អាជ្ញាធរ​សង្កាត់​កា​កាប​ទី​២ ដឹកនាំ​កម្លាំង​ចុះ​បូម​លូបង្ហូរទឹក​ក្នុងភូមិ​ក្បាលដំរី​២​ដើម្បី​រំដោះ​ទឹក ក្នុង​មូលដ្ឋាន​

957
ចែករម្លែក
  • 33
    Shares

​ដោយ : ​ចាន់តូ​/​ភ្នំពេញ : ដោយយោង​ទៅតាម​ស្ថានភាព​ជាក់​ស្តែ​នាពេល​បច្ចុប្បន្ន រាល់​ពេលដែល​ភ្លៀង​ធ្លាក់​មក​ម្តងៗ ប្រជាពលរដ្ឋ រស់នៅ​តំបន់​ទី​ទាប​មួយចំនួន​ជួប​ផល​លំបាក ដោយសារ​ទឹកភ្លៀង​ជន់​លិច ភ្លៀង​មួយ​កូន​មេ ក៏​លិច មួយ​មេ​ធំ​ក៏​លិច ទាំង​កំណាត់​ផ្លូវ អាច​ដល់ផ្ទះ​សម្បែង ដោយ​សារបនរ​ព័ន្ធ​លូ​បង្ហូរ​រំដោះ​ទឹក ។

ទោះជា​អាជ្ញាធរ​ខិតខំ ផ្លាស់ប្តូរ​រាល់​ឆ្នាំ ក៏​នៅតែ​ស្ទះ ទឹក​ហូរ​មិនទាន់​ដដែល មូលហេតុ បណ្តាញ​លូ មាន​ហើយ​ខ្វះ​ការថែទាំង ប្តូរ​ពី​លូ​តូច ដាក់លូ​ធំ​ហើយ នៅតែ​ស្ទះ​ទឹក ព្រោះ​មិនដឹង​ឲ្យ​ទឹក​ហូរ​ទៅ​ស្តុក​ទីណា បាតុភាព បង្ក​ផ្តើមចេញពី​កត្តា​ធម្មជាតិ និង​មនុស្ស ទើប​នៅ​រសៀល​ថ្ងៃទី​៣០ ខែសីហា​ឆ្នាំ​២០១៨ លោក ម៉ាលី ពិសិដ្ឋ ចៅសង្កាត់​កា​កាប​ទី​២ លោក សៀង លី មេភូមិ​ក្បាលដំរី​២ ក្នុង​ខណ្ឌ​ពោធិ​សែន​ជ័យ ក្រោម​បញ្ជា​របស់លោក ហែម ដា​រិ​ទ្ធិ អភិបាល នៃ​គណ​អភិបាល ខណ្ឌ​ពោធិ​សែន​ជ័យ ដឹកនាំ​កម្លាំង​ចុះ​បូម​លូ ដើម្បី​សម្រួល ផ្លូវទឹក​ហូរ ជា​បំណែ​កមួយ កាត់បន្ថយ ទឹក​ជន់​លិច​បាន​មួយគ្រា​ដែរ ស្ថិតនៅ​ក្នុងភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី ។​

​តែបើ​តាម​ប្រជាពលរដ្ឋ​បាន​លើកឡើងថា បញ្ហា​ទឹក​លិច ក្នុង​មូលដ្ឋាន របស់​ពួកគាត់ ឃើញ​ខាង​អាជ្ញាធរ ខិតខំ​ខ្នះខ្នែង​ណាស់ដែរ រាល់​ឆ្នាំ ដើរ​កាយ ស្តា បូម ប្រឡាយ លូ ប្រព័ន្ធ​មេ រហូតដល់​ប្ដូរ​លូ​ចាស់​ដាក់លូ​ថ្មី ប្តូរ​ពី​លូ​តូច ដាក់លូ​ធំ ដើម្បី​បើកមុខ​ទឹក​ហូរ​រំដោះ​ចេញពី​ភូមិ តែ​ភ្លៀង​លើក​ណា​ក៏​នៅតែ​លិច ជន់ ដដែល ទាំងនេះ​ក៏ដោយ​សារ ប្រឡាយ​ធ្លាប់មាន​ពីមុនមក ទំហំ​៣​ម៉ែត្រ ។ មក​ពេលបច្ចុប្បន្ន លុប​ដី ដាក់លូ ១​ម៉ែត្រ ប្រឡាយ​មួយចំនួន​ត្រូវបាន​អ្នក​ឆ្លៀតឱកាស សាងសង់​ផ្ទះ​ពីលើ ចាក់ដី​ពង្រួម​មាត់​ប្រឡាយ ពី​ធំ​មក​តូច ប្រព័ន្ធ​លូ ដាក់​តាមផ្លូវ តាម​ផ្ទះ​មួយចំនួន​ពុំ​ត្រឹមត្រូវ​តាម​ស្តង់ដា បច្ចេកទេស មាន​ខ្ពស់ មាន​ទាប ហើយ​ក៏មាន​ក្រុមហ៊ុន​មួយចំនួន ក្រោយពី​មាន​សិទ្ធ សាងសង់​ហើយ ប៉ះចំ​ប្រឡាយ លូ ត្រូវបាន​ចាក់ដី​លុប​បាត់ ហើយ​ម្យ៉ាងវិញទៀត ប្រឡាយ លូ ក្រោយពី​អាជ្ញាធរ ខិតខំ​សាងសង់ រួចហើយ កង្វះ​ការថែទាំ បណ្តោយ ឲ្យ​សម្រាម ដី ធ្លាក់ចូល ធ្វើ​ឲ្យ​កកស្ទះ​មុខទឹក សួរថា ឲ្យ​ទឹក​ហូរ ទៅណា​កើត ចាល់ ស្ទះ​ទឹក បណ្តាល​ឲ្យ​ជន់ រាល់ពេល​ភ្លៀង ? ។​

​តែ​ទោះជា​យ៉ាងណាក្តី អ្វីដែល​កំពុង​ប្រឈម​ចំពោះមុខ រាល់ពេល​ភ្លៀង​ធ្លាក់​ម្តងៗ តែ​ជន់​លិច ឃើញថា អាជ្ញាធរ សង្កាត់​កា​កាប​ទី​២ លោក​ក៏​ខិតខំ ណាស់ដែរ ចាត់​កម្លាំង ចុះ​ស្តា បា បូ​ប​លូ បើ​មាន​ភ្លៀង​រាល់ថ្ងៃ បូម បា រាល់ថ្ងៃ ទាំងនេះ​ក៏​ជា​កម្ម​ភាព​មួយ របស់​អាជ្ញាធរ​តាម​បណ្ដារ​សង្កាត់ ខណ្ឌ ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​បម្រើ សម្រួល​ជូន​ដល់​ប្រជាពលរដ្ឋ ៕​B