អាជ្ញាធរ​និង​ឪពុកម្តាយ​ជួយ​អប់រំ​កូន​ឱ្យ​យល់ដឹង​អំពី​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​

651
ចែករម្លែក

​ដោយៈ​អ៊ុង​សា​រុំ​/​បាត់ដំបងៈ​លោក​លី​ធុច​ទេសរដ្ឋមន្ត្រី​ទទួល​បេសកកម្ម​ពិសេស​និង​ជា​អនុប្រធាន​ទី​១​នៃ​អាជ្ញាធរ​មីន​កម្ពុជា​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​និង​មាតា​បី​តា​ទាំងអស់​ជួយ​អប់រំ​កូនចៅ​ឱ្យ​យល់​ពី​បញ្ហា​មីន​ព្រោះ​ដោយសារ​ប្រទេស​កម្ពុជា​ក្នុង​មួយឆ្នាំៗ​នៅមាន​ប្រជាពលរដ្ឋ រងគ្រោះថ្នាក់​ដោយសារ​គ្រាប់មីន និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​នៅឡើយ​។​

​ការអំពាវនាវ​នេះ​បានធ្វើ​ឡើង​ក្នុង​ពិធី​ផ្សព្វផ្សាយ​អប់រំ​ការយល់ដឹង​ពី​បញ្ហា​គ្រាប់មីន​និង​កាក់សំណល់​ពី​សង្គ្រាម​កាល​ពី​រសៀល​ថ្ងៃទី​២០​ខែមិថុនា​ឆ្នាំ​២០១៨​នៅ​ឃុំ​ត្រែង​ស្រុក​រតនមណ្ឌល​ខេត្តបាត់ដំបង ក្រោម​អធិបតីភាព​លោក​ទេសរដ្ឋមន្ត្រី​លី​ធុច​រួមទាំង​អាជ្ញាធរ​មួលដ្ឋាន​សិស្សានុសិស្ស​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ចូលរួម​ផងដែរ​។​

​លោក​ទេសរដ្ឋមន្ត្រី លី ធុច បាន​មានប្រសាសន៍ថា​បញ្ហា​គ្រាប់មីន​និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ ដែល សល់​ពី​សម័យ​សង្គ្រាម​នេះ​ព្រោះ​នៅ​កម្ពុ​ជាមាន​ប្រជាពលរដ្ឋ​បាន​រងគ្រោះថ្នាក់​ដោយសារ​គ្រាប់មីន​និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ជា​បន្តបន្ទាប់​។​

ដោយសារ​បញ្ហា​នេះ​រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​កងកម្លាំង​ស៊ីម៉ាក់​ចុះ​ប្រតិបត្តិការ​បោសសំអាត​មីន​នៅតាម​បណ្ដា​ខេត្ត​មួយចំនួន​ដែលមាន​គ្រាប់មីន​និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទះ រួមទាំង​អង្គការ​ជា​ដៃគូ​អភិវឌ្ឍន៍​មួយចំនួន​មកពី​ក្រៅប្រទេស បាន​ជួយ​បោសសំអាត​មីន​និង​បានផ្ដល់​ជា​សម្ភារ ថវិកា​ជា​បន្តបន្ទាប់​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​គ្រប់ភាគី​ពាក់ព័ន្ធ បាន​ចុះ​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ អំពី​បញ្ហា​នៃ​កាក់សំណល់​ពី​សង្គ្រាម​ទាំងអស់នេះ​។​

​លោក​ទេសរដ្ឋមន្ត្រី លី ធុច បាន​អំពាវនាវ​ដល់​មាតា​បី​តា​ទាំងអស់ ជួយ​អប់រំ​ពី​បញ្ហា​មីន​ដល់​កូនចៅ​របស់​ពួកគាត់​ឲ្យ​បាន​ច្រើន​។​​លោក​លី ធុច បាន​ថ្លែងអំណរគុណ​ដល់​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ រួមទាំង​ដៃគូ​អភិវឌ្ឍន៍ នានា ដែល​បាន​ជួយ​ផ្សព្វផ្សាយ​អប់រំ​ពី​បញ្ហា​គ្រាប់មីន និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ ដល់​ប្រជាពលរដ្ឋ នៅ​ក្របខ័ណ្ឌ​ស្ទើរ​ទូទាំងប្រទេស​យល់ដឹង​បាន​ច្រើន ដែល​ធ្វើ​ឲ្យ​អត្រា​គ្រោះថ្នាក់​នៃ​គ្រាប់មីន​នៅ កម្ពុជា មានការ​ធ្លាក់ចុះ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។​

រយៈពេល​ជាង​២៥​ឆ្នាំ កម្ពុជា​បាន​រំដោះ​ផ្ទៃដី​ពី​គ្រាប់មីន និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ បាន​ចំនួន​ជាង​១៧០០​គីឡូម៉ែត្រ​ក្រឡា ហើយ​ប្រជាពលរដ្ឋ​ចំនួន ៤.៦០០.០០០​នាក់ ទទួលផល​ពី​ការ​បោសសំអាត​មីន​រូ​ច​។​បាន​កម្ទេច​​ចោល​កាក់សំណល់​សង្គ្រាម​បាន​ច្រើន​លាន​គ្រាប់​ផងដែរ​៕S/

​អាជ្ញាធរ​និង​ឪពុកម្តាយ​ជួយ​អប់រំ​កូន​ឱ្យ​យល់ដឹង​អំពី​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​