អាជ្ញាធរ​រាជធានី​ផ្តើម​ត្រួតពិនិត្យ​ការទន្ទ្រាន​កាន់កាប់​ដី​បឹង​ ​

819
ចែករម្លែក

(​ភ្នំពេញ​)៖​អាជ្ញាធរ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​១៩​ខែកក្កដា ត្រូវបាន​គេ​រាយការណ៍​ឲ្យ​ដឹងថា​ចាប់ផ្តើម​ធ្វើការ​ចុះ​ត្រួតពិនិត្យ​បឹង​ធម្មជាតិ និង អតីត​ដែន​ឡូត៍​នេសាទ​នានា​ដែល​រដ្ឋ​បាន​រំលាយ​ដើម្បី​ទុក​ឲ្យ​ប្រជា​នេសាទ​ប្រក​បរប​ចិញ្ចឹមជីវិត​តែ​ត្រូវបាន​គេ​ទន្ទ្រាន​កាន់កាប់​​អស់​រួចមក​។​
​ ​
​ប្រភពព័ត៌មាន​គួរ​ឲ្យ​ទុកចិត្ត​មួយ​បាន​និយាយ​ឲ្យ​ដឹងថា​កាលពី​ព្រឹក​ថ្ងៃទី​១៩​ខែកក្កដា សាលា​រាជធានី​ភ្នំពេញ​បាន​បញ្ជូន​ក្រុមចម្រុះ​​មួយក្រុម​ចុះទៅពិនិត្យ​ការទន្ទ្រាន​កាន់កាប់​ដី​បឹង​ដែលជា​អតីត​ឡូត៍​នេសាទ​មួយ នៅតាម​ផ្លូវជាតិ​លេខ​៦​អា​ដែល​គេ​កំពុង​បូម​​ខ្សាច់​លប់​។​

