្រាន់តែ​ធ្វើការ​អប់រំ ជា​លើក​ទី​២ ហើយ​លោក​ព្រះរាជអាជ្ញា​ចេញ​ដីកា និង​លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ចែក​ថ្នាំ​ព្យាបាល​ផ្តាច់​គ្រឿងញៀន ប​ញ្ជួ​ន​ទៅ​ព្យាបាល និង​ផ្តាច់ ឬ​បន្សាប​នៅតាម​មូលដ្ឋាន​រៀងៗ​ខ្លួន​តែម្តង​។​
ក្នុងឱកាស​នោះ​លោក​គួច ចំរើន បានដាក់​កម្រិត​ទៅកាន់​អ្នក​ទាំង​២០ នាក់​ថា នេះ​ជា​ចំណាត់​ការលើក​ទី​២​ហើយ ប្រើ​ត្រឹម​វិធានការ​អប់រំ និង​បញ្ជូន​ខ្លួន​ឲ្យ​ទៅ​ព្យាបាល​ផ្តាច់​គ្រឿងញៀន​នៅឯ​មូលដ្ឋាន​ភូមិ​ឃុំ​។ ប៉ុន្តែ​ចំណាត់​ការបន្ត ពោលគឺ​បើ​ត្រួតពិនិត្យ​ប៉ះចំ​មុខសញ្ញា​ដដែល​មាន​ក្នុង​បញ្ជី​នេះ​ម្តងទៀត​នោះ គឺ​យើង​នឹង​ចាត់វិធានការ​ផ្លូវច្បាប់ ដោយ​គ្មាន​លើកលែង​ទៀតឡើយ​។ ដោយ​លោក​អភិបាលខេត្ត​បាន​អាន​នូវ​មាត្រា ៦៣ នៃ​ច្បាប់​ស្តីពី គ្រឿងញៀន ឲ្យ​ស្តាប់​បន្ថែមទៀត និង​ប្រាប់​ឲ្យ​ទន្ទិញច្បាប់​នេះ ដើម្បីអោយ​យល់ច្បាស់​ដោយ​ខ្លួនឯង​។​
​ក្នុងឱកាស​នោះដែរ​លោក​គួច ចំរើន​បាន​ផ្តាំផ្ញើ​ដល់​ប្អូន ដែលជា​អ្នកបើកបរ​និង​ជំនួយ​ការបើក​បរទាំង​អស់​សូមកុំ​បន្ត​ប្រើប្រាស់​គ្រឿងញៀន​បន្តទៀត​ដែលជា​ហេតុ​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ខ្លួន​ខូច​កិត្តិយស​ក្រុមគ្រួសារ​របស់ខ្លួន ប៉ះពាល់​ដល់​អាយុជីវិត​អ្នកដទៃ ជាពិសេស​សារធាតុ​មាន​ទាំងនោះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កូន​របស់ខ្លួន​ផងដែរ​។ ដើម្បីឱ្យ​ខ្លួន​ចៀស​ចាក​ឆ្ងាយ​ពី​គ្រឿងញៀន​សូមអ្នក​បើកបរ​ទាំងឡាយ​មេត្តា​ប្រាស់​គ្រឿងញៀន​តទៅទៀត​។ ប្រសិនបើ​ខ្លួន​មាន​ផ្ទុក​សារជាតិ​មាន​ហើយ​សូម​អញ្ជើញ​ទៅ​ទទួល​ថ្នាំបន្សាប​គ្រឿងញៀន​នៅ​មណ្ឌល​សុខភាព​ក្នុង​មូលដ្ឋាន​របស់ខ្លួន​រាង​រាងខ្លួន​។​
បើ​អ្នកបើកបរ​រថយន្ត​ផ្ទុក​សារធាតុ​ញៀន​ក្នុង​ខ្លួន​ស្ថិត​ក្នុងចំណោម ២០ នាក់​នោះបាន​និយាយថា ខ្លួន​ពិតជា​មានការ​សោកស្តាយ ដែល​បាន​ប្រព្រឹត្ត​កំហុស​សេព​គ្រឿងញៀន​នេះ​បាន​ម្តងគត់​។ ខណ​:​នេះ​ខ្លួន​នឹង​ព្យាយាម​ព្យាបាល​ផ្តាច់​ឲ្យ​អស់​សារធាតុ​ញៀន​ពី​ក្នុង​ខ្លួន​ឲ្យ​បាន​ជោគជ័យ​៕​