អាជ្ញាធរ​ព្រមាន​ប្រជាជន​អោយនៅ​ក្នុងផ្ទះ ខណៈ​អូស្ត្រាលី​រង​អាកាសធាតុ​ក្ដៅ​ខ្លាំង​មិនដែល​ធ្លាប់​ជួប​

562
ចែករម្លែក
  • 23
    Shares

​អាកាសធាតុ​ក្តៅ​ខ្លាំង​នៅ​អូស្ត្រាលី​ចាប់តាំងពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន បង្ក​ការស្លាប់​សត្វព្រៃ ភ្លើង​ឆេះ​ព្រៃ​និង​មនុស្ស​ចូល​ពេទ្យ​កាន់តែ​ច្រើនឡើង​។​

​ការិយាល័យ​ឧតុនិយម​អូស្ត្រាលី​បាន​និយាយថា ជា​មធ្យម​អាកាសធាតុ​នៅ​អូស្ត្រាលី​ឡើងដល់​៤០​អង្សា​សេ ខណៈ​កាលពី​ថ្ងៃ​សុក្រ​ទី​១៨​មករា សីតុណ្ហភាព​នៅ​តំបន់​ជា​​ច្រើន​បាន​ឡើងដល់​៤២​អង្សា​សេ​។​

​អាកាសធាតុ​ក្តី​បំផុត​ពីមុន​នៅ​អូស្ត្រាលី គឺ​នៅ​ខែមករា​ឆ្នាំ​២០១៣ ដែល​ពេលនោះ​ជាធ​ម្យ​ម​វា​បាន​ឡើងដល់​៤០,៣​អង្សា​សេ​។​

ស្ត្រី​និង​ឆ្កែ ព្យាយាម​បញ្ចុះ​សីតុណ្ហភាព​ក្នុង​ខ្លួន​ដោយ​ចុះ​ងូតទឹក​នៅ​ឆ្នេរ​ផត មែន​ប៊ឹ​ន​

​ប្លែ​រ ត្រេ​វីន មន្ត្រី​នៅ​ផ្នែក​ឧតុនិយម​អូស្ត្រាលី​បាន​ប្រាប់​សារព័ត៌មាន​BBC​ថា «​រលក​កំដៅ​ពេលនេះ​ដូចគ្នា​នឹង​ឆ្នាំ​២០១៣ ដែល​ក្តៅ​ខ្លាំង​និង​អូសបន្លាយ​ពេល​»​។​

​មួយផ្នែកធំ​នៃ​រដ្ឋ​ញូ​វ សោត​វេ​ល កំពុង​រងកំ​ដៅ​ចង់​ឆេះ ខណៈ​សីតុណ្ហភាព​ក៏​ឡើង​នៅ រដ្ឋ​ក្វី​ន​លែ​ន​, សោត អូស្ត្រាលី​, វិ​ធឺ​រៀ​និង​ទឹកដី​ខាងជើង តែ​សីតុណ្ហភាព​ត្រូវ​រំពឹង​​ថា​នឹង​ធ្លាក់​នៅ​តំបន់​ខាងត្បូង​និង​កណ្តាល​នៅ​ចុង​សប្តាហ៍​នេះ​។​

​តំបន់​ជាង​១០​នៅ​អូស្ត្រាលី​ក៏​ជួប​ការឡើង​កំដៅ​ខ្លាំង​មិនដែល​ធ្លាប់មាន ដូចជា​ក្រុង​តា​គូ​ឡា​នៅ​ភាគខាងត្បូង ឡើងដល់​៤៩​អង្សា កាលពី​ថ្ងៃ​អង្គារ និង​ផត អូ​ហ្គូ​ស្តា​នៅ​អូ​​ស្ត្រា​លី​ខាងត្បូង ឡើងដល់​៤៨,៩​អង្សា​សេ​។​

​អាជ្ញាធរ​បានចេញ​ការព្រមាន​អំពី​សុខភាព​ដោយ​អំពាវនាវ​ប្រជាជន​អោយនៅ​ក្នុងផ្ទះ​ហើយ​កាត់បន្ថយ​សកម្មភាព​រា​ង​កាយ ដោយ​បារម្ភ​បំផុត​មនុស្ស​ចាស់ អ្នកមាន​ជម្ងឺ​​រ៉ាំរ៉ៃ​និង​ក្មេង​។​

បណ្តា​ទីក្រុង​តាម​ឆ្នេរ មនុស្ស​នាំគ្នា​ទៅកាន់​សមុទ្រ​និង​អាងទឹក​ដើម្បី​បន្ថយកំដៅ​ខ្លួន​

​ភ្លើងព្រៃ​ជាច្រើន​ក៏ត្រូវ​បាន​គេ​រាយការណ៍​ថា​កើត​មាននៅ​រដ្ឋ​វិ​ធឺ​រៀ ,​តាស​ម៉ា​នៀ​និង​ញូ​វ សោត វេស​កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត៍​ដោយសារ​អាកាសធាតុ​ក្តៅ​ស្ងួត​។​សត្វ​ប្រជៀវ​​ជាង​ពាក់កណ្តាល​ក៏​ងាប់​ដោយ​កំដៅ​និង​ចំការ​បន្លែ​ក៏​ស្វិត​ក្រៀម​ក្រោម​កំដៅថ្ងៃ​នៅ​ញូ​វ សោត​វេ​ល​។​ត្រី​ដល់​ទៅ​១​លាន​ក្បាល​ក៏ត្រូវ​គេ​ជឿថា​បាន​ងាប់​ផងដែរ​៕​ដោយ​៖​វាសនា​

ផ្នែក​ជាច្រើន​នៃ​អូស្ត្រាលី​ខាងកើត​រង​ភាពរាំងស្ងួត​ខ្លាំង​បំផុត​ចាប់តាំងពី​ឆ្នាំមុន ជាហេតុ​នាំអោយ​ជន​អូស្ត្រាលី​រាប់ពាន់នាក់​ភៀសខ្លួន​ចេញពីផ្ទះ​របស់គេ​ដោយសារ​ភ្លើងព្រៃ​​គំរាម

សត្វ​ដួល​ងាប់ ផ្លូវថ្នល់​រលាយ​ជ័យ​កៅស៊ូ​ដោយសារ​កំដៅ​