អាជ្ញាធរ​ពន្ធដារ​ស៊ើបអង្កេត នី​ម៉ា ជុំវិញ​ប្រាក់​លើកទឹកចិត្ត​របស់ Barcelona

249
ចែករម្លែក

អាជ្ញាធរ​ពន្ធដារ​បស់​អេ​ស្ប៉ា​ញ​កំពុង​ស៊ើបអង្កេត​កីឡាករ នី​ម៉ា (Neymar) ដោយសារតែ ប្រាក់​លើកទឹកចិត្ត​ដែល​កីឡាករ​រូបនេះ​ទទួលបាន​ជុំវិញ​ការបន្ត​កិច្ចសន្យា​ជាមួយ​ក្លឹប Barcelona ភ្លាមៗ​មុនពេល​ចាកចេញ​ពី​ក្លឹប​នេះ​ទៅ​ចូលរួម​ជាមួយ​ក្លឹប Paris Saint Germain ។​
​ ​
​កាសែត​អេ​ស្ប៉ា​ញ El Mundo បាន​រាយការណ៍​ថា ការិយាល័យ​ពន្ធដា អេ​ស្ប៉ា​ញ​បានស្នើ ទៅ​តុលាការ​ការងារ​នៅ​ទីក្រុង​បា​សេ​ឡូ​ណា​ដើម្បី​យក​ឯកសារ​ទាំងអស់​ដែល​ពាក់ព័ន្ធ​ក្នុងករណី​ដែល នី​ម៉ា និង​ក្លឹប​កំពុង​ព្យាយាម​ដោះស្រាយ​បំណុល​ច្រើនសន្ធឹក​សន្ធាប់​របស់ ខ្លួន​។​
​ ​
​កាសែត El Mundo រាយការណ៍​ថា អាជ្ញាធរ​ពន្ធ​កំពុង​ស៊ើបអង្កេត​ថា តើ​ការបន្ត​កិច្ចសន្យា របស់​កីឡាករ​រូបនេះ​ជាមួយ​ក្លឹប Barcelona និង​កិច្ចព្រមព្រៀង​ផ្ទេរ​ដែលមាន​តម្លៃ​ខ្ពស់ បំផុត​ក្នុង​ពិភពលោក​ទៅកាន់​ក្លឹប PSG ត្រូវបាន​បង់ពន្ធ​ត្រឹមត្រូវ​តាមច្បាប់​អេ​ស្ប៉ា​ញ ឬ​យ៉ាងណា​។​
​ ​
សេចក្តីរាយការណ៍​នេះ​អះអាងថា​អន្តរាគមន៍​របស់​អាជ្ញា​ពន្ធ​ក្នុង​នីតិវីធី​របស់​តុលាការ ដែល​កំពុង​បន្ត​នេះ​គឺជា​រឿង​កម្រ ហើយ​ត្រូវបាន​បង្គាប់​ឲ្យ​កំណត់ថា តើ នី​ម៉ា​ពិតជា បាន​បង់ពន្ធ​ត្រឹមត្រូវ​លើ​ប្រាក់​បំណាច់ ៦៤,៤​លាន​អឺរ៉ូ (៥៥,៣​លាន​ផោន​) និង​ពន្ធ​លើ តម្លៃ​ផ្ទេរ​២២២​លាន​អឺរ៉ូ (១៩០​លាន​ផោន​) មកកាន់​ក្លឹប PSG រួចរាល់​ហើយ​ឬ​យ៉ាងណា​។​
​ ​
​នី​ម៉ា បានរស់នៅ​ជាង​១៨៣​ថ្ងៃ​កាលពី​ឆ្នាំ​២០១៧​នៅ​ប្រទេស​អេ​ស្ប៉ា​ញ ហើយ​ដូច្នេះ ត្រូវតែ​ប្រកាស​ពី​ប្រាក់ចំណូល​របស់ខ្លួន​ទាំងអស់​ដែល​បានមក​ក្លឹប Barcelona និង​ក្លឹប PSG ក្នុងឋានៈ​ជា​ពលរដ្ឋ​ជាប់ពន្ធ​នៅ​ប្រទេស​នេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​