អាជ្ញាធរ​ប្រើពេល​១៥​ម៉ោង រើ​ដែក​ស្ទូច​រថយន្ត​ចេញពី​ប្រឡាយ លទ្ធផល​ស្លាប់​ពីរ​នាក់​

1106
ចែករម្លែក

(​ភ្នំពេញ​)៖​អាជ្ញាធរ​ខណ្ឌ​ខណ្ឌ​ច្បារអំពៅ ប្រើពេល​១៥​ម៉ោង​ទើប​អាច​រើ​យក​ដែក​ស្ទូច​ដែល​ធ្លាក់ ប្រឡាយ​កាលពី​ថ្ងៃទី​១០ ខែមេសា រហូតដល់​ម៉ោងជាង​២​ទៀបភ្លឺ ឈានចូល​ថ្ងៃទី​១១ ខែមេសា នេះ ទើប​អាច​សម្រេច​ការងារ​បាន​បាន​ជោគជ័យ​។ ប៉ុន្ដែ​ករណីនេះ​មាន​មនុស្ស​ពីរ​នាក់​បាន​ស្លាប់​។​

​តាម​សភាព​សព​ជនរងគ្រោះ​ទំនងជា​ស្លាប់​ដោយសារ​ថ​ប់ង្ហើម​ក្នុង​ប្រឡាយ​ព្រោះ​ត្រូវ​រថយន្ត ក្រឡាប់ ចាក់​ដែក​រាប់​តោន ហើយ​ជនរងគ្រោះ គ្មាន​វិធី​ណា​ដែល​អាច​ចេញ​បាន​រហូត​ស្លាប់ តែម្តង ព្រោះ​ទម្រាំ​ស្ទូច​រថយន្ត​ចេញពី​ប្រឡាយ​បាន គឺ​រង់ចាំ​ខាង​ក្រុមហ៊ុន​រើ​ដែក​ចេញ​អស់ ប្រើពេល​ប្រហែល​១៥​ម៉ោង ។​

​ជនរងគ្រោះ​ឈ្មោះ ខាត់ ស្រី​ម៉ិ​ច អាយុ​១៩​ឆ្នាំ ភេទ​ស្រី ទីកន្លែង​កំណើត ឃុំ​ទៀន ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​លេខ​៥៤ ផ្លូវ​២០A ភូមិ​ថ្មី សង្កាត់​ទៀន ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​និង​ឈ្មោះ ឈួន សុវណ្ណ​មុន្នី អាយុ ១៨​ឆ្នាំ ភេទ​ប្រុស ទីកន្លែង​កំណើត ឃុំ​បារគូ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្ដាល ទីលំនៅ​បច្ចុប្បន្ន ភូមិ​ត្បូង​ក្តី ឃុំ​បារគូ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្ដាល ។​

​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នៅលើ​កំណាត់​ផ្លូវ ថៃ​ហ្គ័​រ រវាង​រថយន្ត​ដឹក​ដែក និង​ម៉ូតូ កើតឡើង​កាល ពី​វេលា​ម៉ោង​១២ និង​២០​នាទី ថ្ងៃត្រង់​ទី​១០ ខែមេសា ឆ្នាំ​២០១៨ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ អំពៅ ។​

​ភាគី​រថយន្ត​ជា​ប្រភេទ​រថយន្ត​ធុន​ធំ​ដឹក​ដែក​យ៉ាង​ច្រើនសន្ធឹក សន្ធាប់​បាន​ក្រឡាប់​ធ្លាក់​ប្រឡាយ ស្ទើរ ខ្ទេច​រថយន្ត​ទាំងស្រុង ។ ប៉ុន្តែ​តៃកុង​រងរបួស​តិចតួច​ប៉ុណ្ណោះ ។ រីឯ​ភាគី​ខាង ម៉ូតូ មាន​គ្នា​ពីរ​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សង់​សេ​១២៥ ពាក់​ផ្លាកលេខ​ភ្នំពេញ 1CB-5769 ។ ភ្លាមៗ​គេ​បានឃើញ​សព​ស្ត្រី​ម្នាក់ និង​បុរស​ម្នាក់ទៀត​នៅ​កប់​ក្រោម​រថយន្ត ក្នុង​ប្រឡាយទឹក ។​

​សាក្សី​និយាយថា​រថយន្ត និង​ម៉ូតូ ធ្វើដំណើរ​បញ្ច្រាសទិស​គ្នា ដោយ​រថយន្ត​ធ្វើដំណើរ​ពី​ជើង ទៅ​ត្បូង​យ៉ាង​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ​ភាគី​ខាង​ម៉ូតូ​បាន​វ៉ា​រថយន្ត​មួយគ្រឿង តែ​មិនទាន់​ផុត ក៏​បុក​ជាមួយ​រថយន្ត​ដឹក​ដែក​តែម្តង ។​

