អាជ្ញាធរ​សង្កាត់​នៅ​ក្រុង​ខេមរភូមិន្ទ រំពឹងថា នឹងមានការ​អភិវឌ្ឍ​ច្រើន​ក្នុង​មូលដ្ឋាន ក្រោយ​ទទួល​ថវិកា​បន្ថែម​ឆ្នាំ​២០២០

458
ចែករម្លែក
  • 249
    Shares

ដោយ​:​សុ​ផានី​តា​/​កោះកុង ៖ ចៅសង្កាត់​ចំនួន​១ នៅ​ក្រុង​ខេ​ម​ភូមិន្ទ ខេត្តកោះកុង បង្ហាញ​ក្តី​រំពឹង​ខ្ពស់​ទុកជាមុន​ថា មូលដ្ឋាន​សង្កាត់​ដែល​ពួកគាត់​គ្រប់គ្រង​នឹងមាន​ភាព​អភិវឌ្ឍន៍​រីកចម្រើន​គួរឱ្យកត់សម្គាល់​នៅ​ឆ្នាំ​២០២០​ខាងមុខ បន្ទាប់ពី​រាជរដ្ឋាភិបាល​ទម្លាក់​ថ​វិកា​បន្ថែម សម្រាប់​ផែនការ​សកម្មភាព​អភិវឌ្ឍន៍​តាម​តម្រូវការ​ចង់បាន​រប​ស់​ម្ចាស់ឆ្នោត​។​

មិន​ខុសពី​មេឃុំ និង​ចៅសង្កាត់ ទូទាំងប្រទេស​កម្ពុជា​ទេ លោក លឹម ឌី ដែលជា​ចៅ​សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ នៅ​ថ្ងៃទី​១៤ ខែកុម្ភៈ នេះ លើកឡើងថា រូបលោក ពិតជា​រីករាយ​ក្នុង​ចិត្ត​យ៉ាងខ្លាំង នៅពេល​ដឹងថា រដ្ឋាភិបាល និង​ក្រសួងមហាផ្ទៃ យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ការរស់នៅ និង​ការស្នើសុំ​របស់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​ភូមិ​ឃុំ តាមរយៈ​គម្រោង​ទម្លាក់​ថវិកា​ប្រមាណ​ជាង​៧៥០០០​ដុល្លារ​ក្នុង​១​ឆ្នាំ នៅ​ឆ្នាំ​២០២០​ខាងមុខនេះ​។​

លោក លីម ឌី បានឲ្យដឹង​ទៀតថា ថវិកា​បន្ថែម​៧៥០០០​ដុល្លារ​ក្នុង​១​ឆ្នាំ សង្កាត់​របស់​លោក​នឹងមាន​លទ្ធភាព លើក​គម្រោង​ស្ថាបនា ឬ​ជួសជុល​ផ្លូវ ប្រឡាយទឹក និង​ផ្តល់​សេវាសាធារណ បាន​ទាន់ពេលវេលា​តម្រូវការ​ពុំ​ខ្វះខាត​ឡើយ​។ បើ​ធៀប​នឹង​បច្ចុប្បន្ន​នេះ ឃុំ​សង្កាត់​នីមួយៗ​ចំនួន​ជាង​៣​ម៉ឺន​ដុល្លារ​ក្នុង​១​ឆ្នាំ គឺ​លំបាក​លើក​ជា​គម្រោង​អភិវឌ្ឍន៍ ប្រសិនបើ​ផ្លូវ​ដែល​ពលរដ្ឋ ស្នើ​សុំឲ្យ​ស្ថាបនា​មាន​ប្រវែង​លើសពី​ថវិកា​ដែល​មាន​ស្រាប់​។​

លោក​ចៅសង្កាត់​ដងទង់ បន្ថែមថា «​បើកាលណា ថវិកា​នៅមានកម្រិត​យើង​មិនទាន់​បំពេញ​ទៅ​តម្រូវការ​ចង់បាន​ជូន​ពលរដ្ឋ​ដែលជា​ម្ចាស់ឆ្នោត​បានទេ អ៊ី​ចឹ​ង​ទេ នៅ​ឆ្នាំ​២០២០​ខាងមុខ គម្រោង​ធ្វើ​ផ្លូវ​ដែល​ប្រើ​រយៈពេល​២​ឆ្នាំ មក​នៅត្រឹម​១​ឆ្នាំ​វិញ ខណៈ​មាន​ថវិកា​បន្ថែម​ដែល​ផ្តល់​ពី​រដ្ឋាភិបាល​កម្ពុជា​»​។​

