អាជ្ញាធរ​ស្រុក​កំពង់លែង​ចាប់ផ្តើម​រៀបចំ​សណ្តាប់ធ្នាប់​និង​សោ​ភ័​ណ្ឌ​ភាព​ផ្សារ​កំពង់​បឹង​

171
ចែករម្លែក

ដោយ​: សន សក្តា​
​កំពង់ឆ្នាំង​:
យោងតាម facebook ផ្លូវការ របស់​ការិយាល័យ​ព័ត៌មាន​ស្រុក​កំពង់លែង បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១២ ខៃ​មិថុនា ឆ្នាំ​២០១៩ លោក ចេង ចាន់​ដូ​ណា អភិបាលរង​ស្រុក​កំពង់លែង និង​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​សោ​ភ័​ណ្ឌ​ភាព​ទីផ្សារ និង​សណ្តាប់ធ្នាប់​សាធារណៈ បាន​ដឹកនាំ​កម្លាំង​ចុះ​ត្រួតពិនិត្យ​ជាក់ស្តែង និង​ធ្វើ​ការណែនាំ​ដល់​បងប្អូន​អាជីវករ​លក់ដូរ​នៅតាម​ដងផ្លូវ ជុំវិញ​ទីផ្សារ​កំពង់​បឹង ដែល​បាន​សង់រោង​ត​ប៉ា​យ៉ាប​លយ​ប៉ះពាល់​ដល់ទី​ចំណត សងខាង​ផ្លូវ​សាធារណៈ​។

​ក្នុងឱកាស​ចុះ​រៀបចំ​នេះ លោក ចេង ចាន់​ដូ​ណា បាន​បញ្ជាក់ថា ត្រូវ​រៀបចំ​ស្តារ​ប្រឡាយ​, លូ​ចាស់ ធ្វើឱ្យមាន​ចរាចរណ៍​ទឹក​ហូរ​ចេញ​វិញ បាន​ស្រួល​ជៀសវាង​កកស្ទះ បណ្តាល​ឲ្យ​មាន​ក្លិនស្អុយ ក្នុង​ទីប្រជុំជន និង​ធ្វើ​ផ្លូវ​ចាស់​ចេញចូល​ក្នុង​ផ្សារ ដើម្បី​ងាយស្រួល​ក្នុង​ការធ្វើ​ចរាចរណ៍​។ ចំពោះ​អាជីវករ​ត្រូវ​រុះរើ​បង្គន់ រៀបចំ​ពាងទឹក គ្រែ បន្ទប់ទឹក និង​រោង​ដែល​សាងសង់​ហើយ បែរជា​មិនមាន​ការលក់ដូ​ទៅវិញ​។

​លោក​អភិបាលរង​ស្រុក បានធ្វើ​ការណែនាំ​ដល់​បងប្អូន​អាជីវករ ដែល​បាន​យក​ដី​របស់​រដ្ឋ នៅក្នុង​បរិវេន​ផ្សា​រទិញ លក់ ឬ ដោះដូរ​ធ្វើជា​កម្មសិទ្ធិ​របស់ខ្លួន​បានឡើយ​៕ ល​