អាជ្ញាធរ​ប្រាប់​ពលរដ្ឋ​បង្កើន​ការប្រុងប្រយ័ត្ន​បញ្ហា​អគ្គិភ័យ​ក្រោយ​ឆាបឆេះ​កុដិ​ក្នុង​វត្ត​នៅ​ស្រុក​កំពង់សៀម​

384
ចែករម្លែក
  • 10
    Shares

ដោយ​: គង់​ហេង​/​កំពង់ចាម​: លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ជាង​មុន ដោយ​វេលា​នេះ​អាកាសធាតុ​ក្តៅ​ហួតហែង​ខ្លាំង គឺ​កាន់​ងាយ​ឆាប់ឆេះ​ខូចខាត​ទ្រព្យសម្បត្តិ ផ្ទះសម្បែង​បាន​លឿន​ណាស់​។ ការអំពាវនាវ​នេះ​ធ្វើឡើង​បន្ទាប់ពី​លោក​អភិបាលខេត្ត​បាន​ដឹកនាំ​ការ​ពន្លត់​អគ្គិ​ស​ភ័យ​ភ្លើង​ឆេះ​កុដិ ក្នុង​វត្ត​មួយកន្លែង​នៅ​ស្រុក​កំពង់សៀម កាលពី​វេលា​ទាបភ្លឺ​ថ្ងៃទី ៦ មីនាឆ្នាំ​២០១៩​នេះ​។​

​លោក​អភិបាលខេត្ត​បាន​ថ្លែងថា សូម​បងប្អូន​ប្រជាពលរដ្ឋ មេត្តា​បង្កើន​ការប្រុងប្រយ័ត្ន​ឱ្យបាន​ខ្ពស់​ពេលមុន ពិសេស​លើ​បណ្តាញ​អគ្គិសនី ភ្លើងទៀន​ភ្លើង​ធូប និង​ត្រៀម​បង្ការ សង្គ្រោះ​នូវ​ឧបករណ៍ សម្ភារ​:​ពន្លត់​អ​គ្កិ​ស​ភ័យ​បឋម​ឲ្យ​បាន​គ្រប់​ផ្ទះ​។ ដោយ​ពិនិត្យ​តាម​ស្ថានភាព​ជាក់ស្តែង​បច្ចុប្បន្ន គឺ​អាកាសធាតុ​មាន​លក្ខណ​:​ក្តៅ​កាន់តែ​កើនឡើង ដែល​បង្ហាញ​ពី​ការឆាបឆេះ​កាន់​ងាយ និង​លឿន​ណាស់​។​

​គួរ​បញ្ជាក់ថា​កាលពី​វេលា​ទាបភ្លឺ​ថ្ងៃទី​៦​មីនា​២០១៩​មាន​អគ្គិ​ស​ភ័យ​មួយ​បាន​ដែល​បង្កឡើង​ពី​ការឆ្លង​ចរន្តអគ្គិសនី គឺ​បាន​បណ្តាល​ឲ្យ​ឆាបឆេះ​កុដិ ទំហំ​ទទឹង ៨ ម៉ែត្រ និង​បណ្តោយ ៩​ម៉ែត្រ​មួយ​ខ្នង​ក្នុង​វត្ត​មួយ​នៅ​ភូមិ​កោះ​រកា​ក្រៅ ឃុំ​កោះ​រកា ស្រុក​កំពង់សៀម​។

ក្រៅពី​ឆេះ​បំផ្លាញ​កុដិ​មួយ​ខ្នង គឺ​ឆេះ​អស់​មី​ចំនួន ៥០ កេស អង្ករ​ចំនួន ៥០​បាវ ភេសជ្ជ​:​ចំនួន ២០​កេស និង​សម្ភារ​:​មួយចំនួនទៀត​។​ជាមួយ​នោះ​សមត្ថកិច្ច​បាន​ប្រើប្រាស់​ទឹក​ដើម្បី​ប​ជ្ឈ​ប់​ភ្លើង​ឆេះ​រាលដាល​បន្ត​អស់​ចំនួន​សរុប ៩​រថយន្ត និង​ចំណាយ​រយ​:​ពេល​ជាង​ពីរ​ម៉ោង​៕S/​