អាជ្ញាធរ​មីន​ប្រកាស​សមាសភាព​ក្រុម​សកម្មជន​គណៈបក្ស​មូលដ្ឋាន​

1174
ចែករម្លែក

ដោយ​: យោធិន / ភ្នំពេញ​: នា​ព្រឹក​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៨ គណៈកម្មាធិការ​គណបក្ស​មូលដ្ឋាន​អាជ្ញាធរ​មីន បាន​ប្រារព្ធ​ពិធី​ទទួលស្គាល់​សមាសភាព​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា នៃ​គណៈកម្មាធិការ​កណ្តា​លគ​ណ​បក្ស​មូលដ្ឋាន​នៅ​អាជ្ញាធរ​មីន​កម្ពុជា ក្រោម​វត្ត​លោក លី ធុជ សមាជិក​គណៈកម្មាធិកា​រ​កណ្តាល និង​ជា​ប្រធាន​គណៈកម្មាធិការ​បក្ស​មូលដ្ឋាន​អាជ្ញាធរ​មីន និង​លោក​កែ ប៊ុន​ខៀង ប្រធាន​ក្រុមការងារ​យុវជន​ថ្នាក់កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​។​

​នាឱកាស​ប្រារព្ធ​ពិធី​ខាងលើនេះ ក្រុមការងារ​យុវជន​ថ្នាក់កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា បានប្រកាស​ទទួលស្គាល់ លោក​ស៊ុយ ជី​ហ៊ាង ជា​សមាជិក​អចិន្ត្រៃយ៍ និង​ជា​ប្រធាន​ក្រុមការងារ​យុវជន​គណបក្ស នៃ​គណៈកម្មាធិការ​គណបក្ស​មូលដ្ឋាន​អាជ្ញាធរ​មីន​។​

​លោក ស៊ុយ ជី​ហ៊ាង បាន​ប្តេជ្ញាចិត្ត​គាំទ្រ និង​អនុវត្តតាម​នូវ​រាល់​គោលនយោបាយ​គណបក្ស​ប្រជាជន​កម្ពុជា និង​ធ្វើឱ្យ​ប្រសើរឡើង​បន្ថែមទៀត​កម្លាំង​យុវជន​គាំទ្រ​គណបក្ស​មូលដ្ឋាន​នៅ​អាជ្ញាធរ​មីន​កម្ពុជា ព្រមទាំង​លើកកម្ពស់​ឆន្ទៈ​យក​ប្រៀប​ឈ្នះ​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខនេះ​ឲ្យ​បាន​ជោគជ័យ​ជា​ស្ថាពរ​។​

​លោក កែ ប៊ុន​ខៀង បាន​បញ្ជាក់ថា ក្នុង​រយៈពេល​៤០​ឆ្នាំ​មកនេះ​គណបក្ស​ប្រជាជន​កម្ពុជា បានឈ្នះ​ឆ្នោត​ជា​បន្តបន្ទាប់​ដឹកនាំ​ប្រទេស​ធ្វើឱ្យមាន​ការរីកចម្រើន រក្សាបាន​នូវ​សន្តិភាព និង​ផ្តល់ឱកាស​ឱ្យ​ប្រជាពលរដ្ឋ​អាច​ប្រកបការងារ​បាន​ដោយ​សេរី និង​គ្មាន​ការព្រួយបារម្ភ​អ្វី​ឡើយ​៕ ល​