អាជ្ញាធរ​សង្កាត់​កា​កាប​២ ដឹកនាំ​កម្លាំង​ចុះ​បារ ស្តារ​ប្រឡាយ​រំដោះ​ទឹក

1103
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​កាលពី​រសៀល​ថ្ងៃទី​៣០ ខែមិថុនា ម្សិលមិញ​លោក ម៉ា លី​ពិសិដ្ឋ ចៅសង្កាត់ មេភូមិ​ក្បាលដំរី​២ ខណ្ឌ​ពោធិ​សែន​ជ័យ ក្រោម​ការណែនាំ​របស់លោក ហែម ដា​រិ​ទ្ធិ អភិបាល ខណ្ឌ​ពោធិ​សែន​ជ័យ បាន​ដឹកនាំ​កម្លាំង ចុះ​បារ ស្តារ ប្រឡាយ លូ ដើម្បី សម្រួល ផ្លូវទឹក​ហូរ នៅ​ក្រុម​៨ ភូមិ​ចំការឪឡឹក សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

អាជ្ញាធរ​សង្កាត់​កា​កាប​២ ដឹកនាំ​កម្លាំង​ចុះ​បារ ស្តារ​ប្រឡាយ​រំដោះ​ទឹក

​តែបើ​តាម​ប្រជាពលរដ្ឋ​និយាយថា បញ្ហា​ទឹក​លិច​ក្នុង​មូលដ្ឋាន របស់​ពួកគាត់ ឃើញ​ខាង​អាជ្ញាធរ ខិតខំ​ខ្នះខ្នែង​ណាស់ដែរ រាល់​ឆ្នាំ ដើរ​កាយ ស្តារ បូម ប្រឡាយ លូ ប្រព័ន្ធ​មេ រហូតដល់​ប្តូរ​លូ​ចាស់​ដាក់លូ​ថ្មី ប្តូរ​ពី​លូ​តូច ដាក់លូ​ធំ ដើម្បី​បើកមុខ​ទឹក​ហូរ​រំដោះ​ចេញពី​ភូមិ តែ​ភ្លៀង​លើក​ណា​ក៏​នៅតែ​លិច ជន់ ដដែល ។​ទាំងនេះ​ក៏​ដោយ​សារ ប្រឡាយ​ធ្លាប់មាន​ពីមុនមក ទំហំ​៣​ម៉ែត្រ មក​ពេលបច្ចុប្បន្ន ត្រូវបាន​ជនខិលខូច​លួច​លុប​ដី ដាក់​លូ ១​ម៉ែត្រ ប្រឡាយ​មួយចំនួន​ត្រូវបាន​អ្នក​ឆ្លៀតឱកាស សាងសង់​ផ្ទះ​ពីលើ ចាក់ដី​បង្រួម​មាត់​ប្រឡាយ ពី​ធំ​មក​តូច​។ ប្រព័ន្ធ​លូ ដាក់​តាមផ្លូវ តាម​ផ្ទះ​មួយចំនួន​ពុំ​ត្រឹមត្រូវ​តាម​ស្តង់ដា បច្ចេកទេស មាន​ខ្ពស់ មាន​ទាប ហើយ​ក៏មាន​ក្រុមហ៊ុន​មួយចំនួន ក្រោយពី​មាន​សិទ្ធ សាងសង់​ហើយ ប៉ះចំ​ប្រឡាយ លូ ត្រូវបាន​ចាក់ដី​លុប​បាត់ ។​ម្យ៉ាងវិញទៀត ប្រឡាយ លូ ក្រោយពី​អាជ្ញាធរ ខិតខំ​សាងសង់ រួចហើយ ប្រជាពលរដ្ឋ​ផ្ទាល់​កង្វះ​ការថែទាំ បណ្តោយ ឲ្យ​សំរាម ដី ធ្លាក់ចូល ធ្វើ​ឲ្យ​កកស្ទះ​មុខទឹក​៕​មន​

អាជ្ញាធរ​សង្កាត់​កា​កាប​២ ដឹកនាំ​កម្លាំង​ចុះ​បារ ស្តារ​ប្រឡាយ​រំដោះ​ទឹក