អាជ្ញាធរ​មូលដ្ឋាន​ចុះ​ពិនិត្យ​ហាមឃាត់​ការដ្ឋាន​សំណង់​ធំៗ​មួយចំនួន ធ្វើ​ឲ្យ​ប៉ះពាល់​ផ្លូវ​សាធារណៈ​

431
ចែករម្លែក

ដោយ​: វណ្ណៈ​
​ព្រះសីហនុ​:
អាជ្ញាធរ​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ​ចុះ​ហាមឃាត់​ការដ្ឋាន​សំណង់​មួយចំនួន ដែលមាន​ដី​ហូរ​ធ្លាក់​មកលើ​ផ្លូវ ដោយបាន​ហាមឃាត់​មិន​ឲ្យ​កាយ​ដី ឬ​ខួង​ដី​ពេល​មាន​ភ្លៀង​។​

​ចៅសង្កាត់​លេខ​៣ លោក កាន់ ឡឹង បាន​ដឹកនាំ​ក្រុមការងារ ចុះ​ហាមឃាត់​និង​ពិនិត្យមើល​ការដ្ឋាន​សំណង់​ធំៗ ជាច្រើន​នា​ព្រឹក​ថ្ងៃទី​១៣​មិថុនា​២០១៩​នេះ ។​

​លោក កាន់ ឡឹង ចៅសង្កាត់​រូបនេះ​មានប្រសាសន៍ថា នេះ​គឺជា​ការ​អនុវត្តតាម​បទបញ្ជា​របស់លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ក្នុងនោះ​ក៏មាន​វត្តមាន​មន្ត្រី​សាលាខេត្ត​ព្រះសីហនុ​ចូលរួម​ដែរ​។

​លោក​កាន់ ឡឹង ចៅសង្កាត់​លេខ​៣​បន្ត​រថា ក្រោយ​ការណែនាំ​ហើយ ប្រសិនបើ​មាន​ការដ្ឋាន​សំណង់​ណាមួយ​មិន​អនុវត្តន៍ អជ្ញាធរ​នឹង​ចុះ​បិទ​ការដ្ឋាន​សំណង់​នោះ​ជា​បណ្តោះអាសន្ន ដើម្បី​ដោះស្រាយ​បន្ត​តាម​នីតិវិធី និង​គោលការណ៍​របស់​គណបញ្ជាកា​រ​ឯកភាព​រដ្ឋបាល​ក្រុង និង​ខេត្ត​ព្រះសីហនុ​៕ ល​