​បច្ចុប្បន្ន​សព​តម្កល់​នៅ​វត្ត​ទឹកថ្លា រីឯ​យានយន្ត រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ៕ ដោយ​: ឆាយា​នាថ​

អាជ្ញាធរ​ប្រើ​ពេល​១៥ម៉ោង រើ​ដែកស្ទូចរថយន្តចេញពីប្រឡាយ​ លទ្ធផល​ស្លាប់​ពីរ​នាក់​​ដោយ​៖ឆាយានាថ​ភ្នំពេញ​៖អាជ្ញាធរ​ខណ្ឌ​ខណ្ឌច្បារអំពៅ ប្រើពេល១៥ម៉ោង ទើបអាចរើយកដែ​កស្ទូចដែលធ្លាក់ប្រឡាយ​កាលពីថ្ងៃទី១០ ខែមេសា រហូតដល់​ម៉ោងជាង២ទៀបភ្លឺ ឈានចូលថ្ងៃទី១១ ខែមេសា នេះ ទើបអាចសម្រេចការងារបានបានជោគជ័យ។ ប៉ុន្ដែ​ករណី​នេះ​មាន​មនុស្ស​ពីរនាក់​បាន​ស្លាប់​។ តាមសភាពសពជនរងគ្រោះទំនងជាស្លាប់ដោយសារថប់ង្ហើម​ក្នុងប្រឡាយព្រោះត្រូវរថយន្តក្រឡាប់ ចាក់ដែករាប់តោន ហើយជនរងគ្រោះ គ្មានវិធីណាដែលអាចចេញបាន រហូតស្លាប់តែម្តង ព្រោះទម្រាំស្ទូចរថយន្តចេញពីប្រឡាយបាន គឺរង់ចាំខាងក្រុមហ៊ុនរើ​ដែកចេញអស់ ប្រើពេលប្រហែល១៥ម៉ោង ។ ជនរងគ្រោះឈ្មោះ ខាត់ ស្រីមុិច អាយុ១៩ឆ្នាំ ភេទស្រី ទីកន្លែងកំណើត ឃុំទៀន ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ទីលំនៅបច្ចុប្បន្នផ្ទះលេខ៥៤ ផ្លូវ២០A ភូមិថ្មី សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញនិងឈ្មោះ ឈួន សុវណ្ណមុន្នី អាយុ ១៨ឆ្នាំ ភេទប្រុស ទីកន្លែងកំណើត ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល ទីលំនៅបច្ចុប្បន្ន ភូមិត្បូងក្តី ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល ។គ្រោះថ្នាក់ចរាចរណ៍​មួយនៅលើកំណាត់ផ្លូវ ថៃហ្គ័រ រវាងរថយន្តដឹកដែក និងម៉ូតូ កើតឡើងកាលពីវេលាម៉ោង១២ និង២០នាទី ថ្ងៃត្រង់ទី១០ ខែមេសា ឆ្នាំ២០១៨​ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។ ភាគីរថយន្តជាប្រភេទរថយន្តធុន​ធំដឹកដែកយ៉ាងច្រើនសន្ធឹក សន្ធាប់ បានក្រឡាប់ធ្លាក់ប្រឡាយស្ទើរ​ខ្ទេចរថយន្តទាំងស្រុង ។ ប៉ុន្តែតៃកុងរងរបួសតិចតួចប៉ុណ្ណោះ ។ រីឯ​ភាគីខាង ម៉ូតូ មានគ្នាពីរនាក់ ជិះម៉ូតូមួយ​គ្រឿងម៉ាក​ហុងដា​ឌ្រីម​សង់​សេ​១២៥​ ពាក់​ផ្លាក​លេខភ្នំពេញ 1CB-5769 ។ ភ្លាមៗគេបានឃើញសពស្ត្រីម្នាក់ និងបុរសម្នាក់ទៀតនៅកប់ក្រោមរថយន្តក្នុងប្រឡាយទឹក ។ សាក្សីនិយាយថារថយន្ត និងម៉ូតូ ធ្វើដំណើរ​បញ្ច្រាស​ទិសគ្នា ដោយរថយន្តធ្វើដំណើរពីជើងទៅត្បូងយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ ភាគីខាងម៉ូតូបានវ៉ារថយន្តមួយគ្រឿងតែមិនទាន់ផុត ក៏បុកជាមួយរថយន្តដឹកដែកតែម្តង ។ បច្ចុប្បន្នសពតម្កល់នៅវត្តទឹកថ្លា រីឯយានយន្ត រក្សាទុកនៅការិយាល័យចរាចរណ៍​ផ្លូវ​គោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ៕

Posted by Rasmei Kampuchea Daily on Tuesday, April 10, 2018