អាជ្ញាធរ​រាជធានី អបអរសាទរ ខួប​១០​ឆ្នាំ នៃ​ប្រាសាទព្រះវិហារ និង​១​ឆ្នាំ​នៃ​ប្រាសាទសំបូរព្រៃគុក ចូលក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​

1964
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ បានរៀបចំ​ព្រឹត្តិការណ៍​អបអរសាទរ ខួប​១០​ឆ្នាំ នៃ​ការដាក់បញ្ចូល​ប្រាសាទព្រះវិហារ ចូលក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក របស់​អង្គការ​យូណេស្កូ (៧​កក្កដា​២០០៨-៧​កក្កដា​២០១៨) និង​ការ​ដាក់ចូល​ប្រាសាទសំបូរព្រៃគុក គម្រប់​ខួប​១​ឆ្នាំ ចូលក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក របស់​អង្គការ​យូណេស្កូ នៅ​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៨​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ ក្នុង​ពិធី​នេះ​មានការ​ចូលរួម​ពី​មន្ត្រីរាជការ ចំណុះ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោកស្រី និង​លោក ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ហើយ​ក្នុង​ពិធី​នោះ​លោក​អភិបាល​រាជធានី និង​លោក​ប្រធាន​ក្រុមប្រឹក្សា ក៏បាន​ទូងស្គ​ដើម្បី​អបអរសាទរ ខួប​១០​ឆ្នាំ នៃ​ការដាក់បញ្ចូល​ប្រាសាទព្រះវិហារ ចូលក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក របស់​អង្គការ​យូណេស្កូ​។


​ចំណែក​អាជ្ញាធរខេត្ត​ព្រះវិហារ ក៏បាន​រៀបចំ​ពិធី​នេះដែរ នៅលើ​ខ្នងភ្នំ​ដងរ៉ែក នៃ​ប្រាសាទព្រះវិហារ​។ នៅ​ល្ងាច​ថ្ងៃទី​១៥​ខែកក្កដា​នេះដែរ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទ​កម្ពុជា នឹង​អញ្ជើញ​ចូលរួម​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ អបអរសាទរ ខួប​១០​ឆ្នាំ នៃ​ការដាក់បញ្ចូល​ប្រាសាទព្រះវិហារ ចូលក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក របស់​អង្គការ​យូណេស្កូ នៅ ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក រួមជាមួយ​ពលរដ្ឋ​កម្ពុជា រាប់ពាន់នាក់​។​

​ថ្ងៃ​៧​កក្កដា ឆ្នាំ​២០១១​នេះ ជា​ខួប​គម្រប់ ១០​ឆ្នាំ ថ្ងៃ​ចុះបញ្ជី​ប្រាសាទព្រះវិហារ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​។ ពិធី​សាទរ​ទ្រង់ទ្រាយ​ធំ​ត្រូវបាន​ធ្វើឡើង​នៅ​ប្រាសាទព្រះវិហារ​។ តាម​វត្ត​អារាម និង​សាលារៀន នៅ​ទូទាំងប្រទេស បាន​ទូងស្គរ និង​វាយ​ជួង ដើម្បី​ជាស​ញ្ញា​ឧទ្ទិស​ដល់​ថ្ងៃជា​ប្រវត្តិសាស្ត្រ​នេះ​។ ប្រាសាទព្រះវិហារ​ត្រូវបាន​ដាក់​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក កាលពី​ថ្ងៃទី​៧ កក្កដា ឆ្នាំ​២០០៨​។ នៅ​ថ្ងៃ​៧​កក្កដា ២០១១​នេះ ជា​ថៃ​ខួប ១០​ឆ្នាំ​។ មន្ត្រី​រដ្ឋាភិបាល កងទ័ព​នៅ​សមរភូមិ​មុខ និង​ប្រជាជន​កម្ពុជា​ទូទាំងប្រទេស បាន​ប្រារព្ធ​ពិធី​ជួបជុំ​យ៉ាង​អធិកអធម ដើម្បី​សាទរ​ថ្ងៃ​ដ៏​វិសេសវិសាល ជា​ប្រវត្តិសាស្ត្រ​នេះ​។​

​ដើម្បី​សាទរ​ថ្ងៃ​ចុះបញ្ជី​ប្រាសាទព្រះវិហារ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក កាលពី​ព្រឹក​ថ្ងៃទី​៧​កក្កដា​នេះ តាម​វត្ត​អារាម​នានា ក៏បាន​ទូងស្គរ​ព្រមៗ​គ្នា​។ ដោយឡែក នៅ​រាជធានី​ភ្នំពេញ ពិធី​សាទរ​ត្រូវបាន​អាជ្ញាធរ​ក្រុង​រៀបចំ​ធ្វើ​នៅ​ម៉ោង ៩​ព្រឹក​។ នៅតាម​វត្ត​អារាម គ្រឹះស្ថាន​រដ្ឋ និង​សាលារៀន មាន​ពិធី​ជួបជុំ​ព្រះសង្ឃ មន្ត្រីរាជការ និង​សិស្សសាលា ដើម្បី​ទូងស្គរ និង​វាយ​ជួង នៅ​ម៉ោង ៩ ព្រឹក​។ មន្ត្រីរាជការ និង​សិស្សសាលា ក៏បាន​ប្រមូលផ្តុំ​តាម​ស្ថាប័ន​នីមួយៗ ដោយមាន​កាន់​ទង់ជាតិ និង​ទង់​អង្គការ​យូណេស្កូ​លើក​គ្រវី ព្រមទាំង​ច្រៀង​បទ​ពង្សាវតារ​ខ្មែរ​។​
​ប្រាសាទព្រះវិហារ (Prasat Preah Vihear) ស្ថិតនៅ​ភាគ​ខាងជើង​នៃ​ប្រទេស​កម្ពុជា​ក្នុងភូមិ​សាស្ត្រ ភូមិ​ធម្មជាតិ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។ ប្រាសាទព្រះវិហារ​ជា​ប្រាសាទភ្នំ​ដែល​កសាង​នៅលើ​កំពូលភ្នំ​ព្រះវិហារ​នៃ​ជួរ​ភ្នំ​ដងរែក ដែលមាន​រយៈកម្ពស់ ៦២៥​ម៉ែត្រ ធៀប​ទៅនឹង​ទឹកសមុទ្រ​៕