​ប្រភព​ដដែល​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​នេះ​បាន​ឲ្យ​ដឹង​ទៀតថា​ការចុះ​ត្រួតពិនិត្យ​នេះ​ដើម្បី​ស្វែង​រកមើល​លិខិតស្នាម​ពាក់​ព​ន្ធ័​លើ​ការកាន់កាប់​ដី​បឹង​ដែលជា​ដី​របស់​រដ្ឋ​។ ការត្រួតពិនិត្យ​នេះ​នឹងធ្វើ​គ្រប់​បឹង​ដែលមាន​នៅក្នុង​ផែនទី ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​។
​ ​
​សាលា​រាជធានី​ភ្នំពេញ​ផ្តើមធ្វើ​ការត្រួតពិនិត្យ​ដី​បឹង​ធម្មជាតិ​ដែលជា​អតីត​ដែន​ឡូត៍​នេសាទ​នេះ​កើតមានឡើង​បន្ទាប់ពី​មាន​សេចក្តី​រាយ​​ការណ៍​ថា ដី​បឹង​ជាច្រើន​ដែលជា​សម្បត្តិ​រដ្ឋ​ត្រូវបាន​គេ​ទន្ទ្រាន​កាន់កាប់​ដោយ​ខុសច្បាប់​ជា​បន្តបន្ទាប់​រួចមក​។​
​ ​
​ការទន្ទ្រាន​កាន់កាប់​ដី​បឹង​ដែលជា​អតីត​ឡូត៍​នេសាទ ដើម្បី​ធ្វើការ​អភិវឌ្ឍន៍​ដោយ​ពុំមាន​ផែនការ​ច្បាស់លាស់​របស់​អ្នកជំនួញ​ដីធ្លី​នានា តាមរយៈ​ការ​ត្រូវ​រូ​វ​គ្នា​ជា​ប្រព័ន្ធ​ត្រឹម​ថ្នាក់ឃុំ​សង្កាត់​ខណ្ឌ​ស្រុក មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បាត់បង់​ដែន​នេសាទ​បាត់បង់​ប្រភពទឹក​​សម្រាប់​ការងារ​បង្កបង្កើនផល ធ្វើ​ឲ្យ​រដ្ឋ​បាត់បង់​ដី​ប៉ុណ្ណោះ​ទេ​គឺ​ថែមទាំង​ធ្វើ​ឲ្យ​មានការ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជា​​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខ្លះ​តាមរយៈ​ទឹក​លិច​ផ្លូវ លិច​ភូមិដ្ឋាន បន្ទាប់ពី​បឹង​ទាំងនោះ​ត្រូវបាន​គេ​លួច​លប់​រួចមក​។​
​ ​
​កាលពី​ប៉ុន្មាន​ឆ្នាំ​មុននេះ​រដ្ឋាភិបាល​បានសម្រេច​រំលាយ​ឡូត៍​នេសាទ​ទាំងអស់​ដើម្បី​ទុក​ឱកាស​ឲ្យ​ប្រជាពលរដ្ឋ​បានធ្វើ​ការនេសាទ​ជា​លក្ខណៈ​គ្រួសារ និង​ដែន​នេសាទ​ខ្លះ​ត្រូវបានធ្វើ​ការអភិរក្ស​និង​ការពារ​ដោយ​អនុក្រឹត្យ​។ ទោះជា​យ៉ាងណា​ក៏​ដែន​នេសាទ​និង​បឹង ដែល​ការពារ​ដោយ​អនុក្រឹត្យ​នោះ​ត្រូវបាន​គេ​ទន្ទ្រាន​កាន់កាប់​ស្ទើរ​គ្មាន​សល់ ដោយ​កន្លែង​ខ្លះ​កំពុងធ្វើការ​អភិវឌ្ឍន៍ កន្លែង​ខ្លះ​កំពុង​ធ្វើ​​ការទិញ​លក់​ត​គ្នាច្រើន​តំណ​ដោយ​ដឹងឮ​ត្រឹម​ថ្នាក់ក្រោម​រាជធានី​។​
​ ​
​សកម្មភាព​ត្រួតពិនិត្យ​ការទន្ទ្រាន​កាប់​ដី​បឹង​ដែលជា​សម្បត្តិ​រដ្ឋ ដោយ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​នេះ​មានការ​ស្វាគមន៍​ពី​ស្ថាប​ន័​ពាក់​​ព័ន្ធដូចជា​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ ក្រសួង​ធនធានទឹក​និង​ឧតុនិយម​។​

​រំលឹក​ឲ្យ​ដឹងថា​ការទន្ទ្រាន​កាប់​កាប់​ដី​បឹង​របស់​រដ្ឋ​មាន​សភាព​ស្ងប់ស្ងាត់​ម្តង​ហើយ​កាលពី​អំឡុង​ឆ្នាំ​២០០៧​បន្ទាប់ពី​រាជរដ្ឋាភិបាល​បានសម្រេច​ឲ្យ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ប្រើប្រាស់​កណ្តាប់ដៃ​ដែក វា​យក​ម្តេច​រាល់​ការទន្ទ្រាន​កាន់កាប់​ដី​បឹង​កប់​ស្រូវ​រួចមក​។​អ្នក​មា​នស​ម្ប​ត្ត​ស្តុកស្តម្ភ​ទាំងឡាយ​ដែល​អាង​លើ​ខ្នង​អ្នកមានអំណាច​ខ្លះ​មិនត្រូវ​ភ្លេច​ព្រឹត្តិការណ៍​នេះ​ទេ​៕ដោយ៖ប.ខុន

បឹង​កប់​ស្រូវ​នៅតែមាន​មនុស្ស​ជាច្រើន​ចង់បាន​
បឹង​នៅតាម​ផ្លូវជាតិ​លេខ​៦​អា​ត្រូវបាន​គេ​ទន្ទ្រាន​កាន់កាប់​ដោយ​ខុសច្បាប់​