​មិន​ភ្លេច​ឡើយ​ការសម្តែង​ក្តី​អំណរ​អរគុណ​ជូន​រដ្ឋាភិបាល​កម្ពុជា និង​ក្រសួងមហាផ្ទៃ​ដែល​បាន​យកចិត្តទុកដាក់​ខ្ពស់​ ចំពោះ​ការ​គូរ​គិត​ទម្លាក់​ថវិកា​បន្ថែម​មកឲ្យអាជ្ញាធរ​ឃុំ សង្កាត់ ដើម្បី​មានលទ្ធភាព​បំពេញការងារ​អភិវឌ្ឍន៍ និង​ផ្តល់​សេវាសាធារណៈ​ជូន​ពលរដ្ឋ​ដោ​យស​ក្ខា​នុព​ល​។​

គួរ​ជម្រាប​ថា ខេត្តកោះកុង មាន​ប្រជាពលរដ្ឋ​សរុប​១៣​ម៉ឺន​នាក់ ក្រុង​ស្រុក​ចំនួន​៦ ឃុំ​សង្កាត់​ចំនួន​២៩ និង​ភូមិ​ចំនួន​១១៩​។ ជាក់ស្តែង ប្រជាពលរដ្ឋ​រស់នៅ​ខេត្តកោះកុង​ភាគ​ច្រើន​ជា​នេសាទ​សមុទ្រ និង​បម្រើ​ការងារ​ជា​កម្មករ កម្មការិនី​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​ខេត្ត​។ រីឯ​ខ្លះទៀតប្រកប​អាជីវកម្ម និង​ធ្វើស្រែ​ចម្ការជាដើម​។​

​ក្នុង​អង្គសន្និបាត​ត្រួតពិនិត្យ​ការងារ​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ការងារ​បន្ដ​ឆ្នាំ​២០១៩​របស់​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​១៣​កុម្ភៈ សម្តេច​ក្រឡាហោម ស ខេង ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ គូសបញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា នឹង​ទម្លាក់​ថវិកា​ដល់​ឃុំ សង្កាត់​ផ្ទាល់ ហើយ​កើន​ជា​បណ្តើរៗ​ ដើម្បី​អភិវឌ្ឍដោយ​មិន​គិតពី​ថវិកា​រដ្ឋបាល និង​ប្រាក់បៀវត្សរ៍​នោះទេ​។ ដើម្បី​ធ្វើកំណែទម្រង់​តាមបែប​វិមជ្ឈការ និង​វិសហមជ្ឈការ​ឲ្យ​មាន​ប្រសិទ្ធភាព​។

សម្តេច​ក្រឡាហោម ក៏​បន្ថែមទៀតថា ឆ្នាំ​២០១៩​នេះ នឹង​បន្ត​ជំរុញ​ថែមទៀត នៅ​ការផ្ទេរ​​សិទ្ធិអំណាច ផ្ទេរ​ធនធាន​ថវិកា រាប់ទាំង​ធនធានមនុស្ស​ផងដែរ ដែល​ក្រសួង​ស្ថាប័ន​មួយចំនួន បាននិងកំពុង​ចាប់អារម្មណ៍យ៉ាងខ្លាំង​ទាក់ទង​នឹង​ការផ្ទេរ​នេះ​។​

នៅ​ឆ្នាំ​២០២០​ខាងមុខ ឃុំ សង្កាត់ ត្រូវមាន​ថវិកា​អភិវឌ្ឍន៍​ដោយ​មិន​គិត​ថវិកា​រដ្ឋបាល និង​ប្រាក់បៀវត្សរ៍ ចាប់ពី៧៣.០០០ដុល្លារ (​បច្ចុប្បន្ន​ប្រមាណ៣៥០០០​ដុល្លារ​) ហើយ​​ឆ្នាំ​២០២១ កើន៨៥០០០​ដុល្លារ ឆ្នាំ​២០២២ កើន​ដល់១០​ម៉ឺន​ដុល្លារ ហើយ​ឆ្នាំ​២០២៣ នឹង​កើន​ដល់​១១​ម៉ឺន​ដុល្លារ​៕B/