អាជ្ញាធរ​ព្រមាន​អំពី​ផែនការ​ធ្វើ​យុទ្ធនាការ​ប្រមូល​ស្នាម​មេដៃ​ប្រជាពលរដ្ឋ “​ស្នាម​មេដៃ​មួយ​ដើម្បី​កោះត្រល់​” បើ​គ្មាន​ច្បាប់​

931
ចែករម្លែក

ដោយ : មុន្នីរ័ត្ន / ​ភ្នំពេញ : អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ និង​អភិបាល​រាជធានី​ភ្នំពេញ​ចាត់វិធានការ ច្បាប់​ទៅលើ​យុទ្ធនាការ​ប្រមូល​ស្នាម​មេដៃ ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស “​ស្នាម​មេដៃ​មួយ​ដើម្បី​កោះត្រល់​” ចាប់ពី​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០១៨ ដែល​ដឹកនាំ​ដោយ​គណបក្ស​ខ្មែរ​ក្រោក បើ​គ្មាន​ច្បាប់​អនុញ្ញាត​។ ​ការព្រមាន​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​គណបក្ស​ខ្មែរ​ក្រោក បានប្រកាស​អំពី​ផែនការ​ធ្វើ​យុទ្ធនាការ​ប្រមូល​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស “​ស្នាម​មេដៃ​មួយ​ដើម្បី​កោះត្រល់​” ចាប់ពី​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០១៨ ខាងមុខនេះ​។​

នាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ

នាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា​ថា ការធ្វើ​អ្វី​ក៏ដោយ​ត្រូវបាន​មាន​លិខិត​ស្នើសុំ​ទៅ​អាជ្ញាធរ​ឲ្យ​បាន​ត្រឹមត្រូវ គឺ​អនុវត្ត​ទៅតាម​ច្បាប់​បាតុកម្ម​ដោយ​សន្តិវិធី​។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ

ចំណែក​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី ភ្នំពេញ បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា​ថា ការធ្វើ​អ្វី​គឺ​ត្រូវអនុវត្ត​ទៅតាម​ច្បាប់ ពីព្រោះ​គាត់​ជា​គណបក្សនយោបាយ ត្រូវ​សិក្សា​ច្បាប់​ឲ្យ​បានច្បាស់លាស់ ជៀសវាង​ខុសឆ្គង​អំពី​បញ្ហា​ច្បាប់ វា​ប៉ះពាល់​ទៅដល់​សង្គមជាតិ​។ ដោយ​លោក​បញ្ជាក់ថា “​ប្រទេស​មានច្បាប់​អនុវត្ត​តាមច្បាប់​ទើបត្រូវ អ្នក​មិន​អនុវត្ត​តាមច្បាប់ គឺមាន​កំហុសឆ្គង​ជាមួយ​ផ្លូវច្បាប់ មិនអាច​អត់អោន​ឲ្យ​បានទេ​”​។​

​សូមជម្រាបថា គណបក្ស​ខ្មែរ​ក្រោក បានប្រកាស​ធ្វើ​យុទ្ធនាការ​ប្រមូល​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​នៅ​ទូទាំង ប្រទេស ដើម្បី​រៀបចំ​ប្តឹងទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ និង​តុលាការ ICJ ដើម្បី​ទាមទារ​កោះត្រល់​ពី​វៀតណាម​៕B