អាជ្ញាធរ​ពុំមាន​ដំណោះស្រាយ រោងចក្រ​បង្ហុយផ្សែងហុយធូលី ពលរដ្ឋ​តវ៉ា​រក​ដំណោះស្រាយ​

791
ចែករម្លែក

​ដោយ:​ចាន់តូ​/ភ្នំពេញ ៖ បងប្អូន​ប្រជាពលរដ្ឋ​រស់នៅក្នុង​បុរី​សូ​នី ភូមិ​ត្រពាំង​ថ្លឹង​៤ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ​សែន​ជ័យ បាននាំគ្នា​រាយ​ការ ប្តឹងទៅ​លោក កង វង ចៅសង្កាត់​ចោមចៅ​១ ច្រើនលើកច្រើនសារ ជុំវិញ កា​រប​ង្ហ​យ​ផ្សែង ហុយធូលី ចេញពី​រោងចក្រ​មួយកន្លែង មាន​ទីតាំង​ស្ថិតនៅក្នុង​មូលដ្ឋាន បង្ក​ឲ្យ​ផលប៉ះពាល់​ធ្ងន់ធ្ងរ លើ​បរិស្ថាន សុខភាព​រាងកាយ ពិបាក​រស់នៅ ដកដង្ហើម ស្រូប​តែ​ផ្សែង​រោងចក្រ​សោះ​ហើយ តែ​គ្មាន​ដំណោះស្រាយ មិនដឹងថា អាជ្ញាធរ​ផ្អឹ​ម​រឿង​កង្វល់​ពលរដ្ឋ​ទុកចោល​ឬ​យ៉ាងណា ទើប​នៅ​ព្រឹក ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ ប្រមូលផ្តុំ​គ្នា​តវ៉ា​ខាងមុខ​រោងចក្រ ទាមទារ​ជម្រុញ​ឲ្យ បងៗ អាជ្ញាធរ ព​ន្លឿ​ន​ក្នុងការ​ដោះស្រាយ ។​

​តាម​ប្រជាពលរដ្ឋ បាន​ប្រាប់​ឲ្យ​ដឹង​ទាំង​ក្តី​បារ​ម្មណ៍ ជុំវិញ​ផលប៉ះពាល់ បរិស្ថាន ក្នុងភូមិ​សាស្ត្រ​របស់​ពួកគាត់ ដោយ​រោងចក្រ​កាត់ដេរ កាត់ដេរ យីហោ ធី​ម​ប៊ឺ​រ​មេ​ត បង្ហុយផ្សែង កាកសំណល់​ចេញពី​រោងចក្រ មក​បរិយាកាស​​ខាងក្រៅ ប៉ះពាល់​ដល់​ការរស់នៅ​របស់​ពលរ​ដ្ឋ​ជុំវិញ ពិបាក​ដកដង្ហើម ហើយ​កន្លងមក ពលរដ្ឋ​ធ្លាប់ ប្តឹង រាយការណ៍​ទៅជា​អាជ្ញាធរ សង្កាត់​ផងដែរ តែ​រហូតមក​ដល់ពេលនេះ គ្មាន​ទាល់តែសោះ ដំណោះ​ស្រាយ​ជូន​ប្រជាពលរដ្ឋ សូម្បីតែ​ទៅ​អើត​ពិនិត្យមើល​ក៏​គ្មាន​ផង ។​

​ពលរដ្ឋ​បន្តទៀតថា ដោយ​សោះអង្គើយ របស់​អាជ្ញាធរ រហូតមកដល់​ពេលនេះ សូន្យសុង មិន​រវល់ អើពើ ទើប​ពលរដ្ឋ​ជាច្រើន​គ្រួសារ ប្រម​ញល​ផ្តុំគ្នា តវ៉ា​នៅខាងមុខ​រោងចក្រ បំណង​ចង់​ឲ្យ​អាជ្ញាធរ​ព​ន្លឿ​ន​ក្នុងការ​ដោះស្រាយ ៕​B/